. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
តើ​ចា​ស្ទី​ន ប៊ី​បឺ ​កំពុង​ងាក​ទៅយក​ស្តាយ​របស់​ ម៉ៃ​ឃើ​ល ជែក​សុន​?
April 08, 2013 (10:49:51) [ 793 ]
 
 
សញ្ញា​ប្រាប់​ឲ្យ​ដឹង​អំពី​ការលេង​ស្តាយ​របស់​ប៊ី​បឺ​ តាម​ម៉ៃ​ឃើ​ល ជែក​សុន​ ជាច្រើន​បានកើត​មាននៅ​ទីនោះ​ម្តងម្កាល​ហើយ នោះ​គឺការបាត់​ខ្លួន​ពី​សាធារណជន​ដ៏​ចម្លែក​, ការច្របាច់បញ្ចូលគ្នា​ដ៏​ប្លែក​នៃ​សកម្មភាព​រាំ​ទាក់ទិន​នឹង​ផ្លូវភេទ​ទាំង​បែប​ស្លូត និង កាច​, និងមូលដ្ឋាន​អ្នកគាំទ្រ​ដែល​ស្រឡាញ់​ងប់​ស្ទើរ​ឡប់សតិ ។​

ភាពដូចគ្នា​រវាង ចា​ស្ទី​ន ប៊ី​បឺ និង ម៉ៃ​ឃើ​ល ជែក​សុន មិន​ពិបាក​អង្កេត​ឃើញ​នោះទេ។ តារាចម្រៀង​វ័យក្មេង​រូបនេះ​ថែមទាំង​បាន​សារភាពថា​កំពុង​យក​គំរូ​អាជីព​របស់ខ្លួន​តាម​កំពូល​តារាចម្រៀង​ប៉ុប​ដែល​បាន​ស្លាប់ទៅ​រូបនេះ​ទៀ​ផង។​

ប៉ុន្តែ​នៅពេលដែល​តារាចម្រៀង​វ័យ ១៩ ឆ្នាំ​រូបនេះ បាន​មកដល់​អាល្លឺម៉ង់​ក្នុង​សប្តាហ៍​នេះ​ ជាមួយនឹង​សត្វ​ស្វា​ចិញ្ចឹម​មួយ​តោង​ពីក្រោយ ឈ្មោះថា Mally ការប្រៀបធៀប​ទាំងនោះ​បាន​ប្តូរ​ពី​ការផ្តល់​ចំណី​អារម្មណ៍​ទៅជា​ការរំខាន​ទៅវិញ ពោលគឺ តារាចម្រៀង​វ័យក្មេង​រូបនេះ​បាន​ចម្លង​ស្តាយ​ដូច​កំពូល​តារាចម្រៀង​ជែក​សុន​ទាំងស្រុង​ពេក។​

​មួយវិញទៀត ស្វា Mally ដែល​ប៊ី​បឺ​យក​អម​តាម​ខ្លួន​ក្នុង​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ត្រូវបាន​មន្ត្រី​គយ​អាល្លឺម៉ង់​រឹបអូស​យកទៅ​រក្សាទុក​នៅ​សួនសត្វ ដោយសារតែ​វា​មាន​អាយុ​ទើបតែ ៩ សប្តាហ៍ និង​បានធ្វើ​ឲ្យ​ប៊ី​បឺ​ពិបាក​ចូល​អាល្លឺម៉ង់​ដោយ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter