. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
គូស្នេហ៍​ចង់​ចូល​រោងការ​ឆាប់ តែ ​ម៉ៅ ស៊ី​ណាត គ្រវីក្បាល
January 31, 2016 (14:47:08) [ 593 ]
 
 
រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ី​ណាត រក​ឃើញ​គូស្នេហ៍​ថ្មី និង​សាង​ភាព​ផ្អែមល្ហែម​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នាង​បាន​ប្រឆាំង​ទៅ​នឹង​គោលបំណង​គូស្នេហ៍​ដែល​ចង់​រៀប​ការ​ឲ្យ​បាន​ឆាប់ ។

តារាចម្រៀង​មេម៉ាយ​កូន​មួយ​ម៉ៅ ស៊ី​ណាត​បាន​ដាក់​លក្ខខណ្ឌ​ចំពោះ​ចំណងស្នេហា​ថ្មី​របស់​ខ្លួន​នា​ពេល​នេះ​ថា​អាច​នឹង​សំពះ​ផ្ទឹម​ការ​យ៉ាង​ហោច​ណាស់​៣​ឆ្នាំ​ទៀត ដោយសារ​ហេតុផល​ចង់រក​ប្រាក់​ឲ្យ​បាន​ច្រើន ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​អះអាង​ថា គូស្នេហ៍​ថ្មី​ដែល​កំពុង​សាង​ភាព​ផ្អែមល្ហែម​នា​ពេល​នេះ គឺជា​មន្ត្រី​យោធា​នៅ​តំបន់​ព្រំដែន​មាន​វ័យ​៣៥​ឆ្នាំ ឈ្មោះ​ហោ សែន​វិសាល ។

បើ​តាម​អ្នក​នាង​ម៉ៅ ស៊ី​ណាត បុរស​រូប​នោះ​ស្គាល់គ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​យល់ចិត្ត​គ្នា​ក្នុង​រយៈពេល ថ្មី​ៗ​កន្លង​មក ខណៈ​ពេល​ដែល​គេ​ព្យាយាម​ទាក់ទង​នាង​ជា​និច្ច ហើយ​ឧស្សាហ៍​ទៅ​មើល​នាង​ដល់​ផ្ទះ ។ អំពើ​របស់​លោក​វិសាល​ទាក់ចិត្ត និង​បេះដូង​របស់​អ្នក​នាង​ស៊ី​ណាត​មិន​ឲ្យ​ចេញ​ទៅ​ណា​បាន​ឡើយ ព្រោះ​នាង​ចាត់ទុកជា​មនុស្ស​ល្អ​ម្នាក់​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​រូប​នាង ។

បើ​ទោះជា​ភាព​ស្និទ្ធស្នាល និង​ការ​យល់ចិត្ត​គ្នា​បាន​បង្ហាញ​ជា​សាធារណៈ តែ​រហូត​មក​ដល់​ពេល​នេះ​អ្នក​នាង​ម៉ៅ ស៊ី​ណាត​នៅ​មិន​ទាន់​មាន​បំណង​រៀប​ការ ឆាប់​ៗ​នេះ​ទេ បើ​ទោះបីជា​គូស្នេហ៍​របស់​នាង​រំអុក​ខ្លាំង​ក៏​ដោយ ។

ប្រឆាំង​ទៅ​នឹង​គោលបំណង​របស់​គូស្នេហ៍ គឺ​មិន​ស្ថិត​នៅ​ក្រោម​ហេតុផល​ស្រមោល​ស្នេហ៍​ចាស់​ដ៏​ឈឺចាប់​នៅ​តែ​ដិត​ជាប់​ខ្លួន​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នោះ គឺ​ហេតុផល​ដែល​អ្នក​នាង​ម៉ៅ ស៊ី​ណាត​ចង់រក​លុយ​ឲ្យ​បាន​ច្រើន ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​សមរម្យ​ប៉ុណ្ណោះ ។ អ្នក​នាង​ម៉ៅ ស៊ី​ណាត បញ្ជាក់​ថា មិន​ទាន់​ចូល​រោងការ​ឆាប់ នាង​មិន​បារម្ភ​ពី​ការ​អន់ចិត្ត​របស់​គូស្នេហ៍​នាង​ប៉ុន្មាន​ឡើយ ព្រោះ​វា​ជា​ហេតុផល​ដែល​នាង​ត្រូវ​គិត ប្រសិនបើជា​គូ​មែន​គឺ​មិន​ព្រាត់​ឡើយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter