. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
នារី​ប្រទេសណា មាន​សុដន់​ធំ​ជាងគេ ​នៅ​លើ​ពិភពលោក?
July 07, 2016 (12:14:05) [ 783 ]
 
 
ការ​សិក្សា​ដឹកនាំ​ដោយ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ដែល​ចេញផ្សាយ​លើ​កាសែត​វិទ្យាសាស្ត្រ​សុខភាព​ស្ត្រី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ស្ត្រី​អា​មេ​រិ​ក​មាន​សុដន់​ធំ​ជាងគេ​ក្នុង​លោក ខណៈ​ស្ត្រី​នៅ​អាហ្វ្រិក និង​អាស៊ី ពិសេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​ទំហំ​តូច ។

ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដែល​ឈាន​ទៅ​រក​ការ​ប្រៀបធៀប​ទំហំ​សុដន់​ធម្មជាតិ​ជា​មធ្យម​របស់​ស្រី្ត​ក្នុង​ចំណោម ១០៨ ប្រទេស​លើ​សាកលលោក​ដោយ​ក្នុង​នោះ​ពួក​គេ​មិន​បាន​រាប់​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​វះកាត់​ពង្រីក​សុដន់ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​១២​ខែ​កន្លង​ទៅ​ទេ ។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ស្ត្រី​អា​មេ​រិ​ក​មាន​ទំហំ​សុដន់​ធំ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ។ ក្រៅពី​អា​មេ​រិ​ក​ក៏​មាន​ប្រទេស​កា​ណា​ដា អៀរ​ឡង់ ប៉ូ​ឡូញ និង​ប្រទេស​អង់គ្លេស សុទ្ធ​សឹង​ជា​ប្រទេស​ដែល​ស្ត្រី​ដែល​សុដន់​ធំ​ក្នុង​លោក ។ ដោយឡែក​ប្រទេស​មាន​ស្ត្រី​សុដន់​តូច​ជាងគេ គឺ​ប្រទេស​ហ្វ៊ី​លី​ពី​ន​, ម៉ា​ឡេ​ស៊ី​, បង់​ក្លា​ដែ​ស​, សា​ម័​រ និង​កោះ​សូ​ឡូ​ម៉ុង ។

ប្រទេស​កា​ណា​ដា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តារាង​សុដន់​ធំ​ជាងគេ ។ ប្រ​ទេ​អៀរ​ឡង់​ចំណាត់ថ្នាក់​លេខ​៣ ។ ប៉ូ​ឡូញ​ចំណាត់ថ្នាក់​លេខ​៤ និង​ប្រទេស​អង់គ្លេស​ចំណាត់ថ្នាក់​លេខ​៥ ដែល​មាន​ទំហំ D និង​ចំណុះ​ទឹកដោះ ៨៧៩ មី​ល្លី​លី​ត្រ ។

ស្ត្រី​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ទំហំ​សុដន់​តូច​ជាងគេ​បំផុត ។ រីឯ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​ធ្លាក់​បាត​តារាង ខណៈ​ប្រទេស​អាស៊ី​វិញ​ជា​ពិសេស​គឺ​នៅ​អាស៊ី​អាគ្នេយ៍​ជា​កន្លែង​ស្ត្រី​មាន​សុដន់​តូច​ជាងគេ ។

ស្ត្រី​ជិត​៤០០.០០០​នាក់ ជុំវិញ​ពិភពលោក​ត្រូវ​បាន​គេ​វាស់​ទំហំ​សុដន់​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​អស្ចារ្យ​មួយ​នេះ ។ ពួក​គេ​បាន​ប្រើប្រាស់​អាវ​ក្នុង​របស់​អឺរ៉ុប​ដើម្បី​វាស់​ទំហំ​សុដន់ នីមួយ​ៗ ការ​វាស់​ប្រើ​ខ្សែ​ម៉ែត្រ និង​ការ​ស្គែ​ន 3D ។ ជាក់ស្តែង​ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ជនជាតិ​អា​មេ​រិ​ក​ស្បែក​សមាន​ទំហំ​សុដន់​ធំ​ជាង​ស្បែក​ខ្មៅ ពោល​គឺ​ធំ​គ្រប់​កម្រិត​ទាំងអស់​តែ​ម្តង​ដែល​មាន​ចំណុះ​ទឹកដោះ​១.៦៦៨ មី​ល្លី​លី​ត្រ និង​ទំហំ Cup ខ្ពស់​ជាង​ទំហំ F ទៅ​ទៀត ។ ជាក់ស្តែង​នាង Kate Upton និង​នាង Kristina Hendricks សុទ្ធតែ​ជាតា​រា​ស្រី​អា​មេ​រិ​ក​ស្បែក​សមាន​សុដន់​ធំ ។

ចំណែក​ទំហំ​សុដន់​របស់​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​វិញ គឺ​ចំណុះ​១.០៨៩​មី​ល្លី​លី​ត្រ និង​ទំហំ E Cup ។

ភាពធាត់​ក៏​ជា​ចំណែក​តូច​មួយ​ពាក់ព័ន្ធ​ទំហំ​សុដន់​ផង​ដែរ ។ ទំហំ​សុដន់​ជា​មធ្យម​ដែល​មាន​ទំហំ​ធំ​គឺ​មិន​គិត​ពី​ទម្ងន់​រាង​កាយ​នោះ​ទេ ហើយ​អត្ត​ព​លិ​ក និង​ស្ត្រី​មាន​រាង​ស្វែ​ល​ក៏​អាច​មាន​សុដន់​ធំ​ដែរ ៕







.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter