. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
នាយ​ក្រឹម​និង​នាយ​កុយ ​សម្ដែង​រួម​គ្នា​ជា​ថ្មី​ ក្រោយ​ខក​ខាន ​ជិត​១០ឆ្នាំ​
April 21, 2013 (02:07:09) [ 808 ]
 
 
កំពូល​តា​រា​កំប្លែង​ ដែល​មាន​ឈ្មោះ​បោះ​សំ​ឡេង​ ជា​យូរ​ឆ្នាំ​មក​ហើយ​គឺ​លោក​ ជួង​ ជី​ ហៅ​កុយ​ និង​លោក​ អ៊ូ​ ប៊ុណ្ណា​រ៉ាត់​ ហៅ​ក្រឹម​ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​នៅ​លើ​ឆាក​តន្ដ្រី​ដ៏​ធំ​ ក្នុង​កម្មវិធី​ «អង្គរ​សង្ក្រាន្ដ​​»​ ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​ចលនា​យុវជន​កម្ពុជា​ ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ នៅ​ខេត្ដសៀម​រាប​ ។​

ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​របស់​កំពូល​តារា​កំប្លែង​ទាំង​ពីរ​នេះ​ គឺ​ក្រោយ​ពេល​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​អស់​រយ​ៈ​ពេល​ជិត​១០ឆ្នាំ​ ចុង​ក្រោយ​នេះ​ក្រោម​ពាក្យ​ចចាម​អា​រ៉ាម​ថា​ អ្នក​ទាំង​ពីរ​មាន​ទំ​នាស់​ជាមួយ​គ្នា​ ទើប​បណ្ដាល​ឱ្យ​មាន​ការ​ចែក​ក្រុម​គ្នា​សម្ដែង​​ ។​ ទស្សនិក​ជន​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​ទស្សនា​ការ​សម្ដែង​រួម​គ្នា​របស់​អ្នក​ទាំង​ពីរ​ តែ​មិន​ឃើញ​ចេញ​ជា​រូប​រាង​ឡើយ​ក្នុង​ពេល​ជាយូរ​មកហើយ​បើ​ទោះ​បី​​ជា​ពេល​ខ្លះ​មាន​ឱ​កាស​សម្ដែង​លើ​ឆាក​តន្ដ្រី​តែ​មួយ​ក៏​ដោយ​​ ។​

ទើប​តែ​ពេល​នេះ​នាយ​ក្រឹម​ និង​នាយ​កុយ​ បាន​បង្ហាញ​មុខ​សម្ដែង​រួម​គ្នា​ជា​ថ្មី​ធ្វើ​ឱ្យ​ទស្សនិក​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ។​ ការ​​បង្ហាញ​​វត្ដ​មាន​សម្ដែង​រួម​គ្នា​ជា​ថ្មីនា​ពេល​នេះ​ នាយ​ក្រឹម​បាន​អះ​អាង​ប្រាប់​កោះ​សន្ដិភាព​​តាម​ទូរ​ស័ព្ទ​ថា​ លោក​ និង​នាយ​កុយ​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​យូរ​ឆ្នាំ​មក​នេះ​មិន​មែន​ដោយ​សារ​មាន​ទំ​នាស់​នឹង​គ្នា​ឡើយ​ ពោល​គឺ​លោក​និង​នាយកុយ​នៅ​តែ​រាប់​អាន​គ្នា​ធម្មតា​ ។​ ចំ​ពោះ​ការ​បង្ហាញ​ខ្លួន​រួ​ម​គ្នា​នា​ពេល​នេះ​គឺ​ជា​ការ​ស្នើសុំ​របស់​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ ម៉ានី​ ដើម្បី​សម្ដែង​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​(​ថ្ងៃ​ទី​១៤ដល់​១៦​ មេសា​ ២០១៣)​ ។​

ការ​សម្ដែង​នេះ​មិន​ត្រឹម​តែ​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​ទស្សនា ​ប្រ​ទេស​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត​ ។​ តា​រា​កំប្លែង​រូប​នេះ​អះ​អាង​ថា​ លោក​និង​នាយ​កុយ​នឹង​សម្ដែង​រួម​គ្នា​បន្ដ​ទៀត​ ប្រ​សិន​បើ​មាន​ការ​ស្នើ​សុំ​ពី​អ្នក​រៀប​ចំ​កម្មវិធី​ និង​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ឱ្យ​បាន​សើច​សប្ប​ាយ​រីករាយ​ ។​

ដោយ​ឡែក​លោក​ ជួង​ ជី​ ហៅ​នាយ​កុយ​ អះ​អាង​ស្រ​ដៀង​គ្នា​ដែរ​ថា​ នេះ​ជា​ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​រវាង​លោក​ និង ​នាយ​ក្រឹម​ ក្រោយ​ពី​ខក​ខាន​ជិត​១០ឆ្នាំ​មក​នេះ​ ។​ ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​នេះ​ គឺ​តាម​ការ​ស្នើ​សុំ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ ម៉ានី​ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ដ​​ ដែល​រៀប​ចំ​ធ្វើ​នៅ​ខេត្ដ​សៀម​រាប​ដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ។​ ការ​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​រវាង​លោក​និង​នាយ​ក្រឹម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ មិនមែន​មកពី​មាន​ទំនាស់​ជា​មួយ​គ្នា​ដូច​ការ​លេច​ឮ​នោះ​ឡើយ​ ។​ ត្រង់​ចំ​ណុច​នេះ​នាយ​កុយ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​សុទ្ធ​តែ​មាន​តម្រូវ​ការ​ក្នុង​ការ​សម្ដែង​កំ​ប្លែង​ ហេតុ​នេះ​លោក​ និង​នាយ​ក្រឹម​បាន​សម្រេច​ចិត្ដ​បង្កើត​ក្រុម​កំប្លែង​ដាច់​ដោយ​ឡែក​រៀង​ៗ​ខ្លួន​ ដើម្បី​បំពេញ​បំណង​ទស្សនិកជន​ និង​ម៉្យាង​ទៀត​ដើម្បី​ផ្ដល់​ឱកាស​ដល់​តារា​កំប្លែង​ជើង​ចាស់​ជើង​ថ្មី​មួយ​ចំនួន​បាន​សម្ដែង​ផង​ដែរ​ ។​

នាយ​កុយ​បញ្ជាក់​ថា​ លោក​និង​នាយ​ក្រឹម​អាច​សម្ដែង​រួម​គ្នា​នៅ​ពេល​ណាមួយ​ក៏​បាន​អា​ស្រ័យ​លើ​អ្នក​រៀប​ចំ​កម្មវិធី​ និង​ការ​ចរចា​ទៅ​លើ​តម្លៃ​ ព្រោះ​បណ្ដា​​ស្ថានីយ​ទូរទស្សន៍​មួយ​ចំ​នួន​គឺ​គេ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ក្នុង​ការ​ឱ្យ​លោក​ និង​នាយ​ក្រឹម​សម្ដែង​រួម​គ្នា​ឡើយ​ ។​ ជា​ធម្មតា​ប្រ​សិន​បើ​លោក​ និង​នាយ​ក្រឹម​សម្ដែង​រួម​គ្នា​នោះ​គឺ​ទាម​ទារ​ក្នុង​តម្លៃ​ខ្ពស់​ ព្រោះ​ពេល​សម្ដែង​ម្ដង​នាយ​ក្រឹម​មិន​អាច​យក​ពី​លោក​ត្រឹម​តែ​២០ទៅ​៣០ដុល្លារ​បាន​ទេ​ ហើយ​រូប​លោក​ក៏​ដូច​គ្នា​មិន​អាច​ទៅ​យក​លុយ​ពី​នាយ​ក្រឹម​ត្រឹម​ប៉ុណ្ណឹង​បាន​ដែរ​ ។​

ហេតុ​នេះ​ចង់​មិន​ចង់​គឺ​លោក​ និង​នាយ​ក្រឹម​ត្រូវ​បង្កើត​ក្រុម​ដាច់​ដោយ​ឡែក​រៀង​ៗ​ខ្លួន​​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​តម្លៃ​ពេល​ចេញ​សម្ដែង​ ។​ នាយ​កុយ​រំពឹង​ថា​ ការ​សម្ដែង​រួម​គ្នា​រវាង​លោក​ និង​នាយ​ក្រឹម​មិន​មែន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ពេល​នេះ​ទេ​ ពោល​គឺ​អាច​នឹង​មាន​នា​ឱ​កាស​ក្រោយ​ទៀត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter