. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នាង​ស៊ុន​នៃ​ក្រុម ​Wonder Girls​ មាន​ផ្ទៃពោះ​បី​ខែ​
April 08, 2013 (11:26:09) [ 736 ]
 
 
នាង​ស៊ុន​នៃ​ក្រុម​ចំរៀង​ស្ត្រី​កូរ៉េ ​Wonder Girls ដែល​ជា​សមាជិក​ក្រុម​ចំរៀង​នេះ​មុនគេ​ដែល​បាន​រៀបការ ទើប​បាន​ប្រកាស​ថា​នាង​មាន​ផ្ទៃពោះ​។​

​នាង​បាន​សរសេរ​ចុះ​ផ្សាយ​ព័ត៌មាន​ល្អ​ក្នុង​ទំព័រ ​Twitter ​ថា​"​ខ្ញុំ​រំពឹងថា​ម្តាយ​គ្រប់រូប​នៅក្នុង​លោក​ជួប​អាថ៌កំបាំង​និង​ភ្ញាក់ផ្អើល​នៅ​​ក្នុង​ជីវិត​"​។​

"​យើង​ត្រូវ​បាន​ប្រទាន​ទារ​កមួយ​។​ខ្ញុំ​គិតថា​វា​ជា​ពេល​សមស្រប ​ដើម្បី​ជូនដំណឹង​អំពី​កូន​របស់​ពួកយើង​នៅពេល​ឥឡូវ​ខ្ញុំ​មាន​គត៌​បី​​ខែ​មក​ហើយ​។​សូម​ជួយ​បន់ស្រន់​អោយ​កូន​របស់​ពួក​យើង​មាន​រីកចំរើន​ដោយ​សុខភាព​នៅ​ក្នុង​ពោះ​របស់ខ្ញុំ​"​។​

​ក្នុងពេល​ជាមួយគ្នា​ក្រុម​គ្រប់គ្រង​ JYP Entertainment​ បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ន​នាង​ស៊ុន​នឹង​ចាកចេញ​ពី​ក្រុម​ Wonder Girls​។​ ដំណឹង​អំពី​នាង​មាន​ផ្ទៃពោះ​បណ្តាលអោយមាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​នឹង​ចាកចេញ​ពី​ក្រុម​ចំរៀង​នេះ​។​

​តែ​ទោះជា​យ៉ាងណា តំណាង​របស់ ​JYP Entertainment ​បាន​និយាយថា​"​ស៊ុន​នឹង​នៅតែ​ជា​សមាជិក​ក្រុម ​Wonder Girls​ ទោះជា​នាង​មាន​ផ្ទៃពោះ​ក្តី​។​វា​មិន​ពិត​ទេ​ដែល​ថា​នាង​នឹង​ចាកចេញ​ពី​ក្រុម​នេះ តែ​នាង​ឈប់សម្រាក​ជា​បណ្តោះអាសន្ន​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter