. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
កា​រ៉ូ​លី​ណា​ ព្រីដ​ គ្រង​មកុដ​បវ​រ​កញ្ញា​​ ប៉ា​ណា​ម៉ា​ ឆ្នាំ​ ២០១៣
May 04, 2013 (08:42:34) [ 638 ]
 
 
បន្ទាប់​ពី​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​ជា​ច្រើន​ដំណាក់​កាល​ បវ​រ​កញ្ញា​​ប្រចាំ​ឆ្នាំ​២០១៣​ របស់​ប្រទេស​ប៉ា​ណា​ម៉ា បាន​រក​ឃើញ​ហើយ ​គឺ​កញ្ញា​​ការ៉ូលី​ណា​ ព្រីដ​មក​ពី​ខេត្ត​ Veraguas ភាគ​ខាងលិច​ប្រទេស​​ ។ បវរ​កញ្ញា​កម្ពស់​១,៨៣​ម៉ែត្រ​រូប​នេះ​ បាន​ផ្តួល​បេក្ខ​នា​រី​ចំនួន​១៣​រូប​ផ្សេង​ទៀត​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ពេល​នា​ង​ Melanie Ruiz វ័យ​១៩​ឆ្នាំ ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​២​ ចំណែក​ឯ​ Janitzel Perez វ័យ​២២​ឆ្នាំ​ ទទួល​បាន​ជ័យ​លា​ភី​ចំណាត់​ថ្នាក់​លេខ​៣​ ។

ការ​ប្រឡង​ជ្រើស​រើ​ស​បវរ​កញ្ញា​​លើក​ទី​៤៦​​ បាន​ប្រា​រព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ Atlara កាល​ពី​ថ្ងៃ​​ទី​៣០​ មេសា​ ឆ្នាំ​២០១៣​ ។បន្ទាប់​ពី​​បាន​គ្រង​មកុដ​បវរ​កញ្ញា​​ឆ្នាំ​២០១៣​ ការ៉ូ​លី​ណា​ បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង​ដោយ​និយាយ​ថា​ «ខ្ញុំ​មិន​នឹក​ស្មាន​ថា​​ ខ្ញុំ​មាន​ឱកាស​បាន​ពាក់​មកុដ​បវរ​កញ្ញា​​ប៉ា​ណា​ម៉ា​ឆ្នាំ​២០១៣​នេះ​ទេ​។ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អ្នក​គាំ​ទ្រ​ ជា​ពិសេស​គណៈ​កម្ម​ការ​វិនិ​ច្ឆ័យ​ទាំង​អស់​ដែល​បាន​ផ្តល់​ពិន្ទុ​យ៉ាង​សុក្រឹត»​ ។

បន្ទាប់​ពី​ទទួល​បាន​មកុដ​បវរ​កញ្ញា​​ ការ៉ូ​លី​ណា​ វ័យ​២២​ឆ្នាំ​ នឹ​​ង​តំណាង​ឱ្យ​បវរ​កញ្ញា​ប្រទេស​បា៉​ណា​ម៉ា​ ​ទៅ​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ចក្កវាឡ​ ឆ្នាំ​២០១៣​ និង​ទៅ​ចូល​រួម​ប្រឡង​បវរ​កញ្ញា​ពិភព​លោក​ឆ្នាំ​២០១៣​ ដែល​នឹង​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សា​កា​រ​តា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ នៅ​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter