. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
នារី​ជប៉ុន​ចាញ់បោក​មេខ្យល់ ចុះ​កិច្ចសន្យា​ជាតា​រា​ម៉ូ​ដែល ទីបំផុត​បម្រើ​ផ្លូវភេទ
March 15, 2016 (13:49:30) [ 610 ]
 
 
ការ​រក​ឃើញ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​ប្រទេស​ជប៉ុន គឺ​នារី​វ័យក្មេង​ជា​ច្រើន​នាក់​តែងតែ​ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ចុះ​កិច្ចសន្យា​ជាតា​រា​ម៉ូ​ដែល តែ​នៅ​ទីបំផុត​ត្រូវ​គេ​បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ ព្រមទាំង​ចាប់រំលោភ​បូក​អំឡុង​ពេល​ថត​ភាពយន្ត ។

យុទ្ធនាការ​ចម្រុះ និង​មេធាវី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដើម្បី​ប្រកាស​ពី​របាយការណ៍​ស្រាវជ្រាវ​រយៈពេល​ជាង​៦​ខែ​កាលពី​ឆ្នាំ​មុន ។ ក្នុង​ករណី​ខ្លះ​ស្ត្រី​ត្រូវ​បាន​បង្ខំ​ឱ្យ​រួម​ភេទ​ម្តង​ហើយ​ម្តងទៀត​ដោយ​គ្មាន​ការ​ការពារ​ទេ ។ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ច្រើន​នាក់​ផ្សេង​ទៀត​និយាយ​ថា ដំបូង​ឡើយ​ស្ត្រី​ចាញ់បោក​ពួក​មេខ្យល់​នៅ​តាម​ផ្លូវ ខណៈ​ពេល​ពួក​គេ​ប្រកាស​ស្វែងរក​នារី​ម៉ូ​ដែល ។ បន្ទាប់​មក​នៅ​ពេល​នារី​រង​គ្រោះ​ដឹង​ថា ជា​ការ​បោកប្រាស់​ពួក​មេខ្យល់​ព្យាយាម​ចង​ពួក​នាង​ជាមួយនឹង​ការ​ចុះ​កិច្ចសន្យា​ដោយ​មាន​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ គឺ​ធ្វើ​ឱ្យ​ពួក​នាង​មិន​អាច​រួចខ្លួន ។ ច្រើន​ជាង​១៣០​ករណី​កាលពី​៤​ឆ្នាំ​មុន​បាន​ធ្វើ​ឱ្យ​ពួក​សកម្មជន​យកចិត្តទុកដាក់​ដែល​ក្នុង​ករណី​នោះ​ស្ត្រី​វ័យក្មេង​ជា​ច្រើន​នាក់​បាន​ស្វែងរក​ជំនួយ​បន្ទាប់​ពី​អះអាង​ថា​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​។

សកម្មជន និង​មេធាវី​និយាយ​ថា ពួក​គេ​ស្រឡាំងកាំង​ដោយ​បានដឹង​ថា​មាន​តួលេខ​កើនឡើង​យ៉ាងច្រើន​នៃ​ស្ត្រី​វ័យក្មេង​ដែល​ភាគច្រើន​ក្នុង​វ័យ​២០​ឆ្នាំ ស្វែងរក​ជំនួយ​សង្គ្រោះ​ជីវិត​ពួក​នាង ។ យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ច្រើន​នាក់​ទៀត​បាន​ធ្វើ​អត្តឃាត​បន្ទាប់​ពី​ត្រូវ​គេ​រំលោភ​បំពាន ។ ទុក្ខ​លំបាក​របស់​នាង គឺ​នៅ​ពេល​ដែល​នាង​ត្រូវ​គេ​ដាក់​នៅ​ក្នុង​បន្ទប់​តូច​មួយ​ហ៊ុម​ព័ទ្ធ​ដោយ​មនុស្ស​ប្រុស​ច្រើន​នាក់ ហើយ​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា ។

អ្នកស្រី​សាស្ត្រាចារ្យ​ច្បាប់​ប្រចាំ​សាកលវិទ្យាល័យ Chiba University និយាយ​ថា វា​ហាក់បីដូចជា​ត្រូវ​គេ​សន្មត​យ៉ាង​ទូលំទូលាយ​ថា ពួក នាង​ៗ​យល់ព្រម​ថត​រឿង​អាសអាភាស​ឱ្យ​ពួក​ឈ្មួញ​។ ប៉ុន្តែ​ពួក​នាងរង​ការ​គំរាមកំហែង​ពី​មនុស្ស​ប្រុស​ដែល​សម្លឹង​ឃើញ​អត្ថប្រយោជន៍​ពី​ពួក​នាង ពោល​គឺ​នាង​ត្រូវ​ដើរតួ​ជា​អ្នករក​លុយ និង​ជា​ជន​រង​គ្រោះ​។ មេធាវី​និយាយ​ថា ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស​ជប៉ុន​មាន​តម្លៃ​រហូត​ដល់​ជាង​៤​លាន​ដុល្លារ​ប្រចាំឆ្នាំ ហើយ​បង្កើត​បាន​ភាពយន្ត​អាសអាភាស​ប្រហែល​២០.០០០ រឿង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 269 នាក់
  Flag Counter
Flag Counter