. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
៦​ចំណុច​នៃ​ជីវិត​ពិត​តារា​ស្រី​អ៊ី​ស្រា​អែ​ល ក្នុង​ខ្សែភាពយន្ត​រឿង «Fast & Furious 7»
May 02, 2016 (04:11:58) [ 611 ]
 
 
អ្នកគាំទ្រ​រឿង Fast & Furious 7 ស្គាល់​នាង Gal Gadot ជា​តួអង្គ​នាង Gisele ប៉ុន្តែ​អាជីព​របស់​នាង​កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ឡើង​ៗ បន្ទាប់​ពី​នាង​សម្តែង​ក្នុង​រឿង «Wonder Women » ឬ «​នារី​អច្ឆរិយ​» ។

គេហទំព័រ The Coverage បាន​បង្ហាញ​ការណ៍​ពិត​ចំនួន​៦ របស់​តារា​ស្រី​អុ​ី​ស្រា​អែ​ល វ័យ​៣០​ឆ្នាំ​រូប​នេះ ៖

១-​នាង Gal Gadot គឺជា​ជនជាតិ​អ៊ីស្រា​អែ​ល នាង Gal Gadot គឺជា​តារា​សម្តែង​និង​ម៉ូ​ដែល​វ័យ​១៩​ឆ្នាំ បាន​ឈ្នះ​មកុដ​បវរកញ្ញា​អ៊ីស្រា​អែ​ល និង​បាន​តំណាង​ឱ្យ​ជាតិ​របស់​នាង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០០៤ នៅ​ក្រុង Quito ប្រទេស​អេក្វាទ័រ ។

២-​នាង Gal Gadot មាន​ជីវប្រវត្តិ​ពី​យោធា នាង Gal Gadot បាន​បម្រើ​ក្នុង​កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​អស់​រយៈពេល​២​ឆ្នាំ ហើយ​នាង​ពិតជា​មាន​មោទនភាព​ដែល​ចំណាយ​ពេលវេលា​ក្នុង​កង​យោធា ។ នាង Gal Gadot មានចំណេះ​ដឹង​ទូលំទូលាយ​ផ្នែក​អាវុធ ។ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​នាង​បង្ហាញមុខ​ក្នុង​រឿង​ហូ​លី​វូ​ដ Fast & Furious តាំងពីរ​ភាគ ១​រហូត​មក ។

៣-​នាង Gal Gadot ជា​អ្នក​ម្តាយ​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់ នាង Gal Gadot បាន​រៀប​ការ​ក្នុង​ឆ្នាំ​២០០៨ ជាមួយ​មិត្ត​ប្រុស​ស្គាល់គ្នា​រយៈពេល​យូរ​ឆ្នាំ​ឈ្មោះ Yaon Barsano ។ ពួក​គេ​ទាំង​ពីរ​នាក់​មានកូន​ស្រី​ក្នុង​ឆ្នាំ​២០១១ ឈ្មោះ Alma​។ ដ្បិតតែ​នាង​មាន​ស្វាមី​ក្តី តែ បុរស​ៗ និង​អ្នកគាំទ្រ​នាង​នៅ​តែ​ចែចង់​នាង ព្រោះតែ​សម្រស់​របស់​នាង ។

៤-​នាង Gal Gadot គឺជា​តារា​ស្រី​មិនមែន​ជនជាតិ​អា​មេ​រិ​ក​ដំបូង​គេ​ដែល​សម្តែង​រឿង Wonder Women នាង Wonder Women ឬ នារី​អច្ឆរិយ​គឺជា​តួអង្គ​ឆ្នើម​ក្នុង​សៀវភៅ​តុក្កតា និង​ត្រូវ​បាន​បង្ហាញ​ដោយ​តារា​សម្តែង​អា​មេ​រិ​កតាម​ទូរទស្សន៍ និង​ផលិត​នៅ​ឆ្នាំ​១៩៧៥ ។ ដូច្នេះ​ហើយ​វា​ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​មិនមែន​ជនជាតិ​អា​មេ​រិ​ក​នាង Gal Gadot ជា​អ្នក​សម្តែង​រឿង ។

៥-​នាង Gal Gadot គឺជា​តា​ម៉ូ​ដែល​អ៊ី​ស្រា​អែ​ល​រក​ចំណូល​ច្រើន​ជាងគេ​លំដាប់​ទី ២ ក្នុង​លោក នាង Gal Gadot ស្ថិត​ក្នុង​លំដាប់​ទី​២ ជាតា​រា​ម៉ូ​ដែល​អ៊ី​ស្រា​អែ​ល​រក​ចំណូល​បាន​ច្រើន​ជាងគេ​បន្ទាប់​ពី​នាង Bar Refaeli អតីត​មិត្ត​របស់​លោក Leonardo Dicaprio ។

៦-​នាង Gal Gadot ជាតា​រា​ស្រី​ស្អាត ឆ្លាត និង​មាន​ទេព​កោសល្យ​ក្នុង​ឆ្នាំ​២០១២ នាង Gal Gadot បាន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥ ដោយ​គេហទំព័រ Shalom Life ។ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​ស្រី​ឆ្លាត មាន​ទេព​កោសល្យ​ខ្ពស់ កំប្លែង និង​ស្រស់​ស្អាត​ជាងគេ​ក្នុង​ចំណោម​តារា​កំពូល​សម្រស់​ចំនួន​៥០​នាក់​ទៀត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter