. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
នៅ សុនី​តា គូស្នេហ៍​ហួងហែង​ខ្លាច​តួ​ប្រុស​ប៉ះ​កាយ
January 31, 2016 (14:39:42) [ 528 ]
 
 
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​រាង​ខ្ពស់​កញ្ញា​នៅ សុនី​តា​មាន​ប្រជាប្រិយភាព​លូត​ឡើងជា​លំដាប់​ក្នុង​ស្រទាប់​មជ្ឈដ្ឋាន​ទូទៅ ។ ទោះជា​យ៉ាងណា​ក្តី មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​លើ​ទំព័រ​សិល្បៈ សូ​នី​តា ហាក់​មិនសូវ​មមាញឹក ដោយ​លេចឮ​ថា​មក​ពី​គូស្នេហ៍​របស់​នាង​ហួងហែង ។

កាលពី​ឆ្នាំ​២០១៥ អតីត​កញ្ញាឯក​រូបថត​កញ្ញា​នៅ សូ​នី​តា មមាញឹក​ខ្លាំង​ក្នុង​ការ​សម្តែង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់ ។ ខណៈ​ការងារ​សិល្បៈ​កំពុង​តែ​រីក​ចម្រើន​នេះ ស្នេហា​របស់​សូ​នី​តា ជាមួយ​បុរស​អ្នកជំនួញ​សម្បូរ​ទ្រព្យ​បានឮ​សុសសាយ ដែល​ចុង​ក្រោយ​នាង​សម្រេចចិត្ត​បោះបង់​ការងារ​សិល្បៈ​មួយ​ចំនួន​ដើម្បី​បំពេញចិត្ត​គូស្នេហ៍ ។

រយៈពេល​១០​ឆ្នាំ​ហើយ ដែល​តារា​សម្តែង បង្ហាញ​ម៉ូ​ដ និង​ពិធី​ការិនី នៅ សូ​នី​តា ឈ្មុសឈ្មុល​នឹង​ការងារ​សិល្បៈ​ចាប់តាំងពី​សម្តែង​ជា​តួអង្គ​តូចតាច​រហូត​បាន​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត ថ្មី​ៗ​ជា​បន្តបន្ទាប់ ។ ខណៈ​ស្នាដៃ​សម្តែង​ក្នុង​តំណែង​តួឯក​របស់​សូ​នី​តា លេច​ចេញ​ជា​រូបរាង និង​ទទួល​បានការ​គាំទ្រ​នោះ​ជា​ដំណឹង​ស្នេហា​របស់​នាង​លេច​ធ្លាយ​ចេញ​ជា​ហូរហែ​ដែរ​។ ដើម​ឡើយ​មាន​ដំណឹង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​អាន់​ដា ប៉ុន្តែ​ក្រោយមក​លេច​ចេញ​ដំណឹង​ស្នេហា​ជាមួយ​បុរស​សម្បូរ​ទ្រព្យ​ម្នាក់​វិញ​។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា បុរស​អ្នកជំនួញ​មានទ្រព្យ​ដែល​សូ​នី​តា​បាន​ជួប​នេះ គឺ​តាម​កៀក​កិត​នាង ហើយ​ប្រចណ្ឌ​ហួងហែង ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាស់​គ្នា​ជា​ញឹកញាប់ ។ នោះ​ហើយ​ជា​មូលហេតុ​នាំ​ឲ្យ​សុនី​តា ជ្រើសរើស​ផ្លូវ​បន្ថយ​ការងារ​សិល្បៈ​តម្រូវ​ចិត្ត​សង្សារ ខណៈ​គូស្នេហ៍​មិន​ចង់​ឲ្យ​នាង​នៅ​ទ្រាំ​លំបាក​ច្រើន ពិសេស​មិន​ចង់​ឲ្យ​តារា​សម្តែង​ប្រុស​ប៉ះពាល់​ខ្លួនប្រាណ​នាង ។

មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​តារា​សម្តែង និង​ពិធី​ការិនី​ស្រស់​សោភា វ័យ​២៥​ឆ្នាំ នៅ សូ​នី​តា បាន​នៅឡើយ​ទេ ។ អ្នក​ជិតដិត​តារា​ស្រី​រូប​នេះ​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការងារ​សម្តែង​មួយ​ចំនួន​របស់ នៅ សូ​នី​តា បាន​កាត់​បន្ថយ ព្រោះតែ​នាង​មិន​ចង់​ឲ្យ​គូស្នេហ៍​អន់ចិត្ត ។ សម្រាប់​ដើមឆ្នាំ​នេះ​មាន​ខ្សែភាពយន្ត​មិន​តិច​ជាង​៥​រឿង​ទេ​ដែល​ទាក់ទង​ឲ្យ​សូ​នី​តា សម្តែង​ក្នុង​តំណែង​ជា​តួឯក ប៉ុន្តែ​ត្រូវ​នាង​ច្រានចោល ។ អ្វី​ដែល​សូ​នី​តា​នៅ​តែ​បន្ត គឺ​មាន​តែ​ការងារ​ជា​ពិធីករ ច្រៀង និង​បង្ហាញ​ម៉ូ​ដ ខ្លះ​ៗ​ប៉ុណ្ណោះ ដែល​នាង​នៅ​មិន​ទាន់​ដាច់​អាល័យ ហើយ​ការងារ​ទាំងនេះ​គូស្នេហ៍​នាង​មិន​ដាក់​បម្រាម​ទេ ។ ទោះជា​យ៉ាងណា​ក្តី គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​ថា ចំណង​ស្នេហ៍​សូ​នី​តា និង​បុរស​អ្នកជំនួញ​មានមុខមាត់​គួរសម​ក្នុង​សង្គម​រូប​នោះ អាច​នឹង​ឈាន​ដល់​ដំណាក់កាល​ចូល​រោងការ​ពេល​ណា​ទេ ។

កញ្ញា​នៅ សូ​នី​តា ជា​អតីត​កញ្ញាឯក​ញញឹម​ស្រស់ និង​ថតរូប​ស្អាត​ស៊ី​កាមេរ៉ា​របស់​ប្រ៊ី​ដ​ស្តូ​ន​កាលពី​ឆ្នាំ​២០០៨ ខណៈ​ម៉ាក សែន​សូ​នី​តា ជាប់​ចំណាត់ថ្នាក់​លេខ​១ ។

ដោយសារ​តែ​មាន​រូប​សម្រស់​ទាក់ទាញ ទើប​សូ​នី​តា​ចាប់ផ្តើម​ចូល​ប្រឡូក​អាជីព​សិល្បៈ ដោយ​ជំហាន​ដំបូង​ថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​វី​ដេ​អូ​អប់​រំជា​ច្រើន ហើយ​បច្ចុប្បន្ន​នាង​គឺជា​តារា​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម Cambodia Super Model​។ ក្រៅពី​ក្តាប់​ឱកាស​ដើរ​បង្ហាញ​ម៉ូ​ដ​លំដាប់​តួ​លេចធ្លោ​សូ​នី​តា​កំពុង​ក្តាប់​យក​តួនាទី​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អី​ុ​ធី​វី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​រៀង​រាល់​យប់​ថ្ងៃ​សៅរ៍​ចាប់​ដៃគូ​ជាមួយ​លោក​ប៉ែន ចំ​រ៉ុ​ង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter