. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
អតីត​តារា​សម្តែង​ទូរទស្សន៍ TVB បង្ហាញ​អាថ៌​កំបាំង​មិនសូវ​ល្បី
March 15, 2016 (13:52:34) [ 628 ]
 
 
អតីត​តារា​សម្តែង​ហុងកុង​ម្នាក់​បាន​បង្ហាញ​អាថ៌​កំបាំង​នៃ​រឿងរ៉ាវ​ជីវិត​សិល្បៈ​ក្រេះ​ក្រិន​មិនសូវ​លូតលាស់​របស់​នាង ។ នាង​បម្រើ​ការ​នៅ​ទូរទស្សន៍ TVB អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​នាង​មិន​ត្រូវ​គេ​ផ្តល់​ឱ្យ​សម្តែង​ជា​តួឯក​ម្តងណា​ឡើយ ពោល​គឺ​សម្តែង​បាន​ត្រឹមតែ​ជា​តួរង​ប៉ុណ្ណោះ ។ កាលពី​ឆ្នាំ​២០០៦ នាង​បាន​ចេញពី​ស្ថានីយទូរទស្សន៍ TVB ហើយ​ចូល​រៀន​នៅ​សាលា​ភាពយន្ត​ក្រុង​ប៉េ​កាំ​ង Beijing Movies School» ។

ក្នុង​ឆ្នាំ​២០០៧ នាង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ទូរទស្សន៍​ថ្មី ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់​គេ ដូច្នេះ​ហើយ​នាង​នៅ​តែ​គ្មាន​ឱកាស​សម្តែង​ជា​តួឯក​ទាល់តែ​សោះ ។ នៅ​ស្ថានីយទូរទស្សន៍​ថ្មី​នេះ​នាង​បាន​ត្រឹមតែ​សម្តែង​២​រឿង​ប៉ុណ្ណោះ ។ បន្ទាប់​មក​នាង​សម្រេចចិត្ត​ចាក​ចេញពី​ទីនោះ ។ យោង​តាម​គេហទំព័រ Viral Cham កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ឱ្យ​ដឹង​ថា ការ​ខ្វះខាត​ភាព​លេចធ្លោ​របស់​នាង គឺ​បណ្តាល​មក​ពី​នាង​បដិសេធ​អ្នកគ្រប់គ្រង​រឿង​ឡើង​គ្រែ​ជាមួយ​គេ ។ នាង​គ្មាន​ពេល​លេច​មុខជា​តួឯក​ទេ ព្រមទាំង​ចេញ​សម្តែង​បាន​តិច​បំផុត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter