. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ថន ថាណែត ​តារា​សម្តែង ​កំពុង​លេច​ធ្លោ​ ក្នុង​ខ្សែវីដេអូ​អប់រំ
May 04, 2013 (10:34:53) [ 719 ]
 
 
បើ​ទោះ​បីជា​មិន​ទាន់​មាន​ឱកាស​​បង្ហាញ​មុខ​សម្តែង​ក្នុង​ខ្សែភាព​យន្ត​ខ្នាត​ធំ​ណា​មួយ​ក៏ដោយ ប៉ុន្តែ​សម្រាប់​តារា​សម្តែង​ជើង​ថ្មី​សម្បុរ​ខ្មៅ​ស្រអែម ​​នាងថន ថាណែត បាន​និង​កំពុងត្រួសត្រាយ​ផ្លូវ​ លើ​វិថី​សិល្បៈ​ ក្នុង​​ភាព​សុទិដ្ឋិ​និយម​បំផុត​ បន្ទាប់​ពី​រូប​នាង​បាន​បង្ហាញ​​វត្ត​មាន​ ជា​បន្ត​បន្ទាប់​ក្នុង​ ខ្សែ​វីដេអូ​ភាគបែប​អប់រំ​ ដែល​ផលិត​ឡើង​ដោយ ​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា ។

កន្លង​មក​បើ​ទោះ​បីជា​ តារា​ជើងថ្មី​​រូប​នេះ ​មាន​មហិច្ឆតា​ចង់​ចូល​ប្រឡូក​ ក្នុងវិស័យ​សិល្បៈ​ ជា​យូរ​មក​ហើយ​ក្តី តែនាង​ហាក់​មិន​មាន​ឱកាស​ បាន​ដូច​អ្វីដែល​នាង ​ប៉ង​ប្រាថ្នា​​នោះ​ឡើយ ពោល​ដោយ​សារតែ ​ការងារ​សិល្បៈ​ ក្រៅ​រង្វង់​សិល្បៈ​របស់​នាង​បាន​ជ្រៀក​ពេល​វេលា​ជា​ពីរ ។ ​តែទោះ​ជា​យ៉ាង​ណា​ក្តី​​ស្រមៃ​ចង់​ក្លាយ​ជា​សិល្បៈ​​នេះ​បាន​លេច​ចេញ​រូប​រាង​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​សម្រាប់​តារា​ជើង​ថ្មីដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តសៀមរាប​រូប​នេះ បន្ទាប់​ពី​នាង​បាន​ធ្វើ​ជាអ្នក​ថត​រូប ហើយ​បាន​បញ្ចូល​​រូបភាព​របស់​ខ្លួន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ទើប​មាន​ការ​ចាប់​អារម្មណ៍​ពី​ផលិត​ករ​ខ្សែ​ភាព​យន្ត​តែម្តង ។

តារា​វ័យ​ក្មេង​ដែល​មានអាយុ​​២២​ឆ្នាំ នាង​ថន ថាណែត ​​បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​ក្នុង​​ជំនួប​​ផ្ទាល់​កាល​ពីពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​​សាក​ល្បង​ជា​មួយ​ផលិត​​ករ​ភាពយន្ត​រួច​មក​នាង​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ម្ចាស់​ផលិត​ករ​នោះ ដើម្បី​ឱ្យ​សាក​ល្បង​ក្នុងការ​សម្តែង​ខ្សែរឿង​ជា​លើក​ដំបូង​ឱ្យ​មណ្ឌល​​ព័ត៌​មាន​ស្ត្រី​កម្ពុជា​ក្នុងរឿង​កូន​ស្រី​អ៊ិស្លាម ក្នុង​តំណែងជា​តួឯក ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter