បញ្ចប់ព័ត៌មានចចាមអារ៉ាម កូនសំណព្វលោកតាវិចទ័រ នាងវ៉ាន់ នីឡា ភ្ជាប់ពាក្យ
|
May 22, 2016 (13:55:02)
|
[ 717 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ កូនស្រីរបស់លោកសុវណ្ណ រិទ្ធី ហៅតាវិចទ័រ នាងវ៉ាន់ នីឡា បានភ្ជាប់ពាក្យហើយកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅគេហដ្ឋានខាងស្រី ក្នុងបុរីពិភពថ្មី ជាមួយលោកផន រង្សី ជាកូនប្រុសរបស់ថៅកែវង់ល្ខោនបាសាក់ «ភី សុគន្ធី» ។ ពិធីនោះមានវត្ដមានតារាសម្ដែង និងតារាកំប្លែងជាច្រើនចូលរួម ។
លោកសុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រឱ្យដឹងថា កូនស្រីរបស់លោកបានសម្រេចចិត្ដភ្ជាប់ពាក្យ បន្ទាប់ពីពួកគេស្គាល់គ្នា និងទាក់ទងគ្នាប្រមាណកន្លះឆ្នាំ ហើយឪពុកម្តាយទាំងសងខាងក៏ពេញចិត្តពេញថ្លើមដែរ ។ ពិធីភ្ជាប់ពាក្យនេះមានរៀបចំពិធីហែជំនូន និងបំពាក់ចិញ្ចៀន ហើយ ខាងស្រីបានបង្គាប់ថ្លៃទឹកដោះចំនួន៣ម៉ឺនដុល្លារ ។ ពិធីមង្គលការអាចនឹងរៀបចំឡើងនៅក្នុងអំឡុងពេល៣ឆ្នាំខាងមុខ ។ បើតាមលោកតា វិចទ័រ អះអាងថា មូលហេតុដែលទុកពេលរហូតដល់៣ឆ្នាំទៀតទើបរៀបការនោះ ដោយសារតែលោកយោងទៅលើវ័យរបស់កូនទាំងពីរនៅក្មេង ព្រោះបច្ចុប្បន្នកូនស្រីរបស់លោក គឺនាងវ៉ាន់ នីឡា ទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ ខណៈពេលដែលកូនប្រុសទើបតែមានវ័យ២២ឆ្នាំ ។
មូលហេតុដែលលោកតាវិចទ័រ សម្រេចចិត្តលើកកូនស្រីឲ្យលោកផន រង្សី ជាកូនប្រុសរបស់ថៅកែល្ខោនបាសាក់ «ភីសុគន្ធី» ដ៏ល្បីនៅខេត្ដតាកែវ គឺដោយសារតែលោកមើលឃើញពីការទទួលខុសត្រូវរបស់យុវជនរូបនេះ និងភាពត្រឹមត្រូវ ព្រមទាំងមានមុខរបរច្បាស់លាស់របស់គេ ។
ពាក់ព័ន្ធទៅនឹងការងារសិល្បៈរបស់វ៉ាន់ នីឡា វិញ លោកតាវិចទ័រ បញ្ជាក់ថា លោកមិនហាមឃាត់ឡើយវាអាស្រ័យលើក្រុមគ្រួសាររបស់នាង ពោលគឺលោកមិនជំទាស់អាជីពសិល្បៈរបស់នាងទេ ។
ដំណឹងនៃពិធីភ្ជាប់ពាក្យរបស់តារាកំប្លែងវ័យក្មេងនាងវ៉ាន់ នីឡា នាពេលនេះបានទទួលការអបអរសាទរពីប្រិយមិត្ដអ្នកគាំទ្រ បើទោះបីជាពេលនេះនាងហាក់នៅមានវ័យក្មេងខ្ចីក៏ដោយ ។
ពិធីភ្ជាប់ពាក្យដែលរំលេចឡើងនេះអាចបញ្ជាក់យ៉ាងច្បាស់ និងបិទបញ្ចប់ព័ត៌មានចចាមអារ៉ាមនានា ចំពោះស្នេហារបស់វ៉ាន់ នីឡា ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|