. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ញ៉ែម សុគន្ធ ប្រជាប្រិយភាព​ រំកិល​ឡើង ខណៈ​រឿង​ស្នេហ៍​ សុំ​លាក់​សិន​
June 12, 2013 (12:15:55) [ 699 ]
 
 
តារា​សម្តែង និង​ជា​ពិធីករ​ដ៏​ស្រស់​សង្ហា ចង្កា​ព្រែក លោក ញ៉ែម សុគន្ធ មួយរយៈ​មកនេះ ទាំង​ប្រជាប្រិយ ភាព និង​ការគាំទ្រ ហាក់​ឈាន​ឡើងទៅ​មុខជា​លំដាប់ ហើយ​ថែមទាំង​លេចមុខ ស្ទើរតែ​គ្រប់​សាច់រឿង ក្នុង​កម្មវិធី​តាម​ទូរទស្សន៍​ផ្សេងៗ​។ ចំណែក​រឿង​ស្នេហ៍សុំ​លាក់​សិន ចាំ​ដល់​ថ្ងៃ​ចូល​រោងការ តែ​លោក​ប្រាប់ថា មាន​ស្នេហា​ហើយ ។​

​តារា​សម្តែង លោក ញ៉ែម សុគន្ធ បាន​ឲ្យ​ដឹងថា សម្រាប់​ការងារ​សិល្បៈ សព្វថ្ងៃ គឺ​ចាប់ពី​ដើមឆ្នាំ​២០១៣ មាន​ភាព​រវល់​ច្រើន ព្រោះ​មានការ​ងារ​ជា​បន្តបន្ទាប់​គ្នា​មករ​ហូត ។ លោក​ទើបតែ​ថត​បញ្ចប់​ពីរ​រឿង គឺ រឿង “Road to freedom” និង​រឿង “​កុមារី​២៥​ឆ្នាំវគ្គ​២” ក៏​ចាប់ផ្តើម​បញ្ចាំង​តាម​រោងភាពយន្ត​នានានិង​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន ទៀត ។​

​តារា​សម្តែង​ប្រុស​រូបនេះ បាន​បន្តថា ទាំង​ការសម្តែង​ខ្សែ​រឿង ការថត​ស្ប៉ត​ពាណិជ្ជកម្ម និង​តំណែង​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរ​ស្សន៍​ប៉ុស្តិ៍​ហង្ស​មាស គឺមាន​ភាព​មមាញឹក​ខ្លាំង​។ ព្រម​ជាមួយគ្នានេះ លោក​ក៏មាន​ឱកាស​ច្រើន​ក្នុងការ​បង្ហាញមុខ​នៅ​ទូរ​ស្សន៍​ប៉ុស្តិ៍​ហង្ស​មាស តាមរយៈ​ការធ្វើជា​ពិធីករ​នៅតាម​កម្មវិធី​មួយចំនួន​នៅ​ទីនោះ ។​

​ទាក់ទិន​នឹង​រឿង​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​ក្រៅ​ឆាក​វិញ ត្រូវបាន​បុរស​សង្ហា ញ៉ែម សុគន្ធ និយាយ​ប្រាប់ថា “​ទាក់ទិន​នឹង​រឿង​ជីវិត​ស្នេហា គឺ​ខ្ញុំ​គិត​យូរ​មកហើយ តែ​គ្រាន់​ថា ថ្ងៃ​រៀបការ​មិនទាន់​ហ៊ាន​សម្រេច ស្នេហា​វា​មាន​យូរ​មកហើយ អាយុ​ប៉ុណ្ណឹង​ហើយ​មិនដែល​អត់​ទេ​” ។​

​ទោះបីជា​លោក ញ៉ែម សុគន្ធ បាន​បង្ហើប​ប្រាប់ថា មាន​ស្នេហ៍​រួចមកហើយ​យ៉ាងណាក្តី ប៉ុន្តែ​លោក​មិន​ឱ្យដឹងពី​នារី​ម្នាក់​នោះជា​នរណា មានការ​ងារ​អ្វី ហើយ​នៅទីណា​ទេ ។ គ្រាន់តែ​លោក​បញ្ជាក់ថា “​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​អី​ឱ្យ​ច្រើន​ជាងនេះទៀត​នោះទេ ចាំ​ដល់​ថ្ងៃ​ចូល​រោងការ​ទើប​ដឹងថាជា​មនុស្ស​បែបណា​ពេលដែល​ឃើញ​គឺ​ពេល​ហ្នឹង​តែម្តង​” ។​

​គួររំលឹកថា តារា​សម្តែង​សម្បូរ​ស្នេហ៍​ចង្កាព្រែក លោក ញ៉ែម សុគន្ធ ជា​អតីត​ហ្រេ្វ​សស៊ី​ប៊​យ កាលពី​អំឡុង​ឆ្នាំ​២០០២​។ ចាប់ពីពេលនោះ​មក លោក​បានក្លាយ​ខ្លួន​ជាតា​រា​សម្តែង​តែម្តង​។ ផ្លែផ្កា​ពី​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ បានប្រែក្លាយ​ឱ្យ​លោក​ទៅជា​តារា​ប្រុស​មួយ​ដួង​ដែល​ទទួលបាន​ជោគជ័យ ថែមទាំង​មាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្ស​និជ​ន​គ្រប់​ស្រទាប់វណ្ណៈ រហូតដល់​បច្ចុប្បន្ននេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 51 នាក់
  Flag Counter
Flag Counter