សោភ័ណ្ឌ លីនដា ប្រកាសបើកបេះដូងជាថ្មី ក្រោយស្នេហ៍បរាជ័យ
|
February 13, 2016 (07:02:29)
|
[ 606 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ តារាសម្តែងថ្មី តែមានប្រជាប្រិយភាពឆាប់រហ័សនាង សោភ័ណ្ឌ លីនដា បានប្រកាសបើកបេះដូងជាថ្មី បន្ទាប់ពីបរាជ័យស្នេហ៍ដំបូងយ៉ាងឈឺចាប់ស្ទើរមិននឹកស្មានដល់ ។
តារាសម្តែងដែលបានវិវឌ្ឍខ្លួនចេញពីតំបន់អ្នកលឿងរូបនេះសុខចិត្តទទួលយកស្នេហ៍ថ្មីម្តងទៀត បើទោះបីជាស្នាកស្នាមស្នេហ៍ចាស់ក្លាយជាស្រមោលខ្មៅអន្ទងតាមប្រាណបន្លាចរូបនាង ស្ទើរតែធ្វើឲ្យនាងរាងចាលក៏ដោយ ។
សោភ័ណ្ឌ លីនដា បានអះអាងថា ស្នេហ៍ថ្មីដែលនាងទទួលយកនេះគឺស្ថិតនៅលើផ្លូវមើលចិត្តគ្នានៅឡើយ ហើយ អ្វីៗទាំងអស់នាងប្រគល់ឲ្យម្តាយជាសម្រេចជំនួសវិញ ។
ថ្លែងប្រាប់តាមសារអេឡិចត្រូនិកកាលពីពេល ថ្មីៗកន្លងមក សោភ័ណ្ឌ លីនដា ឲ្យដឹងថា រហូតមកដល់ពេលនេះនាងមានអ្នកតាមស្រឡាញ់ជាបន្តបន្ទាប់ ប៉ុន្តែនាងនៅមិនទាន់បានសម្រេចចិត្តយកអ្នកណាម្នាក់ឡើយ ។ លីនដា មិនទាន់ហ៊ានសម្រេចនាពេលនេះ ដោយសារតែមេរៀនស្នេហាដ៏ឈឺចាប់បានធ្វើឲ្យនាងហាក់ខ្លាចរអាក្នុងការទទួលយកស្នេហ៍ថ្មី ។
សោភ័ណ្ឌ លីនដា កំពុងតែស្ថិតនៅក្នុងការមើលចិត្តបុរសទាំងនោះដោយមិនហ៊ានសម្រេចភ្លាមៗឡើយ ហើយចំពោះបុរសដែលនាងនឹងយកមកធ្វើជាគូអនាគត គឺនាងប្រគល់ទៅឲ្យម្តាយជាអ្នកជ្រើសរើសជំនួសវិញ ។ បើតាមសោភ័ណ្ឌ លីនដា បុរសដែលម្តាយនាងសម្រេចចិត្តជ្រើសរើសគឺអាចជាបុរសនៅក្រៅស្រុក ព្រោះម្តាយរបស់នាងចង់ឲ្យនាងចេញទៅក្រៅ ជាជាងនៅក្នុងស្រុក ព្រោះមិនចង់ឲ្យឈឺចាប់ជាលើកទីពីរ ។ សោភ័ណ្ឌ លីន ដា បន្ថែមថា ប្រសិនបើម្តាយរបស់នាងពេញចិត្តនឹងអ្នកណាម្នាក់ហើយ នោះ នាងនឹងតាមភ្លាម ព្រោះខុសម្ដងហើយជីវិតនេះមិនចង់ខុសច្រើនដងឡើយ ហើយនាងជឿថា ម្តាយរបស់ខ្លួនមិនដែលរើសមនុស្សមិនល្អសម្រាប់កូនខ្លួនឯងទេ។
ទោះជាយ៉ាងណាក្តី គូស្នេហ៍ថ្មីរបស់ សោភ័ណ្ឌ លីនដា នាពេលនេះមិនត្រូវបាននាងបង្ហើបឱ្យដឹងអត្តសញ្ញាណទេ ព្រោះនាងខ្លាចដូចរឿងចាស់ដែលនាងបង្ហាញជាសាធារណៈ ហើយនៅទីបំផុតវាបានក្លាយជាស្រមោលទៅវិញ ។
តារាសម្តែង សោភ័ណ្ឌ លីនដា បន្ទាប់ពីល្បីឈ្មោះលឿនជាងតារាសម្ដែងដទៃនោះ នាងបានប្រកាសពីចំណងស្នេហ៍យ៉ាងបើកចំហជាមួយលោកមករា ដែលជាអ្នកដឹកនាំសម្ដែងបទចម្រៀងកាយវិការក្នុងផលិតកម្មសាន់ដេ ។
ចំណងស្នេហ៍នោះបានឈានដល់ផ្លូវបំបែកមិនអាចឈានដល់មង្គលការដោយមិននឹកស្មានដល់ បើទោះបីជាអ្នកទាំងពីរបានសាងភាពផ្អែមល្ហែមជាមួយគ្នាដូចស្រមោចនឹងស្ករក៏ដោយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|