. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
រក្សា​ចំណង​ស្នេហ៍​ជាង​៩​ឆ្នាំ គឹ​ម សីហា និង គង់ ចាន់​ស្រី​មុំ ចូល​រោងការ​កាលពី​ម្សិលមិញ
March 15, 2016 (13:54:56) [ 617 ]
 
 
រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​លោក​គឹ​ម សីហា និង​នាង​គង់ ចាន់​ស្រី​មុំ បាន​ចូល​រោងការ​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ បន្ទាប់​ពី​ពួក​គេ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាង​៩​ឆ្នាំ ។

មង្គលការ​នេះ​រៀបចំ​ពិធី​ក្រុង​ពលី សូត្រ​មន្ត និង​បំពាក់​ចិញ្ចៀន តែ​មិន​មាន​ពិធីហែជំនូន ដូច្នេះ​ហើយ​មិន​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ច្រើន​ឡើយ គឺ​មាន​តែ​បងប្អូន សាច់ញាតិ​ប៉ុណ្ណោះ ។

ពិធី​មង្គលការ​របស់​អ្នកសិល្បៈ​មួយគូ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​គឹ​ម សីហា សុំ​រៀប​ការ​ពី​គង់ ចាន់​ស្រី​មុំ តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​អំឡុង​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

ការ​បង្ហាញ​សារ​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សាធារណជន ខណៈ​ពេល​ដែល​អ្នកគាំទ្រ​មួយ​ចំនួន​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ពួក​គេ​ឱ្យ​ប្រកបដោយ​សុភមង្គល ។

លោក​គឹ​ម សីហា បាន​បង្ហាញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​មុន​មង្គលការ​ចូល​មក​ដល់​ថា «​បង​ពិតជា​មានសំណាង​ណាស់​ដែល​មាន​អូន​ស្មោះ ហើយ​ស្រលាញ់​តែ​បង ! តើ​ឆ្នាំ​នេះ​អូន​យល់ព្រម​រៀប​ការ​នឹង​បងអត់​» ។ បន្ថែម​ពីលើ​សារ​នោះ​លោក​គឹ​ម សីហា ឲ្យ​ដឹង​ទៀត​ថា «​រីករាយ​ខួប​៩​ឆ្នាំ​នៃ​ការ​ស្គាល់គ្នា ។ អរគុណ​ដែល​ផ្តល់​ឱកាស​និង​រួមរស់​ជាមួយ​បង ហើយ​ស្រលាញ់​បង​រហូត​មក ។ បង​ពិតជា​មានសំណាង​ណាស់​ដែល​មាន​អូន​ស្មោះ ហើយ​ស្រលាញ់​តែ​បង ! បង​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អូន​សប្បាយចិត្ត ហើយ​មាន​ស្នាម ញញឹម​ដោយ​មាន​សេចក្តីសុខ​រហូត​» ។

ជា​ការ​ឆ្លើយ​តប​តារា​សម្តែង​ស្រស់​សោភា នាង​គង់ ចាន់​ស្រី​មុំ បាន​សម្តែង​ក្តី​ត្រេកអរ​ចំពោះ​ពាក្យពេចន៍​គូស្នេហ៍​ដែល​សរសេរ​ឲ្យ​នាង ហើយ​នាង​បាន​យល់ព្រម​តាម​ការ​ចង់បាន​របស់​លោក គឹ​ម សីហា ។

គង់ ចាន់​ស្រី​មុំ បាន​សរសេរ​សារ​ឆ្លើយ​តប​តាម​ហ្វេ​ស​ប៊ុ​កថា «​អូន​ព្រម​រៀប​ការ ចាប់ដៃ​គ្នា​ជាមួយ​បង រួមរស់​អស់​មួយ​ជីវិត​។​អូន​ក៏​អរគុណ​បង​ដែល​ខំ​ថែរក្សា​ចំណង​ស្នេហ៍​របស់​យើង​ទាំង​ពីរ​អស់​រយៈពេល​៩​ឆ្នាំ ។ អរគុណ​ចំពោះ​ពេលវេលា​មើលថែ​រក្សា​អូន អរគុណ​ចំពោះ​ក្តី​ស្រលាញ់​ពិត អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់រ​បស់បង ។ អរគុណ​ដែល​បង​តែងតែ​ធ្វើ​ចាញ់​រាល់ពេល​ដែល​អូន​ខឹង ។ អ្វី​ទាំង​អស់នេះ​ហើយ​ទើប​យើង​ស្រលាញ់​គ្នា​បាន​ដល់​៩​ឆ្នាំ​។

មាន​មនុស្ស​មួយ​ចំនួន​គេ​សួរ ហើយ Comment មក​ខ្ញុំ​ថា «​តើ​ស្នេហា​របស់ខ្ញុំ​ទាំង​ពីរ​ជា​ការណ៍​ពិត ឬ​សម្ដែង ? ខ្ញុំ​សូម​ប្រាប់​ថា​អ្វី​ដែល​ខ្ញុំ​ទាំង​ពីរ​បាន​ធ្វើ និង​បង្ហាញ​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា​បានឃើញ​គឺជា​ការណ៍​ពិត មិន​បាន​សម្ដែង​ទាមទារ​ចំណាប់អារម្មណ៍​ពី​នរណា​ម្នាក់​ឡើយ​។ អ្វី​ដែល​ធ្វើ ហើយ​បង្ហាញ​ចេញ​មក​គ្រាន់តែ​ចង់​ប្រាប់​ពិភពលោក និង​អ្នក​ដែល​ស្រលាញ់​គាំទ្រ​ខ្ញុំ​ទាំង​ពីរ​នាក់​បានឃើញ​ប៉ុណ្ណោះ ។ សូម​ឱ្យ​តម្លៃ​ការ​ស្រលាញ់​របស់​យើង​ទាំង​ពីរ​ផង ។ ខ្ញុំ​ក៏​សូម​អរគុណ​ទៅ​ដល់​អ្នក​ដែល​តែងតែ​ស្រលាញ់ និង​គាំទ្រ ឱ្យ​តម្លៃ​ខ្ញុំ​ទាំង​ពីរ​នាក់​រហូត​មក​» ។

ពិធី​មង្គលការ​របស់ គឹ​ម សីហា និង​គង់ ចាន់​ស្រី​មុំ បាន​ចេញ​ជា​រូបរាង ហើយ​វា​ជា​ការ​បិទ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​មក​លើ​ពួក​គេ​ទាំង​ពីរ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា អ្នកមាន​ទ​ព្យ និង​ឧកញ៉ា​មួយ​ចំនួន​កំពុង​តែ​ចង់​ពុះ​បំបែក​គូស្នេហ៍ គឹ​ម សីហា និង​គង់ ចាន់​ស្រ​មុំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter