. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ម៉ារីអូ ចូល​មន្ទី​រ​ពេទ្យ​
June 12, 2013 (12:19:35) [ 652 ]
 
 
តារាចម្រៀង​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​គួរ​សម​របស់​ផលិតកម្ម Bigman គឺ​លោក​ ម៉ារី​អូ​ បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​ក្នុង​ Profile របស់​លោក​ ដែលរូប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ លោក​កំ​ពុង​​ដេក​​លើ​គ្រែ​នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ ដោយ​មើល​ទៅ​តាម​សភាព​ក្នុង​រូប​នេះ ហាក់​បី​ដូច​ជា​ធ្ងន់​ធ្ងរ​​ ហើយ​នៅក្នុង​នោះ​ដែរ​​លោក​ក៏​បាន​សរសេរ​ថា​ លោ​ក​ឈឺ​ហើយ​ ដែល​បាន​ធ្វើ​ឱ្យ​មិត្ត​របស់​លោក​មួយ​ចំនួន​ និង​អ្នក​គាំ​ទ្រ​លោក​មានការ​បារម្ភចំពោះ រូប​លោក​ជាខ្លាំង​ តែមិន​ដឹង​ថា​លោក​មាន​ជំងឺ​អ្វី​នៅ​ឡើយ​​នោះទេ។

ជួប​ជាមួយ​លោក​ ម៉ារីអូ ម្ចាស់​បទ​ ទឹកភ្នែក​ឆ្កួត​ រូប​នេះ​បាន​ប្រាប់កោះ​សន្តិភាព​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា​ ជា​ការ​ពិត​​ណាស់​ ថ្មីៗ​នេះ​លោក​ពិត​ជាមាន​ជំងឺ​រហូត​ដល់​ឪពុក​ម្ដាយ​របស់​លោក​បញ្ជូន​ចូលមន្ទីរពេទ្យ​ពិត​មែន​ តែជំងឺ​នេះ មិន​ធ្ងន់​ធ្ងរ​នោះទេ គ្រាន់​តែ​ក្ដៅ​ខ្លួន​ខ្លាំង​ និង​ធ្វើ​ឱ្យ​លោក​ញាក់​តែ​ប៉ុណ្ណោះ​ ហើយ​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​ លោក​មាន​ជំងឺ​គ្រុន​ចាញ់​ ដែល​ពេល​នេះ​លោក​បាន​ធូរ​ស្បើយ​ជាង​មុនខ្លះហើយ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter