. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ស្ងាត់​ៗ​ជិត​ដល់​ថ្ងៃ​នាយ ច​យ ដឹក​ដៃគូ​ស្នេហ៍​ចូល​រោងការ​បាត់ !
February 09, 2018 (14:44:29) [ 1579 ]
 
 
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ច​យ និង​គូស្នេហ៍​ស្រស់​សោភា​កញ្ញា​ក្វា​ន់ ឌី នឹង​ចូល​រោងការ​នៅ​ចុងខែ​កុម្ភៈ​នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ជាទី​ចាប់អារម្មណ៍​របស់​មហាជន ។

តាម​ការ​គ្រោងទុក​មង្គលការ​របស់​តារា​កំប្លែង​នាយ​ច​យ នឹង​បន្លឺ​សំឡេង​គង​ឃ្មោះ​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​ពិធី​ពិសា​ភោជនាហារ​នឹង​ធ្វើ​ឡើង​នៅ​វិមាន​ពិភព​ថ្មី សែន​សុខ រាជធានី​ភ្នំពេញ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គូ​ដណ្តឹង​នាយ​ច​យ បាន​បង្ហោះ​រូបភាព​ធៀប​ការ​ជា​ច្រើន ដែល​បាន​ត្រៀម​ហៅ​មិត្តភក្តិ បងប្អូន និង​អ្នកសិល្បៈ​មួយ​ចំនួន សម្រាប់​ចូលរួម​មង្គលការ​របស់​អ្នក​ទាំង​ពីរ ។
ក្រៅពី​បង្ហោះ​ពាក្យ​ជិត​ដល់​ថ្ងៃ​ពិសេស​ជាមួយនឹង​ធៀប​ការ​ហើយ​នោះ​គូ​ដណ្តឹង​របស់​នាយ​ច​យ បាន​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ​របស់​ខ្លួន​ដែល​បាន​ចូលរួម​អបអរសាទរ និង​ជូនពរ​ដល់​ពួក​នាង​ដែល​បាន​ឈាន​មក​ដល់​ថ្ងៃ​មង្គល​នា​ពេល​នេះ ។

ជា​ការ​កត់សម្គាល់​មុន​ឈាន​ដល់​មង្គលការ​នាយ​ច​យ និង​គូ​ដណ្តឹង​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ហាក់​មិន​សម​គ្នា​ទាំង​រូបរាង និង​សម្រស់​។ បើ​ទោះបីជា​មានការ​រ​រិះគន់​មក​លើ​នាយ​ច​យ យ៉ាងណា​ក្តី អ្នក​ទាំង​ពីរ​ហាក់​គ្មាន​ការ​ឈឺក្បាល​វិលមុខ​ចំពោះ​ពាក្យ​រិះគន់​ទាំងនោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​នៅ​តែ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​តាម​ហ្វេ​ស​ប៊ុ​ក ។

នាង​ក្វា​ន់​ឌី ដែល​ជា​គូស្នេហ៍​របស់​នាយ​ច​យ ធ្លាប់​បាន​លើក​ឡើង​ថា «​នាង​ខ្ញុំ​ស្រឡាញ់​នាយ​ច​យ មិនមែន​សម្លឹង​ឃើញ​លើ​ទ្រព្យសម្បត្តិ​នោះ​ឡើយ ហើយ​នាយ​ក៏​គ្មាន​លុយ គ្មាន​ឡាន​ទេ ពួក​យើង​គ្មាន​នរណា​ម្នាក់​មាន​លុយ​មាន​ឡាន​ទេ តែ​ពួក​យើង​ចាប់ដៃ​គ្នា​មិន​គិត​មាន​ក្រ ព្រោះ​លុយ​មិន​អាច​ទិញ​ក្តី​ស​ឡាញ់ សុភមង្គល ចិត្ត​ស្មោះ​បាន​ទេ ។

ខ្ញុំ​ស្រឡាញ់​នាយ​ច​យ ដោយ​មិន​ប្រកាន់​អ្វី​ជា​ចំណុច​ខ្វះខាត របស់​គាត់​នោះ​ទេ វា​ជា​និស្ស័យ​»​។ ខ្វាន់ ឌី លើក​ឡើង​ថា «​ខ្ញុំ​អាណិត​នាយ​ច​យ ច្រើន​ជាង​ស្រឡាញ់ ទើប​បណ្តាល​ឲ្យ​ខ្ញុំ និង​គាត់​ឈាន​ដល់​ការ​បង្កើត​ចំណង​ស្នេហ៍ និង​មាន​រូបថត​ផ្អែមល្ហែម​បែប​នេះ​បង្អួត​គេឯង​» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter