. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សុគន្ធ និសា បង្កើត​ក្រុម​រាំ ស្របពេល​មាន​បុរស​ស្រុក​បារាំង តាម​សុំ​ស្នេហ៍
May 29, 2013 (19:19:24) [ 683 ]
 
 
តារាចម្រៀង​ថោ​ន សុគន្ធ និសា ហាក់​ស្ងប់ស្ងាត់ ក្រោយ​វិល​មកពី​ប្រទេស​បារាំង ហើយក៏​ប្រញាប់​រៀប​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បង្កើន​ប្រជាប្រិយភាព​ឡើងវិញ​។ នាង​អះអាងថា នឹង​ធ្វើឱ្យ​ទស្សនិកជន ភ្ញាក់ផ្អើល នាពេល​ឆាប់ៗ​នេះ ជាមួយនឹង​ការបង្កើត ​ក្រុម​រាំ​ផ្ទាល់ខ្លួន​។ យុទ្ធសាស្ត្រ​ដូច្នេះ គឺ​ស្របពេល​មាន​ដំណឹង​ថា មាន​បុរស​នៅ​បារាំង សុំ​ស្នេហ៍ តែ​នាង​មិន​អើពើ​នោះទេ​។​

ស្ថិតក្នុង​សភាព​បាត់បង់​ប្រជាប្រិយភាព​ខ្លះ កញ្ញា សុគន្ធ និសា បាន​ឲ្យ​ដឹងថា ការចាក​ឆ្ងាយ​ស្រុក​ផ្ញើ​ខ្លួនប្រាណ នៅ​ស្រុក​គេ​មួយរយៈ​កន្លងទៅនេះ ពិតជា​ទទួលបាន​ជោគជ័យ លើសពី​ការរំពឹងទុក​។ ប៉ុន្តែ​នាង​ទទួលស្គាល់ថា ការ​អវត្តមាន​ពី​ស្រុក​ខ្មែរ​ពិតជា​ធ្វើឱ្យ កេរ្តិ៍ឈ្មោះ​របស់​នាង​ចុះខ្សោយ​ប្រាកដ​មែន​។​

​តារា​លំដាប់​ជួរមុខ​រូបនេះ បញ្ជាក់ថា នាង​នឹង​រៀប​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ពង្រឹង​សំឡេង គាំទ្រ​ឡើងវិញ​។ ក្នុងនោះ នាង​នឹង​សម្រិតសម្រាំង​ផលិត​នូវ​បទ​ថ្មីៗ ឱ្យមាន​គ្រប់​រសជាតិ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​។ ទន្ទឹមនឹងនោះ នាង​ក៏​ត្រៀម​បង្កើត​ក្រុម​រាំ​ផងដែរ ព្រោះ យល់ថា វា​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ នា​សម័យកាល​នេះ​។​

​កញ្ញា សុគន្ធ និសា បន្តថា “​តាមពិត ខ្ញុំ​អត់​មាន​ទេពកោសល្យ​ខាង​រាំ​ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម ធ្វើឱ្យ​អស់ពី​លទ្ធភាព ដើម្បី​បុក​ឱ្យចំ​តម្រូវការ​ទីផ្សារ​។ ម្យ៉ាង​ក៏​ចង់ដឹង​ពី​សមត្ថភាព​របស់ខ្លួន​ផងដែរ​ថា តើ​អាច​ធ្វើបាន​ប៉ុនណា​? តែ​អ្វី ដែល​ខ្ញុំ​រំពឹង​ខ្ពស់ជាង​នេះនោះ គឺ​វ៉ុល​ចម្រៀង​ថ្មី ដែល​ត្រៀម​នឹង​ផលិត​នាពេល​ឆាប់ៗ​នេះ ហើយ​ខ្ញុំ​ជឿថា នឹងមាន​ភាព​ទាក់ទាញ​ជាង​វ៉ុល​មុនៗ​”​។​

​ទោះយ៉ាងណា និសា ប្រាប់​ពី​ជំហ​របស់ខ្លួន​ថា “​នៅ​កន្លែងចាស់ (​ហង្ស​មាស​) ពិតជា មាន​ទីផ្សារ​ទូលាយ​មែន ព្រោះ​ជា​ផលិតកម្ម ដែល​ធំ បាន​ចាក់គ្រឹះ​រឹងមាំ​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សង្ឃឹម​ជាមួយ​ថោ​ន ហើយ​ខ្ញុំ​នឹង​ព្យាយាម​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​”​។​

​ក្រោយពី​ប្រេះឆា​ស្នេហ៍​កណ្តាល​ទី​ជាមួយ​កវី សុខ ជំនោរ តារា​រូបនេះ បាន​បន្ថែមថា ក្រោយពេល​វិលត្រឡប់​មកពី​បារាំង​វិញ នាង​នៅតែ​ឆក់​បាន​ទីផ្សារ​ចម្រៀង តាម​កម្មវិធី នៃ​ការប្រគំ​តន្ត្រី​ធំៗ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ក្រៅពី នោះ មាន​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន បាន​ទាក់ទង​នាង តែ​មិនទាន់​ចរចា​ត្រូវរ៉ូវ​តម្លៃ​គ្នា​។​

​បន្ទាប់ពី​ចេញទៅ​សម្តែង​នៅ​បារាំង​មួយរយៈ កញ្ញា​មាន​ច​រិ​ក​សុភាពរាបសារ​ម្នាក់នេះ បាន​ទទួលស្គាល់ថា ពិត​ជាមាន​ប្រុស​ស្រុក​បារាំង សុំ​ស្នេហ៍ ដូចជា​ពាក្យ​លេចឮ​មែន ប៉ុន្តែ​នាង​មិន​អើពើ​សោះឡើយ​។ ​តារា​ស្រគត់ស្រគំ​មាន​មន្ត​ស្នេហ៍ សុគន្ធ និសា បន្តថា “​មិន​អត់​ទេ​! អ្នក​ដែល​សុំ​ស្រលាញ់ ហើយ​តារា​ខ្មែរ​មួយចំនួនទៀត ដែល​ទៅ​ទីនោះ​ក៏​អីចឹង​ដែរ​។ ប៉ុន្តែ សម្រាប់​ខ្ញុំ​មិនទាន់​ចង់​គិតពី​រឿងនេះ​ទេ ហើយ​ខ្ញុំ​ចង់​និយាយ​ពី​ការងារ​ច្រើនជាង​រឿងនេះ​”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter