. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ឈួន ស្រី​ម៉ៅ ចូលឆ្នាំ​ហើយ​បាន​ត្រឡប់មកវិញ​
April 18, 2013 (08:30:47) [ 671 ]
 
 
​តារាចម្រៀង​រាង​ស្រ​លូន ឈួន ស្រី​ម៉ៅ ដែល​កាក់កប​ជាមួយនិង​អាជីព​ចម្រៀង​ក៏​ព្រោះតែ​សម្លេង​របស់​នាង ពោរពេញ​ដោយ ទឹកដម​ក្រអួន​ក្រអៅ ហើយ​កំពុងតែ​សប្បាយ ច្រៀង​រាំ កើប​ប្រា​ក់នៅ ទឹកដី​អាមេរិក បើតាម​គម្រោង​នាង​បន្ត​នៅ ចូលរួម អបអរ​បុណ្យ ចូលឆ្នាំ​ប្រពៃណីជាតិ ជាមួយ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​តែម្តង​ព្រោះតែ​នាង​មិនទាន់​ដល់ពេល កំណត់​ត្រូវ​វិល ត្រឡប់មកវិញ​។​

​តារាចម្រៀង​ដែល​និយម​ច្រៀង​បទ​ពី​ដើមៗ ប្រចាំ​ផលិតកម្ម​ក្រៅ​ស្រុក​ដូចជា​ផលិតកម្ម​បុប្ផា ពន្លឺ​នាគ​ហោះ និង​ VIP ឈួន ស្រី​ម៉ៅ​ដែល​តែងតែ​ត្រូវប៉ាន់​ក្រៅប្រទេស​រូបនេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ព្រោះ​រាល់ពេល​ដែល​នាង​ចេញ​សម្តែង អ្នក​ដែល​ត្រូវ​ចូល​ទស្សនា​ត្រូវតែ​កក់​សំបុត្រ​មុន​បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​គ្មាន​កន្លែង​ចូល​ឡើយ​។​

​ជួប​ជាមួយ​ស៊ី​អ៊ី​អិន តាម​ទូរស័ព្ទ អ្នកនាង ឈួន សុវណ្ណ​ឆ័យ បាន​ឲ្យ​ដឹងថា “​ស្រី​ម៉ៅ​ដែល​កំពុងតែ​ច្រៀង នៅ​អាមេរិក ពេលនេះ​កំពុង​មមាញឹក​ណាស់​ព្រោះ​ក្នុង​មួយ​សប្តាហ៍ ត្រូវ​ចេញ​ច្រៀង ពីរ​រដ្ឋ​ឯណោះ ចំណែក​ការវិល​ត្រឡប់មកវិញ​​របស់​ស្រី​ម៉ៅ និង​ត្រឡប់មកវិញ​នៅ ថ្ងៃទី​៦ ខែឧសភា​បន្ទាប់ពី​ចូលឆ្នាំ​ហើយ​ខាងមុខនេះ​”​។​

​ឈួន ស្រី​ម៉ៅ ជា​តារាចម្រៀង​មួយ​ដួង​ដែល​បាន​ចេញទៅ​សម្តែង​នៅ​ឯនាយសមុទ្រ​ច្រើន​គួរសម​។ នាង​បាន​ចាកចេញ ទៅ​សម្ដែង​លើកដំបូង​ក្នុងប្រទេស​បារាំង​កាលពី​​ឆ្នាំ​២០០៦ ហើយ​បន្ត​បន្ទាប់មក​ចេញទៅ​ប្រទេស​អូស្ត្រាលី បារាំង កាណាដា ជប៉ុន​ ស្វី​ស បែ​ល​ហ្សិ​ក អាល្លឺម៉ង់​ជាដើម​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter