. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ហេតុ​អ្វី​បានជាអ្នកសិល្បៈ​ ចូលចិត្ត​ពាក់​វ៉ែន​តាខ្មៅ​ធំៗ​
April 24, 2013 (08:49:29) [ 793 ]
 
 
តើ​លោក​អ្នក​ចាប់អារម្មណ៍​ទេ ពេល​ដែល​លោក​អ្នក ​បាន​ឃើញ​អ្នកសិល្បៈ​ម្តងៗ ​តើ​អ្នក​ធ្លាប់​សង្កេត​ទេ​ថា ពួក​គេ​ចូលចិត្ត​ពាក់​វ៉ែន​តាខ្មៅធំៗ ​នៅពេល​ដែល​អ្នកសិល្បៈ​ទាំងនោះ ​ធ្វើដំណើរ​នៅតាម​ទីសាធារណៈ ពួកគេ​ដើរ​ផ្សារ ​ឬ​តាម​ភោជនីយដ្ឋានម្តងៗ​។

​ពាក់​វ៉ែនតា គ្រាន់តែ​ជា​ស្តាយ ,​ការការពារ​ពន្លឺ​ថ្ងៃ​, បញ្ហា​អៀនខ្មាស់​ការ​គេច​ពី​ក្រ​សែរ​ភ្នែក​របស់​មហាជន​​ដោយសារតែ​ការ​សម្លឹង​ព្រម​គ្នា​របស់​ទស្សនិកជន​ពេល​ដែល​តារា​ទាំងនោះ​ស្ថិតនៅ​ក្នុង​កណ្តាលចំណោម​នៃ​អ្នកគាំទ្រ​ក៏​ដូច​ជា​ការ​សម្លឹង​មិន​ដាច់​ភ្នែក​របស់​ពួកគេ​ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នកសិល្បៈ​មួយចំនួនធំ​និយាយ​ជា​រួម​ស្ទើរតែ​ទាំងអស់​នៃ​អ្នកសិល្បៈ​ប្រើប្រាស់​វ៉ែនតា​ខ្មៅ​ធំៗ​ដើម្បី​រាំងខ្ទប់​នូវ​ចំណាំង​ភ្នែក​ទាំង​នោះ​។​

​តារា​បង្ហាញ​ម៉ូដ​រាង​ខ្ពស់​ស្រលះ មាន​រាងរៅ​ជា​តារា​បង្ហាញ​ខ្នាត​អន្តរជាតិ​កញ្ញា ទឹម រដ្ឋា បានឲ្យដឹងថា “​តាម​ខ្ញុំ​យល់ ពាក់​វ៉ែនតា មាន​ពីរ​​ទី​មួយ​ខ្ញុំ​ពាក់​វា​ដើម្បី​ការពារ​កម្តៅថ្ងៃ​ពេលដែល​ខ្ញុំ​បើក​ឡាន​ពាក់​វ៉ែនតា​ក៏​វា​អាច​លើកមុខ​យើង​ស្អាត​ម្យ៉ាង​ហើយ​ម្យ៉ាងទៀត​ពាក់​វ៉ែនតា ពេលដែល​យើង​ដើរ Shopping អាច​បិទ​បាំង​ភាព​អៀន​បាន​ខ្លះ​ធម្មតា​យើង​ជា​តារា​ពេល​ទៅ​ណា​មក​ណា​មាន​គេ​មើល​យើង​ច្រើនពេក​​សម្រាប់​ខ្ញុំ​ពាក់​វ៉ែនតា​គឺ​ការបិតបាំង​ការអៀនខ្មាស់​ច្រៀនជាង​”​។​

​ចំណែក​តារាចម្រៀង​រាង​តូច​ច្រឡឹង ឡោម លក្ខ​ណា បាន​បញ្ចេញមតិ​យោបល់​ថា​“​ពាក់​វ៉ែនតា​គ្រាន់តែ​ជា​ស្តាយ​មួយ​របស់​គេ​​តែ​អ្នក​ខ្លះ​ពាក់​ដើម្បី​បិទបាំង​ស្នាម​ជាំខ្មៅ​នៃ​រង្វង់​ភ្នែក​ដែល​ពួគគេ​មិន​បាន​សំរាក​ម្យ៉ាងទៀត​ពេល​ខ្លះ​ពាក់​ពេល​ដែល​មិន​បាន​ផាត់​មុខ (make up) ព្រោះ​វា​អាច​មើលឃើញ​ស្លក់​ប្រសិនបើ​យើង​មិន​បាន​ផាត់​មុខ ដូចនេះ​មាន​តែ​ពាក់​វ៉ែនតា​ដើម្បី​បិទបាំង​កុំឲ្យ​ឃើញ​ភ្នែក​ខូង​”​។​

​តារាចម្រៀង​សិច​ស៊ី ឆៃលី ដាឡែន ក៏​បាន​ប្រើប្រាស់​វ៉ែន​តាខ្មៅ ស្រដៀង​គ្នា​ទៅ​នឹង​សិល្បការិនី ផ្សេង​ទៀត​ដែរ​​នាង​បានឲ្យដឹងថា “​ខ្ញុំ​ពាក់​វ៉ែន​តាខ្មៅ ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ​មិន​ថា​ពេល​បើក​ឡាន ឬ​ដើរ​ផ្សារ​ទេ ព្រោះ​វ៉ែន​តាខ្មៅ ជួយ​ការពារ​មិន​ឲ្យ​ពន្លឺ ជះ​ចូលទៅក្នុង​ភ្នែក​ច្រើន​ណាមួយ​ទៀត​ពេល​ដែល​ទៅ​តាម​ផ្សារ​អីចឹង ពេល​ដែល​ពាក់​វ៉ែន​តាខ្មៅ​ទៅ ​មិន សូវមាន​អ្នក​ចាប់​អារម្មណ៍ មើល​មក​យើង​ច្រើន និយាយ​នេះ​មិនមែន​មិន​ចង់ឲ្យ​គេ​មើលទេ​តែ​គេ​មើល​មក​ច្រើន ធ្វើឲ្យ​យើង​អៀន​​ដូច្នេះ​បើ​ពាក់​វ៉ែនតា​ទៅ​ទោះ​ជា​គេ​មើល​មក​យើង​ច្រើន​តែ​យើង​ហាក់​មាន​អារម្មណ៍​ថា​ធម្មតា​”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter