. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ព្រាប​ សុវត្ថិ​ បន្ថែម​រថ​យន្ត​ថ្មី​តម្លៃ​ជាង​ ១០​ម៉ឺន​ដុល្លារ​
May 29, 2013 (19:04:07) [ 690 ]
 
 
នៅ​ទី​បំផុត ​គម្រោង​ទិញ​រថ​យន្ត​បន្ថែម ​របស់​កំពូល​តារា​ចម្រៀង​ចាស់​វស្សា ​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ លោក​ ព្រាប​ សុវត្ថិ​ បាន​ចេញជា​រូប​រាង​ហើយ ​បន្ទាប់​ពី​រថ​យន្ត​ដ៏​ថ្មី​ស្រឡាង ​ដែល​លោក​ទើប​តែ​កម្មង់​ទិញ​ ពី​អាមេរិក​នោះ​ បាន​ចត​យ៉ាង​សង្ហា ក្នុង​ពេល​ដែល​លោកបង្ហាញ​វត្ត​មាន​ច្រៀង ក្នុង​កម្ម​វិធី​ប្រគំតន្រ្តី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ របស់​បណ្តាញ​ទូរស័ព្ទ​ Metfone កាល​ពី​ពេល​ថ្មី​ៗនេះ​ នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិច​ ។

កន្លងមក​ គម្រោង​ទិញ​រថ​យន្ត​បន្ថែម ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ​ ហាក់​នៅ​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ​ ក្នុង​ពេល​ដែល​មាន​ការ​សាក​សួរ​ ពី​អ្នក​សារព័ត៌មាន ​ដោយ​សារ​តែ​លោក​ មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ ក្នុង​ពេល​ដែល​អ្វី​ៗ ​នៅ​មិន​ទាន់​បាន​ចេញ​ជា​រូប​រាង ​នៅ​ឡើយ​នោះ​ ។ ទោះ​ជា​យ៉ាង​ណា​ អ្វីៗ​បាន​ចេញ​ជា​រូប​រាង ​ដូច​ការ​រំពឹង​ទុក ​ដោយ​សារ​តែ​តារា​ចម្រៀង​ ដែល​បាន​ចាប់​ឈោង​ភាព​ល្បី​ល្បាញ​ជាង ១​ទសវត្ស​នរ៍​ រូប​នេះ​ ពិត​ជា​បាន​កម្មង់​រថ​យន្ត​ថ្មី​ស្រឡាង​មួយ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ភាព​ហ៊ឺ​ហារ​ក្នុង​សង្គម​សិល្បៈ​របស់​ខ្លួន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter