. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តា​រាសម្ដែង​កូរ៉េ​ថ្មី អ៊ីកូ​ ទទួល​បាន​ពាន​រង្វាន់​ ៤ ​ក្នុង​រឿង​​​មន្ត​ស្នេ​ហ៍ សុភាព​បុរស
April 30, 2013 (09:59:07) [ 704 ]
 
 
ថ្វី​ដ្បិត​តែគឹម យុន​ជីន ហៅអ៊ីកូ​ (​ឈ្មោះ​ក្នុង​រឿង​) ទើប​តែ​​​បណ្ដែត​ជីវិត​​​ក្នុង​​​​ពិភព​សិល្បៈ​​​​ពិត​មែន ​​​តែកេរិ៍្ដ​​ឈ្មោះ​របស់​នាង​​ចាប់​ផ្ដើម​​រសាត់​​​ឡើង​​ខ្ពស់​ត្រដែត​​​តាម​រយៈ​រឿង​​ «មន្ត​ស្នេហ៍​សុ​ភាព​បុរស​​» ដែល​កំពុង​ដាក់​បញ្ចាំង​​​​លើ​កញ្ចក់​​​ទូរទស្សន៍​​​​ហង្ស​មាស​​​​ វេលា​ម៉ោង​​​​៧ ដល់​ម៉ោង​​​៨យប់​​​ចាប់​ពី​​ថ្ងៃ​ចន្ទ ដល់​ថ្ងៃសុក្រ​ ។

​នៅក្នុង​រឿង«មន្ត​ស្នេហ៍​សុ​ភាព​បុរស​​» ​​តា​រា​សម្ដែង​​​វ័យ​​២៣​ឆ្នាំ ​គឹម​ យុន​ជីន​ សម្ដែង​ជា​តួអីុកូ ​​សាង​ស្នេហ​៍​​យ៉ា​ង​ផ្អែម​ល្អែម​​ជាមួយ​​​​បុរស​វ័យ​​​ចំណាស់​​គឺ​​លោក​គឹម ម៉ីន​យ៉ុង ​ហៅ​ឆូ​យុន ​ដែល​ជា​មេធាវី ។ ​ដោយ​សារ​តែ​តា​រា​សម្ដែង​​ចូល​ចិត្ត​ប្រើ​​ឫក​ពា​​ម្ញិកម្ញក់​​​មុខ​ស្រស់​រូប​នេះ​ ធ្លាប់​ឆ្លង​កាត់​មហា​វិទ្យា​ល័យ​ភាព​យន្ត​​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ទេព​​កោសល្យ​​​​សម្ដែង​​​ល្អ​​ខ្លាំង​ណាស់​ ​បើ​ទោះ​ជា​នាង​ទើប​តែ​សម្ដែង​​ភាព​យន្ត​ជា​លើក​​ទី​១​​ក៏​ដោយ​​ ។ នៅ​ក្នុង​រឿង​នេះ​​ នាង​ទទួល​​បាន​ពាន​រង្វាន់​ចំនួន​​៤​ ​​​គឺ​​ពាន​រង្វាន់​​ Best New Actress Awards ​ពានរង្វាន់ Rising Star Awards ​ពាន​រង្វាន់ New Star Awards និងពាន​រង្វាន់​​ Best Couple Awards ។ ​បន្ថែម​ពី​នេះ​ទៅ​ទៀត​​ក្នុង​ឆ្នាំ​​២០១៣ ​​នេះ​អេ​កូ​ទទួល​បាន​​ពាន​រង្វាន់​​ Asia Model Festival Awards​ ផង​ដែរ ។

​ជាមួយនឹង​ទេព​កោសល្យ​សម្ដែង​ដ៏ប៉ិន​ប្រសប់​អីុកូ​​បាន​​បន្ត​បោះ​​ជំហាន​ចូល​​​ប្រឡូក​ក្នុង​​ខ្សែ​ភាព​យន្ត​​ទី​​២​​របស់​នាង​​​ក្នុង​រឿង​«​The Fugitive of Joseon ​ ​​» ដែលជា​ចំណង​ដៃ​​ថ្មី​របស់​​នាង​​​​ក្នុង​ឆ្នាំ​​ ២០១៣ ។ ​នៅក្នុង​រឿង​នេះ​នាង​សម្ដែ​​ង​​ជា​តួ​ក​ូន​ស្រី​​ពួក​ចោរ​ព្រៃ​​​ដែល​ទាម​ទារ​​ឱ្យ​នាង​ហ្វឹក​ហាត់​​​​យ៉ាង​លំបាក​​ក្នុងការ​ជិះ​សេះ​។ ​រឿង​នេះ​​​ដាក់​បញ្ចាំង​រួចមក​​ហើយ​កាល​ពី​​​​ថ្ងៃទី​​២៤ មេសា ​ឆ្នាំ​​២០១៣ ​នៅ​ប្រទេសកូរ៉េ​ដោ​យ​ទូរទស្សន៍​ ​KBS2​ ។​ ​ ក្រៅ​ពី​អាជីព​​​ថត​ខ្សែ​ភាព​យន្ត​​​​ តា​រាស​ម្ដែង​កម្ពស់​​១,៦៤ ម៉ែត្រ​ ​​រូប​នេះ​កំពុង​ប្រមូល​ប្រាក់​បាន​​យ៉ាង​ច្រើន​ពី​ការ​​ថត​ស្ប៉ត​​ផ្សាយ​​ពាណិជ្ជកម្ម​​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​​លក់​ផលិត​ផល​នានា​ជា​ច្រើន​​ ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter