. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ច​ន ច័ន្ទ​ល​ក្ខិ​ណា ជះ​កំហឹង​តប​អ្នក​ដៀល​នាង​ជា​ស្រី​ផិតក្បត់
April 26, 2016 (13:19:45) [ 619 ]
 
 
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​មនុស្ស​មួយ​ចំនួន ដៀល​ថា «​ជា​ស្រី​ផិតក្បត់​» ។

ការ​ដៀលត្មះ​នោះ​បន្ទាប់​ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ជា​រូប​បង្ហាញ​នាង​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។

ទន្ទឹម​នឹង​ការ​បង្ហោះ​រូបភាព​ដ៏​ផ្អែមល្ហែម និង​រីករាយ​នោះ មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​សម្តែង​ការ​ស្ងើចសរសើរ និង​អបអរ តែ​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​ទៀត​រិះគន់ និង​ដៀល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា «​ជា​ស្រី​ផិតក្បត់​» ។

ការ​រិះគន់ និង​ដៀលត្មះ​នោះ​ធ្វើ​ឱ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឆ្លើយ​តប​ទៅ​វិញ​ទាំង​កំហឹង ។

អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា បាន​សរសេរ​សារ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នោះ​ថា «​កំពូល​ទើស កំពូល​ច្រណែន កំពូល​រិះគន់ កំពូល​វាយប្រហារ​សិល្បៈ​ឯង កំពូល​តែ​ស្ករ កំពូល​រេ​ដូច​ស្រល់ មិន​ចេះ​ម្ចាស់​ការ​ខ្លួនឯង​ឱ្យ​ព័ត៌មាន​ដឹកមុខ សម្លាប់​មនុស្ស​ដោយ​មិនដឹង​រឿង​ច្បាស់ ។ មើល​គ្រួសារ​ឯង ប្តី​ឯង​ឱ្យ​ល្អ កុំមក​ចោទ​ខ្ញុំ ដៀល​ខ្ញុំ ស្គាល់​ខ្ញុំ​ឱ្យ​ច្បាស់​សិន ចាំ​ហ៊ាន​និយាយ ។ ជូនពរ​ពួក​ស្រី​ដែល​ដៀល​ខ្ញុំ ចៀស​ផុត​ពី​ភាព​ឈឺចាប់ ដោយសារ​ប្តី​ក្បត់​ម្តង​ហើយ​ម្តងទៀត តែ​ខ្ញុំ​ចង់ឱ្យ​ពួក​អ្នក​ជួប​រឿង​ទាំងនោះ​ម្តង នោះ​ពួក​អ្នក​នឹង​ដឹង​ថា ការ​ឈឺចាប់​បែប​នេះ​វា​របៀប​ម៉េច ។

ខ្ញុំ​ដើរ​លេង​ផ្អែមល្ហែម គឺ​ខ្ញុំ​មិន​ចេះ​លាក់​លួច​លឹប​ល​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ឆក់​ប្តី​នរណា​ទេ ហើយ​ខ្ញុំ​ដាច់ខាត​មិន​ឆក់​របស់​គេ​ទេ ព្រោះ​ខ្ញុំ​ស្គាល់​រសជាតិ​បែប​នោះ​ច្បាស់​ណាស់​ពី​រឿង​ត្រូវ​គេ​ឆក់​ប្តី តែ​មិន​អី​ទេ ព្រោះ​ខ្ញុំ​ស្រលាញ់ គឺ​ចេញ​មុខ មិន​ដូច​គេ​យក​គ្នា​៥​ឆ្នាំ រហូត​ដល់​ឥឡូវ តែ​មិន​ចេញ​មុខ តែ​ម៉ែឪ​បងប្អូន​មិត្តភក្តិ​ខាង​ប្រុស​គេ​ដឹង​ឮ គ្រាន់តែ​មិន​ផុស​ដូច​ខ្ញុំ ។

ខ្ញុំ​ជូនពរ​ពួក​ស្រី​ដែល​ដៀល​ខ្ញុំ​ទាំងអស់​ឱ្យ​ប្តី​ក្បត់​ម្តង​ហើយ​ម្តងទៀត​គ្រប់​គ្នា ដើរ​រាល់​យប់ និង​ជួប​តែ​ប្តី​យក​មិត្តភក្ដិ យក​ស្រី និង​ស្រា​ជា​ធំ ចាំ​មើល​ពួក​អ្នកមាន​អារម្មណ៍​យ៉ាងម៉េច ? អ្នក​ណា​យល់​ស្រប​ការ​ជូនពរ​ខ្ញុំ​ខ្លះ ? សូម​ទេវតា​មេត្តា​ជួយ​បង្ហាញ​អារម្មណ៍​បែប​នោះ​ឱ្យ​ពួក​គេ​ដឹងផង ដើម្បី​ឱ្យ​ពួក​ស្រី​ទាំងនោះ​ដឹង ពួក​អ្នកឯង​ចូល​ចិត្ត​ឆ្កឹះ​ភាព​ឈឺចាប់​គេ​ណាស់​» ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សាង​ស្នេហា​ជាមួយ​បុរស​អ្នកជំនួញ​លោក​ហេង ឡុ​ង បន្ទាប់​ពី​នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ។

ពន្លក​ស្នេហា​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នេះ នៅ​មិន​ទាន់​មាន​តម្រុយ​ចូល​រោងការ​នៅ​ពេល​ណា​ឡើយ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្លាប់​អះអាង​ថា «៩៩% ប្រុស​ណា​ក៏​ដូច​ប្រុស​ណា ហើយពី​ពេល​នេះ​ទៅ ក៏​អាច​រស់នៅ​អត់​មនុស្ស​ប្រុស​បាន​ដែរ ស្គាល់​ត្រឹម​ប៉ុណ្ណឹង​គឺ​វា​គ្រប់គ្រាន់​ហើយ កុំឱ្យ​ថា​មិន​ស្គាល់​សោះ លើក​នេះ​បើ​ដូច​លើក​មុន​គឺ​ស្មា​លា ហើយ​ចៀស​ឱ្យ​ឆ្ងាយ ប្រុងខ្លួន​ទៅ​លោកប្រុស​» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter