. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ស្តាប់​តារា​ប្រុសៗ និយាយ​ពី​ការថែរក្សា​ស្បែក​
April 04, 2013 (12:17:05) [ 803 ]
 
 
កន្លងមក​យើង​បាន​ធ្វើ​ការសម្ភាសន៍​តែ​ជាមួយ​សិល្បៈការិនី​ប៉ុណ្ណោះ​អំពី​វិធី​កែច្នៃ​យ៉ាងណា សម្រាប់​ថែរក្សា​សម្រស់ របស់​ពួកគេ ឲ្យមាន​ភាពស្ថិត​ថេ​រនិងមើល​ទៅក្មេង​ជាង​វ័យ​ព្រោះ​បើ​និយាយ​អំពី​សម្រស់​អ្នកណាៗ គេ​និយា​ពី​តារា​ស្រី​មួយ​ចំនួន ដែល​ពួកគេ​តែងមាន គន្លឹះ ក្នុងការ​ធ្វើឲ្យ សម្រស់​របស់​ពួកគេ​នៅតែ​ស្រស់ស្អាត​ជាក់ស្តែង​តារា​ស្រី​មួយ​ចំនួន​ដែល​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្តី​តែ​តារា​ស្រី​មួយ​ចំនួន​ ដូចជា អ្នកនាង យុ​គ ចិន្តា​, អ្នកនាង ច​ន ចាន់​លក្ខិណា​, កញ្ញា ដួង ហ្សូ​រីដា​,​អ្នកនាង គង់ សុជាតិ​, កញ្ញា ញឹម ចាន់ថន វិញ​សម្រស់​របស់​ពួកគេ​នៅតែ​លេចធ្លោ​ហើយ​មាន​ស្បែក​ស្រស់ថ្លា ភ្លឺរលោង មិន​ចាញ់​តារា​ស្រករ​ក្រោយ​ដែល​មាន​វ័យ​ប្អូន​ពួកគេ​ជាច្រើន​ឆ្នាំ​។​

​ដូច្នេះហើយ ពួកគាត់​មិន​អាច​ខ្វះ​បាន​ពី​ការថែរក្សា​សម្រស់​របស់​ពួកគេ​ឡើយ​តែ​ថ្ងៃនេះ ស៊ី​អ៊ី​អិន បាន​សម្ភាសន៍​តារា​ប្រុស​បី​ដួង ដែល​មាន​ស្បែក ស ភ្លឺរលោង​មិន​ចាញ់​តារា​ស្រីៗ​ឡើយ​។ ចង់​ដឹង​ទេ​ថា របៀប​ថែរក្សា​ស្បែក​របស់​តារា​ណាខ្លះ​ដែល​មាន​ស្បែក​ស្អាត​ភ្លឺ​ថ្លា មិន​ចាញ់​តារា​ស្រី នោះ​?

​ជួប​ជាមួយ​តារា​សម្តែង​សាច់​សខ្ចី និង ជា​ពិធីករ យឹម ណា​រ៉ា បានឲ្យដឹងថា ​(​ខ្ញុំ​មាន​វិធី​ការពារ​សម្រស់​ងាយៗ ប៉ុណ្ណោះ​ដោយសារ​ខ្ញុំ ជា​មនុស្ស​ប្រុស​ដូច្នេះ​វិធី​ថែរក្សា​សម្រស់​របស់ខ្ញុំ​ងាយៗ នោះ​ទេ​ដូចជា​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​ថត ខ្ញុំ​តែងតែ ​លាបឡេ​ការពារ​កម្តៅថ្ងៃ​ទាំង​ដងខ្លួន និង​ផ្ទៃមុខ ហើយ​ពេល​ដែល​ត្រឡប់​មក​វិញ​ខ្ញុំ​ធ្វើការ​លុបលាង​ជូត​សម្អាត​ធូលី​ដី​ដែល​វា​ជាប់​និយាយ​ទៅ​ខ្ញុំ​មិនសូវ យកចិត្តទុកដាក់ លើ​ដងខ្លួន ប៉ុន្មាន​ទេ​សំខាន់​តែ​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ​
អតីត Freshie boy រូបនេះ​បានឲ្យ​ដឹង​ពី​គន្លឹះ​ដែល​ធ្វើឲ្យ​ផ្ទៃមុ​ខគ្មាន​មុន​ថា (​ចំណែក​ផ្ទៃមុខ​របស់ខ្ញុំ​កន្លះ​ខែ​ម្តង ខ្ញុំ​តែងតែ ទៅ​ម៉ាស្សា ដើម្បី​កម្ចាត់ ភាពកខ្វក់​នៅលើ​ស្បែក​ព្រោះ​វា​អាច​បង្ករ​ជា​មុន​បាន ប្រសិនបើ​យើង​មិន​បាន​សម្អាត​វា​ទេ​)​។​

​ចំណែក​តារាចម្រៀង និង​ជា​ពិធីករ អេ​ឡិច ចាន់​ត្រា​បានឲ្យ​ដឹង​ខ្លះៗ​ពី​វិធី​ការពារ និង ធ្វើឲ្យ​ស្បែក​មាន​សភាព​ភ្លឺរលោង​ថា (​ខ្ញុំ​មិន​មាន​អ្វី ឲ្យ​ពិសេស​នោះទេ​ព្រោះ​ថា​ខ្ញុំ​មាន​ស្បែក​ដែល​អំនោយផល​ពី​ធម្មជាតិ​ហើយ​តែ​អ្វី​ដែល​សំខាន់​នោះ​បើ​យើង​ចង់ ឲ្យមាន​ស្បែក ភ្លឺរលោង យើង​ត្រូវ គេង​ឲ្យបាន​គ្រប់គ្រាន់ ញាំ​ទឹក​ឲ្យបាន​ច្រើនលេង​កីឡា​ព្រោះកី​ឡា​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ និង​បញ្ចេញ​ជាតិពុល​នៅក្នុង​ខ្លួន ហើយ​អ្វី​ដែល ជាពិសេស​នោះ​គឺ​ការ​ញាំ​អាហារ​ដែល​មាន​វីតាមីន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ដល់​សរីរាង្គ​)​។​

“​រីឯ​មុខ​របស់​ខ្ញុំ​វិញ គឺ​លាបឡេ​ការពារ​កម្តៅថ្ងៃ និង ម៉ាស្សា​មុខ​មួយ​ខែម្តង ព្រោះ​បើ​យើង​មិន​ម៉ាស្សា​ជម្រុះ​កោសិកា​ចាស់​ចោល​ទេ មើល​ទៅ​មិនឃើញ​ស្បែក​ភ្លឺ​ឡើយ ទោះបីជា​យើង មាន​ស្បែក ស ស្រាប់​ហើយ​ក្តី​”​។​

​តារា​បង្ហាញ​ម៉ូដ រតនៈ វិសិដ្ឋ ស្ថិតនៅ​ក្រុម Cambodia Super Model ​បានឲ្យដឹងថា (​ស្បែក​មុខ​របស់​ខ្ញុំ​មិន​ស ដូច​គេ​ទេ​តែ​មុខ​របស់​ខ្ញុំ ពេល​នេះ​រលោង​ហើយ​គ្មាន​មុន​ព្រោះ​ខ្ញុំ​ម៉ាស្សា​ក្នុង​មួយ​សប្តាហ៍​ម្តង ដើម្បី​កម្ចាត់​កោសិកា​ចាស់ និង​ដី​ដែល​ជាប់​ពេញ មួយអាទិត្យ ចំណែក​ស្បែក​ខ្ញុំ​ក៏​មិន​ជាស​ណាស់​ណា​ដែល​អ្វិដែល​សំខាន់​សម្រាប់​ខ្ញុំ គឺ ទៅ Gym រាងរាល់ថ្ងៃ​ដើម្បីឲ្យ​ចេញ​ញើស​)៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter