. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ផលិតកម្ម​សាន់​ដេ​ដឹកនាំ​តារាចម្រៀង​និង​សម្តែង​ថត​បទ​ចម្រៀង​ថ្មីត្រៀម​ចេញ​លក់​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ
February 28, 2016 (15:17:09) [ 621 ]
 
 
រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​សាន់​ដេ​បាន​ប្រមូល​តារា​សម្តែង និង​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ជា​ច្រើន​ដួង​សម្តែង​សម្រាប់​ផលិត​ចម្រៀង​កាយវិការ​ខា​រ៉ា​អូ​ខេ ចង្វាក់​រាំវង់ រាំក្បាច់ ឡាំ​លាវ និង​បទ​ញាក់​ជា​ច្រើន​បទ ។ ការ​ផលិត​នេះ​សម្រាប់​ចេញ​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ ការ​រៀបចំ​នេះ​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៦ នៅ​អគារ​ប៊ី​ឡាញ​អា​រី​ណា​ខាងកើត​ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

លោក​ឡាយ សុខ​ចម្រើន ផលិតករ​និង​ជា​កូន​ថៅកែ​ផលិតកម្ម​សាន់​ដេ បញ្ជាក់​ថា ឆ្នាំ​នេះ​សាន់​ដេ សម្រិតសម្រាំង​បទ​ចម្រៀង​បែប​ប្រពៃណី​ជាតិខ្មែរ​គ្រប់​ចង្វាក់ ដើម្បី​ឱ្យ​មហាជន​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។ រៀបចំ​រូបភាព ប្លែក​ៗ​មាន​ទាំង​រាំ​លើ​ឆាក និង​ចេញ​ថត​តាម​ស្រុកស្រែ​ចម្ការ​ជា​សាច់​រឿង​ដើម្បី​ឱ្យ​ប្លែក​ជាង​មុន ។

សាន់​ដេ​នឹង​បញ្ចុះតម្លៃ​លក់​ឌី​ស្ត​ថោក​ជាង​មុន ។ កាលពីមុន​ឌី​ស្ត​១​បន្ទះ​តម្លៃ​២​ពាន់​រៀល លក់​អស់​លើស​ពី​ការ​រំពឹង​ទុក ទោះជា​មាន​អ្នក​លួច​ចម្លង​ក៏​ដោយ ។ ឆ្នាំ​នេះ​លោក​សុខ​ចម្រើន មិន​ទាន់​បញ្ជាក់​ថា បញ្ចុះតម្លៃ​ដោយ​លក់​ក្នុង​កម្រិត​ណា​ទេ តែ​មិន​ឱ្យ​ទស្សនិកជន​ខកចិត្ត​ឡើយ ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ជា​ច្រើន​ដួង​មាន​បទ​ចម្រៀង​ថ្មី សម្រាប់​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តាម​ស្រុកភូមិ​ជនបទ​និង​នៅ​ទូ​ទាំង​ប្រទេស ។ ជា​មួ​ួ​យ​គ្នា​នេះ​សម្លៀក​បំពាក់​ដែល​តារា​ស្លៀកពាក់​សម្តែង​តាម​លក្ខណៈ​ជាតិ និង​តាម​របៀប​ស្រុកស្រែ​ចម្ការ ។

លោក​ឡាយ សុខ​ចម្រើន អំពាវនាវ​ឱ្យ​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​ផលិតកម្ម​សាន់​ដេរ​ហូត​មក​រង់ចាំ​តាមដាន និង​ជាវ​ស៊ី​ឌី វី​ស៊ី​ឌី​ថ្មី ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ផលិតករ និង​សិល្បករ​ឱ្យ​មាន​កម្លាំងចិត្ត​ជាមួយ​ការងារ​បន្ត​ទៀត ។

អ្នកសិល្បៈ​ចូលរួម​សម្តែង​នា​ឱកាស​នោះ​មាន​លោក​ឆាយ វី​រៈ​យុទ្ធ​, កញ្ញា​អ៊ី​វ៉ា​, លោក​អាន គុណ​កូ​ឡា​, លោក​សុខ រក្សា​, កញ្ញា​លី​ន​ដា​, នាង​អ៊ី​ត​, នាយ​ក្រូច​, នាយ​ចឺម​, កញ្ញា​កុ​ល ដា​វី​, កញ្ញា​ថន ល​ក្ខិ​ណា​, លោក​គង់ វង្ស​យ៉ា​ទី​, កញ្ញា​ដួង ម៉ា​និ​ច​, លោក​បញ្ញា សិទ្ធិ​, លោក​រតនៈ ពិសិដ្ឋ​, លោក​អុ​ឹ​ម ជីវ៉ា​, កញ្ញា ប៊ុ​ន ផៃ​លី​ន​, កញ្ញា​អា​វី​ហ្សា​, កញ្ញា​សុវណ្ណ លី​ន​ដា​, កញ្ញា​ហេង ស្រី​ពេជ្រ​, លោក​គន់ រៀម​រតនៈ​, កញ្ញា​កែវ ស្រី​និ​ច​, កញ្ញា​ពេជ្រ ម៉ូ​នី​តា​,​លោក​អេ​ឡិច ចិ​ន្ត្រា​, កញ្ញា​ឌួ​ង ហ្សូ​រី​ម៉ា​, លោក​គង់ បញ្ញា​សិទ្ធិ​, លោក​សុខ ដែន និង​លោក​អ៊ែន​ឌី ជាដើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter