. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គូស្នេហ៍​ឥណ្ឌា​រួមរ័ក​ក្នុង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍
February 28, 2016 (15:13:08) [ 579 ]
 
 
គូស្នេហ៍​ឥណ្ឌា​មួយគូ​ដែល​ឆ្លៀត​រួមរ័ក ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​។ គូស្នេហ៍​នោះ​ខាង​ប្រុស​ស្លាប់​បាត់បង់​ជីវិត និង​ខាង​ស្រី​របួសធ្ងន់​ត្រង់​ក្បាល និង​បាក់ជើង ។

សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ផ្សាយ​ថា ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​តាម​ដងផ្លូវ​មួយ​ត​ភ្ជាប់​រវាង​ក្រុង Pilibhit និង​ក្រុង Puranpur ។ ខាង​ប្រុស​អាយុ​៣១​ឆ្នាំ បាន​បើករថយន្ត​ទៅ​ទទួល​គូស្នេហ៍​នៅ​ក្រុង Pilibhit​។ ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ក្រុង Puranpur បាន​រួមរ័ក​ជាមួយ​គ្នា ខណៈ​ពេល​រថយន្ត​កំពុង​ធ្វើ​ចរាចរ ។ ដោយសារ​បែប​នោះ​ហើយ​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​តូច​មួ​យ​គ្រឿង​ពេញទំហឹង ។ ក្រោយ​គ្រោះថ្នាក់​គូស្នេហ៍​នោះ​ស្ថិត​ក្នុង​សភាព​អាក្រាត​ផ្នែក​ខាងក្រោម ។ ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​គូស្នេហ៍​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ ខាង​ប្រុស​បាន​ស្លាប់​បាត់បង់​ជីវិត ។

សមត្ថកិច្ច​និយាយ​ថា ខណៈ​ពេល​ពួក​គេ​កំពុង​រួមរ័ក​នៅ​ក្នុង​រថយន្ត​នោះ​ប្រហែលជា​មិន​បានឃើញ​រថយន្ត​ដឹក​ទំនិញ​បើក​កាត់​ទេ ដូច្នេះ​ហើយ​ទើប​ជ្រុល​ទៅ​បុក​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter