. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ស្មាន​ថា​មាន​ផ្ទៃ​ពោះ​សំ ប៉ូ​លីដា​ខំ​តែ​អរ​​ តែ​ខក​ចិត្ដ​ទៅ​វិញ​
April 24, 2013 (06:18:46) [ 718 ]
 
 
ក្រោយ​ពេ​លរៀប​ការ​រួច​នាង​សំ ប៉ូ​លីដា​​ និង​ស្វា​មី​ចង់​បាន​កូន​ ។​ ថ្មី​ៗ​នេះ​នាង​សំ ប៉ូលីដា​​ មាន​សញ្ញា​ដូច​ស្រ្ដី​ទូទៅ​ថា​នឹង​មាន​កូន​ចាប់​កំណើត​ក្នុង​ផ្ទៃ​ ធ្វើ​ឱ្យ​នាង​ និង​ស្វា​មី​រីករាយ​ ប៉ុន្ដែ​ក្ដី​រីក​រាយ​នេះ​រលត់​ទៅ​វិញ​ នៅ​ពេល​ទៅ​ពិនិត្យ​ដឹង​ថា​មិន​មាន​កូន​ទេ​ ។​

នាង​សំ ប៉ូលី​ដា​ ប្រាប់​កោះ​សន្ដិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ រឿង​មាន​ផ្ទៃ​ពោះ​នោះ​ពី​ដំបូង​ធ្វើ​ឱ្យ​នាង​អរ​ ព្រោះ​តែ​វដ្ដ​រដូវ​របស់​នាង​បាត់​ដល់​ទៅ​ពីរ​ខែ​ឯ​ណោះ​ ។​ នាង​ និង​ស្វា​មី​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង​ តែ​នៅ​ពេល​ទៅ​ពិនិត្យ​ស្រាប់​តែ​មិន​ឃើញ​អ្វី​ទាំង​អស់​ ហើយ​ពេល​នេះ​វដ្ដ​រដូវ​មាន​ធម្មតា​វិញ​ ធ្វើ​ឱ្យ​នាង​ និង​ស្វាមី​ខក​ចិត្ដ​ទៅ​វិញ ។​

នាង​សំ ប៉ូលីដា​និយាយថា​ ពេល​នេះ​នាង​ប្រ​ហែល​ជា​កាត់​ចិត្ដ​ចំពោះ​រឿង​មាន​កូន​នេះ​ហើយ​ ព្រោះ​តែនាង​ខំ​រង់ចាំ​អស់​រយៈ​ជា​យូរ​មក​ហើយ​នៅ​តែ​មិន​ទាន់​មាន​ទៀត​ ។​ កាល​ពី​ដំបូង​នាង​គិត​ថា​ ចង់​បាន​កូន​ទុក​ជា​ចំណង​ដៃ​អាពាហ៍​ពិពាហ៍​ តែ​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ទៀត​ នាង​ពិត​ជា​អស់​សង្ឃឹម​ខ្លាំង​ណាស់​ ។​

អ្នក​កំប្លែង​ស្រ្ដី​រូប​នេះ​បញ្ជាក់​ថា​ ពេល​នេះ​ស្វាមី​របស់​នាង​ប្រ​ហែល​ជា​លែង​ចង់​បាន​កូន​ទៀត​ហើយ​ ព្រោះ​បើ​ចង់​បាន​នៅ​តែ​មិន​បាន​ដដែល​ ខណៈ​វ័យ​របស់​ពួក​នាង​ដូច​ជា​ជ្រេ​បន្ដិច​ទៅ​ហើយ​ ។​ ម៉្យាង​ទៀត​ពួក​នាង​មាន​កូន​រៀងៗ​ខ្លួន​ធំអស់​ហើយ​​​ ដូច្នេះ​បើ​មិន​មានកូន​ទៀត​ ក៏​មិន​អី​ដែរ​ ។​ ថ្វី​បើ​ជួប​រឿង​ខក​ចិត្ដ​មិន​ទាន់​មាន​កូន​ដូច​បំណង​ តែ​អា​ជីព​សិល្បៈ​របស់​នាង​សំ ប៉ូលីដា​ ដូច​ជា​រី​ក​ចំរើន​ គឺ​ឃើញ​នាង​បង្ហាញ​មុខ​តាម​កម្មវិធី​តន្ដ្រី​របស់​ស្ថានីយ​ទូរទស្សន៍​នា​នា​ជា​ញឹក​ញាប់​ ។​ ថ្វី​បើ​មាន​តារា​ថ្មី​ៗ​លេច​ឡើង​ច្រើន​​ តែ​នាង​សំ ប៉ូ​លីដា​ នៅ​តែ​មាន​ឱ​កាស​សម្រាប់​អា​ជីព​របស់​ខ្លួន ។​

នាង​សំ ប៉ូលី​ដា​ និង​លោក​ស្វាយ​ ស៊ី​សុថា​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយគ្នា​កាល​ពី​ថ្ងៃ​ទី​១២​​ មិថុនា​ ឆ្នាំ​២០១២ ។​ បន្ទាប់​ពី​រៀប​ការ​រួច​ តែ​មិន​មាន​សញ្ញា​ថា​មាន​កូន​នោះ​ នាង​សំ ប៉ូលី​ដា​ បាន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ហើយ​គ្រូ​ពេទ្យ​អះ​អាង​ថា​ នាង​នៅ​មាន​ឱ​កាស​មាន​កូន​ ដូច្នេះ​ត្រូវ​រង់​ចាំ​ឱ​កាស​នោះ​ ។​

អាពាហ៍​ពិពាហ៍​របស់​នាង​សំ ប៉ូ​លីដា​ ធ្លាប់​ជួប​រឿង​រកាំ​រកូស​ ដោយ​នាង​ចោទ​ថា​ស្វា​មី​ទាក់​ទង​ស្រី​ក្មេង​​ តែ​ក្រោយ​មក​បាន​ស្ងប់​រលត់​ទៅ​វិញ​ ។​ ប​ញ្ហា​ចំពោះ​ប្ដី​-ប្រពន្ធ​របស់​នាង​នា​ពេល​នេះ​គឺ​រឿង​មិនទាន់​មាន​កូន​ ។​ កាលពី​មុន​ស្វា​មី​នាង​សំ ប៉ូលីដា​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខេត្ដ​ឆ្ងាយ​ រយៈ​ពេល​ពីរ​បី​ខែ​ទើប​ជួប​គ្នា​ម្ដង​​ ដូច្នេះ​អាច​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​នាង​ពុំ​មាន​ឱ​កាស​ពពោះ​ តែ​ពេល​នេះ​ពួក​នាង​នៅ​ជុំ​គ្នាហើយ​ តើ​ពេល​ណា​នាង​មាន​ផ្ទៃ​ពោះ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter