ថែល ថៃ ម្ចាស់ពានរង្វាន់ The Voice Cambodia មានប្រវត្តិជីវិតនិងសិល្បៈបែបណា ?
|
June 21, 2016 (13:51:58)
|
[ 725 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ រាត្រីថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកឌឹវ៉យ ខេមបូឌា រដូវកាលទី២ របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស រៀបចំនៅផ្សារទំនើបអុីអនម៉ល រាជធានីភ្នំពេញ បេក្ខជនថែល ថៃ បានក្លាយជាម្ចាស់ជ័យលាភីលើកពានរង្វាន់ ។ បេក្ខនារីឈីន រតនៈ កូនក្រុមរបស់លោកណុប បាយ៉ារិទ្ធ, បេក្ខនារីសាន ស្រីឡៃ កូនក្រុមរបស់ពេជ្រ សោភា និងបេក្ខជនឃី សុឃុន កូនក្រុមរបស់លោកឆន សុវណ្ណរាជ មិនបានទទួលពានរង្វាន់ ខណៈថែល ថៃ កូនក្រុមរបស់ឱក សុគន្ធកញ្ញា ធ្វើឱ្យពួកគេខកខាន ។
តើថែល ថៃ មកពីខេត្តព្រះវិហារមានប្រវត្តិជីវិត និងសិល្បៈយ៉ាងណាខ្លះ ?
ចាប់កំណើតនៅខេត្តកំពង់ចាម ថែល ថៃ មានឪពុកឈ្មោះសេន ជាទាហាន និងម្តាយឈ្មោះញឹម លេង ជាអ្នកលក់បាយនៅជើងភ្នំប្រាសាទព្រះវិហារ ។ ថែល ថៃ បានចាកចេញពីស្រុកទៅនៅព្រះវិហារតាំងពីឆ្នាំ២០០៣មក ។
ឪពុក និងម្តាយបានចែកផ្លូវគ្នា ហើយមិនតែប៉ុណ្ណោះថែល ថៃ ដែលមានបងប្អូនសុទ្ធតែប្រុស៣នាក់ បានបាត់បង់បងប្រុសម្នាក់ទៀតព្រោះស្លាប់ដោយជំងឺ ។
ដោយជីវភាពគ្រួសារលំបាក លោកថែល ថៃ បានឈប់រៀនត្រឹមវិទ្យាល័យ ហើយចូលបម្រើការងារផ្នែកចម្រៀងនៅអង្គការទស្សនៈពិភពលោក ។ នៅទីនោះថែល ថៃ មានឱកាសចូលរួមកិច្ចការសង្គមមួយចំនួន ។ បណ្តែតវាសនាជីវិតនៅរាជធានីភ្នំពេញ ថែល ថៃ មានទុនទឹកដមសំឡេងប្រើប្រាស់ សម្រាប់គោលដៅអនាគតមួយ ។ នៅឆ្នាំ២០១០ ថែល ថៃ បានដាក់ពាក្យប្រឡងក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ » រៀបចំដោយទូរទស្សន៍អាស៊ីអាគ្នេហ៍ ទទួលបានចំណាត់ថ្នាក់លេខ២ ។ ជ័យលាភីនោះជាកិត្តិយសមួយសម្រាប់ថែល ថៃ ប៉ុន្តែមិនទាន់អាចជួយជ្រោងជីវភាពរបស់គេឱ្យលូតលាស់បានទេ ។
នៅឆ្នាំ២០១៣ លោកថែល ថៃ បានចូលរួមប្រឡងចម្រៀងជាថ្មីនៅស្ថានីយទូរទស្សន៍អប្សរា ក្នុងកម្មវិធី ឌឹបេសស្តា រៀបចំដោយលោកហ្វៃ សំអាង ។ កម្មវិធីនោះមានបេក្ខជន១០រូប បេក្ខនារី១០រូប ក្នុងនោះមានកញ្ញាង៉ែត សូរង្សី បេក្ខនារីធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីឌឹវ៉យ ខេមបូឌាផងដែរ ។ ក្នុងកម្មវិធីឌឹបេសស្តានោះ ថែល ថៃ ទទួលបានពានរង្វាន់ប្រជាប្រិយភាព ព្រមទាំងជាប់កិច្ចសន្យានៅទូរទស្សន៍អប្សរាបីឆ្នាំ ។ នៅទីនោះហើយដែលលោកថែល ថៃ កាន់តែទទួលបានបទពិសោធន៍ច្រើនលើផ្នែកសិល្បៈចម្រៀង និងសម្តែងពីលោកហ្វៃ សំអាង ។
បច្ចុប្បន្នថែល ថៃ ស្នាក់នៅផ្ទះជួលម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
ជាប់តំណែងជ័យលាភីកម្មវិធីឌឹវ៉យ ខេមបូឌា ប្រកបដោយកិត្តិយសនេះ ថែល ថៃ និយាយថា «ខ្ញុំតាំងចិត្តថានឹងខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះឱ្យល្អ បម្រើអារម្មណ៍ទស្សនិកជនដែលស្រឡាញ់គាំទ្ររូបខ្ញុំតាំងពីដើមមក ។ ជាការតបស្នងខ្ញុំគ្មានអ្វីក្រៅពីការដឹងគុណ និងបួងសួងសុំឱ្យប្រជាជនយើងមានសេចក្តីសុខជារៀងរហូត» ។
បន្ទាប់ពីប្រកាសលទ្ធផលកម្មវិធីឌឹវ៉យ ខេមបូឌា រដូវកាលទី២ភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរបេក្ខជនថែល ថៃ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណទូរទស្សន៍ហង្សមាស គណៈកម្មការទាំងអស់ ពិធីករ-ពិធីការិនីដែលចូលរួមរៀបចំកម្មវិធីកម្រិតអន្តរជាតិនេះបានជោគជ័យ ។
ម្ចាស់ជ័យលាភីលោកថែល ថៃ បានទទួលប្រាក់រង្វាន់១០០លានរៀល និងក្លាយជាតារាចម្រៀងជាប់កិច្ចសន្យារបស់ផលិតកម្មហហង្សមាស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|