. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
ហ្វៃ សំអាង គ្រោង​ចំណាយ៦០ម៉ឺនដុល្លារផលិតភាព​យន្ត​រឿង "សន្តាន​ពស់​" បន្ត​ពី​រឿង "​ចៅ​ពស់​កេងកង​"
February 26, 2016 (06:00:46) [ 669 ]
 
 
រាជធានី​ភ្នំពេញ ៖ លោក​ហ្វៃ សំអាង គ្រោង​ផលិត​ខ្សែភាពយន្ត​ថ្មី រឿង "​សន្តាន​ពស់​" ដោយ​ចំណាយ​ប្រាក់​ក្នុង​កម្រិត​ខ្ពស់​៦០​ម៉ឺន​ដុល្លារ ឯណោះ ។ លោក​ហ្វៃ សំអាង ផលិត​ខ្សែភាពយន្ត​នេះ​ចង់​ធ្វើ​ឱ្យ​កក្រើក​ជា​ថ្មី​ម្តងទៀត ក្រោយ​ពី​ផ្អាក​ផលិត​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។ ខ្សែភាពយន្ត​រឿង "សន្តាន​ពស់​" កំពុង​ស្វែងរក​តារា​ថ្មី​ចាស់​ចូលរួម​សម្តែង ។

ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​របស់​លោក ហ្វៃ សំអាង កន្លង​មក​ទទួល​បាន​ជោគជ័យ​មាន​ដូច​ជា​រឿង "ទុំ​ទាវ" រឿង "មរណ​មាតា" រឿង "​ពស់​កេងកង" និង​រឿង "​ចៅ​ពស់​កេងកង​" ជាដើម ។ ផលិតករ​ល្បីឈ្មោះ​រូប​នេះ​ប្រកាស​ថា នៅ​ដើមឆ្នាំ​២០១៧ លោក​នឹង​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​រឿង "​សន្តាន​ពស់​" ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​សាច់​រឿង​បន្ត​ពី​រឿង ​"​កូន​ពស់​កេងកង" និង​រឿង​ "ចៅ​ពស់​កេងកង​" ។ ខ្សែភាពយន្ត​នេះ​ពន្យារពេល​ផលិត​រហូត​ដល់​ឆ្នាំ​ក្រោយ ព្រោះ​លោក​ហ្វៃ សំអាង ត្រូវ​ជ្រើសរើស​តួ​សម្តែង​មាន​ទេព​កោសល​ខ្ពស់ ហើយ​តំណែង​តួឯក​នឹង​ជ្រើស​ផ្ទាល់​ក្នុង​កម្មវិធី​ថ្មី​របស់​លោក គឺ​កម្មវិធី "ស្ពាន​លេខ​១១" ។ ក្រៅពី​នេះ​នឹង​មាន​វត្តមាន​តារា​សម្តែង​ក្មេង​ចាស់ ប្រុស​ស្រី ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម​សម្តែង​ផង​ដែរ ។

លោក​ហ្វៃ សំអាង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ខ្សែភាពយន្ត​រឿង "​សន្តាន​ពស់​" ចំណាយ​ការ​ផលិត​ខ្ពស់​ព្រោះតែ​ធ្វើ​យ៉ាងណា​ដើម្បី​ប្រាកដ​ថា ជា​ខ្សែភាពយន្ត​មានគុណ​ភាព ហើយ​ទាមទារ​ចំណាយពេល​យូរ​ក្នុង​ការ ផលិត ។ តំណែង​តួឯក​នឹង​ប្រគល់​ជូន​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី "ស្ពាន​លេខ​១១" ហើយ​លោក​ហ្វៃ សំអាង គ្រោង​អញ្ជើញ​សិល្បករ​ពី​បរទេស​ចូលរួម​សម្តែង​គឺ​ពី​ប្រទេស​ចិន និង​ថៃ ។ លោក​សំអាង​រំពឹង​ខ្ពស់​ថា​ខ្សែភាពយន្ត​ដែល​លោក​គ្រោង​ផលិត​នៅ​ឆ្នាំ​ក្រោយ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ព្រោះតែ​លោក​មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​ផលិត ហើយ​មិន​ខ្វាយខ្វល់​អំពី​ការ​ប្រកួតប្រជែង​ទេ ។ "ខ្សែភាពយន្ត​នេះ​មិន​ត្រឹមតែ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ មាន​បំណង​នាំ​ខ្សែភាពយន្ត​នេះ​ទៅ​ចាក់​បញ្ចាំង និង​ប្រកួតប្រជែង​នៅ​បរទេស​ទៀត ពិសេស​ក្នុង​តំបន់​អាស៊ាន ខណៈ​ដែល​ប្រទេស​ទាំង​១០​នៅ​តំបន់​អាស៊ាន​បាន​ធ្វើ​សមាហរណកម្ម​" ។ លោក​ហ្វៃ សំអាង និយាយ​បែប​នេះ ។

ក្រៅពី​គម្រោង​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "​សន្តាន​ពស់​" លោក​ហ្វៃ សំអាង គ្រោង​សហការ​ជាមួយ​ផលិតកម្ម​នៅ​ក្រៅប្រទេស​ផលិត​ខ្សែភាពយន្ត​ភាគ​ពីរ​រឿង​បញ្ចូល​គ្នា គឺ​រឿង "​កូន​ពស់​កេងកង​" ​និង​រឿង​ "ចៅ​ពស់​កេងកង" ។ គុណភាព​ខ្សែភាពយន្ត​នេះ​នឹង​ខ្ពស់​ជាង​ការ​ផលិត​ខ្សែភាពយន្ត ផ្សេង​ៗ ។

លោក​ហ្វៃ សំអាង ត្រូវ​សិល្បករ និង​ផលិតករ​ចាត់​ទុក​ថា​ជា​អ្នកនិពន្ធ និង​ដឹកនាំ​កម្មវិធី​លេចធ្លោ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​ក្នុង​ឆ្នាំ​១៩៩០ លោក​ហ្វៃ សំអាង ចាប់ផ្តើម​និពន្ធ​បទ​ចម្រៀង ហើយ​បទ​ដំបូង​មាន​ចំណងជើង​ថា "​កុំ​ស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា" ច្រៀង​ដោយ​លោក​ប៊ុ​ន ចាន់​ថន មាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ។ បន្ថែម​លើ​នេះ​ទៀត​លោក​សំអាង និពន្ធ និង​ដឹកនាំ​រឿងភាពយន្ត និង​ដឹកនាំ​ថត​បទ​ចម្រៀង​កាយវិការ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។

ឆ្នាំ​១៩៨៩ លោក​ហ្វៃ សំអាង និពន្ធ​រឿងភាពយន្ត ​"​បុប្ផា​ភ្នំពេញ" រឿង "​កំលោះ​ឆ្នាំ​៩១" រឿង "ឋានសួគ៌​នៅឯណា" រឿង"​ក្រមុំ​ឆ្នាំ​៩២" រឿង "​សន្ទូច​អត់​នុយ" រឿង "​ជីវិត​តារាភាពយន្ត" និង​រឿង "នេះ​គឺ​រឿង​ខ្ញុំ​" ។

ខ្សែភាពយន្ត​ដែល​លោក​ហ្វៃ សំអាង ដឹកនាំ​ផលិត និង​ជោគជ័យ​មាន​ដូច​ជា​រឿង "​កូន​ពស់​កេងកង" រឿង "​ទុំ​ទាវ​" រឿង ​"មរណ​មាតា​" រឿង "​ចៅ​ពស់​កេងកង" រឿង "​មន្ត​មាយា" រឿង "​ភ្នំ​ទាប​ជាង​ស្មៅ" រឿង ​"​ជាតិ​ស្ត្រី​" និង​រឿង "ពិស​ស្នេហ៍​" ​ជាដើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter