. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ស្នេហា ថៃ​នរៈ ពិ​ទូ បែប​នំ​ធំ​ជាង​នាឡិ ឪពុក​-​ម្តាយ​មិន​ជំទាស់​ដឹក​ដៃ​គ្នា​ចូល​រោងការ
April 11, 2016 (11:43:41) [ 882 ]
 
 
រាជធានី​ភ្នំពេញ ៖ លោក​ថៃ​នរៈ ពិ​ទូ អតីត​ហ្វ្រេ​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​១ បាន​រៀប​ការ​ជាមួយ​កូន​មន្ត្រី​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ។

លោក ថៃ​នរៈ សត្យា ជា​ឪពុក​ឱ្យ​ដឹង​ថា ក្រោយ​ចំណាយពេល​មើលចិត្ត​គ្នា​មួយ​រយៈ កូនប្រុស​របស់​លោក​រៀប​ការ​ជាមួយ​កញ្ញា អោ​ក រតនៈ ប៉ុ​ណ្ណិ​កា ។ អាពាហ៍ពិពាហ៍​នេះ​រៀបចំ​ពិធី​ជប​ប់​លៀង​នៅ​កោះ​ពេជ្រ​ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រមាណ​៧០០​នាក់ ។

លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថៃ​នរៈ សត្យា ថ្លែង​ថា «​ទាំង​រូប​ខ្ញុំ និង​ភរិយា​មិន​បាន​ប្រកាន់​ប្រពៃណី​ចាស់​បុរាណ​តាម​ពាក្យ «​នំ​មិនធំ​ជាង​នាឡិ​» ឡើយ ពោល​កូន​ៗ​គេ​ស្គាល់គ្នា ហើយ​បាន​ណែនាំ​ជូន​ចាស់​ៗ​ទាំង​សងខាង​ដើម្បី​បាន​ពិនិត្យ និង​ឈ្វេងយល់ មិន​បាន​គាបសង្កត់​អំណាច​ជា​ឪពុក​ម្តាយ​ឡើយ​។ សម័យនេះ កូន​ៗ​ទាំងឡាយ​តែងតែ​ស្គាល់គ្នា​មុន​នឹង​មក​ដល់​ឪពុក​ម្តាយ​ស្គាល់ ហើយ​មិន​ខុស​ប្រពៃណី​អ្វី​ឡើយ ព្រោះ​សំអាង​លើ​ការ​មានគុណ​ធម៌ ហើយ​ចាស់ទុំ​ត្រូវ​តែ​ជួយ​វិនិច្ឆ័យ នោះ​ជា​រឿង​ត្រឹមត្រូវ ដូច​ជា​ប្រសាសន៍​សម្តេច​តេ​ជោ​លើក​ឡើង​ថា «​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​» គឺ​លោក​ពិតជា​បាន​សម្រេច​គោលដៅ​ទាំងអស់​គ្នា » ។

បុរស​ជា​ឪពុក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​រៀប​ការ​ហើយ ថៃ​នរៈ ពិ​ទូ នៅ​ចាប់​អាជីព​សិល្បៈ​ខ្លះ​ៗ​មិន​ទាន់​ចោល​នៅឡើយ​ទេ ។ ចំណែក​ភរិយា​របស់​គេ​ជា​អ្នក​រកស៊ី ដោយ​មាន​ឪពុក​ជា​មន្ត្រី​នគរបាល​ជាតិ ។ ពិ​ទូ ក្រៅពី​អាជីព​សិល្បៈ​ប្រកប​របរ​រកស៊ី​ខ្លះ​ដែរ ប៉ុន្តែ​មិន​ទាន់​រឹង​មាំ​មួយ​រយ​ភាគរយ​ទេ ។

«​ពេល​នេះ​ពួក​គេ​ទាំង​២​ដូច​ជា​កូនចាប​១​គូ ប្រឹង​ហោះ​នៅ​លើ​អាកាស​ដូច​ចាប​នានា ត្រូវ​ចេះ​រក​ទ្រនំ​ខ្លួនឯង ចេះ​ប្រឹងរក​សំបុក​នៅ​ឲ្យ​កក់ក្តៅ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ​បាន​តែត្រឹម​ជូនពរ​ឲ្យ​កូន​ៗ​ចេះ​ស្រឡាញ់​គ្នា តស៊ូ​ទោះជា​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​ខិតខំ​យក​ធម៌​ខន្តី សន្តោស​គ្នា អត់ធ្មត់ មិន​ត្រូវ​ចង់​ឈ្នះ​-​ចាញ់​គ្នា​ឡើយ​ហើយ​រំពឹង​ថា ពួក​គេ​ខិតខំ​រកស៊ី​ឲ្យ​មានបាន​ដូច​មនុស្ស​មួយ​ចំនួន​» លោក ថៃ​នរៈ សត្យា ថ្លែង​បែប​នេះ ។

ក្នុង​ពិធីចងដៃ​លោក ថៃ​នរៈ ពិ​ទូ ជា​កូនកំលោះ​ទទួល​បាន​ចិញ្ចៀន​មួយ​វង់​ពី​លោកឪពុក និង​អ្នក​ម្តាយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 207 នាក់
  Flag Counter
Flag Counter