. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
សាន​ រ័ត្ន​បញ្ញា​ស័ក​ បង្ហាញ​វត្ត​មាន​ ក្នុង​ផលិត​កម្ម​ Reload Music
June 12, 2013 (12:08:23) [ 703 ]
 
 
នៅ​ទីបំផុត ​អតីត​តារា​ចម្រៀង​ ក្នុង​ផលិត​កម្ម​ Spark Music លោក​ សាន​ រ័ត្ន​បញ្ញា​ស័ក​ បាន​រក​ផលិត​កម្ម​ថ្មី​ របស់​ខ្លួន​បាន​ហើយ​ ដោយ​លោក​ចុះ​កិច្ច​សន្យា​ ច្រៀង​ឱ្យ​ផលិត​កម្ម​ Reload Music ។ ការ​ឈាន​ជើង​ចូល​ ក្នុង​ផលិត​កម្ម​ថ្មី​ របស់​តារា​ចម្រៀង​រូប​នេះ​ បន្ទាប់​ពី​ផលិត​កម្ម​ចាស់​ របស់​លោក​ ផ្អាក​ដំណើរ​ការ​ ហើយ​តារា​ចម្រៀង ​ក្នុង​ផលិត​កម្ម​ចាស់​នោះ​ក៏​ចែក​ជើង​គ្នា​ ចូល​ផលិត​កម្ម​ថ្មី​រៀងៗ​ខ្លួន​ ។

គេ​សង្កេត​ឃើញ​ថា​ បន្ទាប់​ពី​ផលិត​កម្ម​ Spark Music ផ្អាក​ចេញ​បទ​ចម្រៀង​រួច​មក​ តារា​ចម្រៀង​មួួយ​ចំនួន​នៅ​ក្នុង​ផលិត​កម្ម​នេះ​បាន​រក​ឃើញ​ទ្រនំ​ថ្មី​រួច​ហើយ​ដែរ​ តួ​យ៉ាង​ដូច​ជា​ អ្នក​នាង​ យក់​ ឋិត​រដ្ឋា​ ជ្រក​នៅ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ សុគន្ធ​ នីសា​ ទៅ​ផលិត​កម្ម​ថោន​ លោក​សូណូ​ ទៅ​ហង្ស​មាស​​ និង​លោក​ ហេង​ ពិទូ​ ទៅ​នៅ​ផលិត​កម្ម​សាន់​ដេ​ ។ ចំណែក​តារា​ចម្រៀង​លោក​ សាន​ រ័ត្ន​បញ្ញា​ស័ក​ ជា​តារា​ចម្រៀង​ចុង​ក្រោយ​គេ​ដែល​រក​ឃើញ​ផលិត​កម្ម​ថ្មី​គឺ​ Reload Music បន្ទាប់​ពី​លោក​បាន​តែល​តោល​អស់​មួយ​រយៈ​ ដោយ​មិន​មាន​ផលិត​កម្ម​ច្បាស់​លាស់​ ។ ក្នុង​ពេល​លោក​រក​ឃើញ​ផលិត​កម្ម​ថ្មី​នេះ​ គឺ​អាច​និយាយ​បាន​ថា​ អាជីព​សិល្បៈ​ចម្រៀង​របស់​តារា​រូប​នេះ​នឹង​បន្ត​ជីវិត​រស់​ទៅ​មុខ​ទៀត​ ក្នុង​ទីផ្សារ​បទ​ចម្រៀង​ដែល​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​ បើ​ទោះ​បី​ជា​ផលិត​កម្ម​ថ្មី​របស់​លោក​ហាក់​មាន​ភាព​ក្មេង​ខ្ចី​បន្តិច​ក៏​ដោយ​ ។

ពិធី​ចុះ​ហត្ថ​លេខា​ទទួល​តារា​ចម្រៀង​ សាន​ រ័ត្ន​បញ្ញា​ស័ក​ ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​ Reload Music ស្ថិត​នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​ ឆ្នាំ​២០១៣​ ។ ក្នុង​ឱកាស​នោះ​ ស្ថាប​និក​ Reload Music លោក​ អ៊ិន​ វិសាល​ ឱ្យ​ដឹង​ថា​ ផលិត​កម្ម​ Reload Music មាន​គោល​បំណង​ចូល​រួម​អភិវឌ្ឍ​វិស័យ​សិល្បៈ ។ ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​របស់​យុវ​វ័យ​សម័យ​ថ្មី​ និង​ដោយ​មើល​ឃើញ​អំពី​ចក្ខុ​វិស័យ​ល្អ​នៃ​ផលិត​កម្ម​ Reload Music ទើប​ជំរុញ​ឱ្យ​លោក​ សាន​ រ័ត្ន​បញ្ញា​ស័ក​ ដែល​ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​ធ្លាប់​មាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ច្រើន​ ជា​ពិសេស​យុវ​វ័យ​បាន​សម្រេច​ចិត្ត​យក​ចំណេះ​ដឹង​ និង​ទេព​កោ​សល្យ​ដែល​លោក​មាន​មក​ចែក​រំលែក​ដល់​តារា​ថ្មីៗ​នៅ​ក្នុង​ផលិត​កម្ម​ Reload Music ។

លោក​ អ៊ិន វិសាល​ បញ្ជាក់​ថា​ ចំពោះ​ការ​ចូល​រួម​របស់​លោក​ សាន​ រ័ត្ន​បញ្ញា​ស័ក​ គឺ​ចុះ​ហត្ថ​លេខា​ដោយ​ផ្តោត​លើ​គោល​ការណ៍​ចំនួន​២​ គឺ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​របស់​លោក​តាម​រយៈ​ផលិត​កម្ម​ Reload Music និង​ការ​ចូល​រួម​បង្រៀន​ និង​ដឹក​នាំ​តារា​ថ្មីៗ​ដែល​នឹង​ចូល​មក​ផលិត​កម្ម​តាម​រយៈ​ការ​ប្រកួត​នៅ​ក្នុង​កម្ម​វិធី​«តារា​ឯក​កម្ពុជា​» ។ ផលិត​កម្ម​មាន​គម្រោង​ការ​ក្នុង​ការ​បញ្ចូល​តារា​ជើង​ចាស់​ជា​ច្រើន​ដួង​ទៀត​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​នេះ​ ហើយ​នឹង​ចេញ​ផ្សាយ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ។

លោក​ អ៊ិន​ វិសាល​ បន្ថែម​ថា​ ផលិត​កម្ម​ Reload Music គឺ​ជា​ផលិត​កម្ម​ចម្រៀង​ និង​ភាព​យន្ត​ដែល​បង្កើត​ឡើង​ដោយ​​ក្រុម​ហ៊ុន​ធំៗ​ចំនួន​៣​គឺ​ Manich Media ជា​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ ជំនាញ​ទីផ្សារ​លើ​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ Khmerload.com និង​ភោជ​នីយ​ដ្ឋាន​អាហារ​សមុទ្រ​អន្តរ​ជាតិ​ Fish & Co ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter