. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
កំពូល​​​តារា​​សិច​​ស៊ី​​ Beyonce, ​Madonna ​ប្រគំ​​តន្ត្រី​​មនុស្ស​​ធម៌​​ដ៏​​កក្រើក ​​ផ្លាស់​​ប្តូរ​​ភាព​​ទន់​ខ្សោយ ​​​របស់​​ស្ត្រី​ ​និង​​កុមារ​
June 17, 2013 (05:56:00) [ 627 ]
 
 
កំពូល​តារា​ចម្រៀង ​សិចស៊ី​អាមេរិក Beyonce, Madonna រួម​​ជាមួយ​​ក្រុម​ សកម្ម​ជន​សប្បុរស​ធម៌​ ដូច​ជា Gloria Steinem និង​ក្រុម​តារា​ស្រី ទូទូ (Tu Tu) គ្រោង​នឹង​បង្ហាញ​​វត្តមាន ​ក្នុងព្រឹត្តិ​ការណ៍​ ប្រគំ​តន្ត្រី​​ប៉ុប ​សប្បុរស​ធម៌​ដ៏​ធំ​បំផុត​​មួយ ​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ​ដែល​មាន​អ្នក​ចូលរួម​គាំទ្រ ​​រហូត​ដល់​មួយពាន់​​លាន​នាក់ ដើម្បីបញ្ជូន​សារ​លើក​ទឹក​ចិត្ត​​ ទៅ​កាន់​ស្ត្រី​នៅ​​ទូទាំងភព​ផែន​ដី​​ ឱ្យ​កាន់​​តែមាន​ភាព​ក្លាហាន​​ឡើង ហើយ​​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​ របស់​ស្តេច​ចម្រៀង​​​ប៉ុប ​ទាំង​២នេះ គឺ​ផ្តោត​​​ជួយ​ស្ត្រី និង​កុមារ​ ។

ប្រធាន​បទ​សំខាន់​របស់ Beyonce និង Madonna គឺ «សំឡេង​នៃ​ការ​ផ្លាស់ប្តូរ​ជីវិត» ហើយ​ជាមួយ​នេះតារា Florence, Jennifer ក៏​ចូល​​រួមសម្តែងនូវឈុត​ឆាក​ បទ​ចម្រៀង​មួយ​ចំនួន​ផង​ដែរ ​ដោយ​ផ្សាយ​ផ្ទាល់ពី​​ទីលាន Twickenham ​ទៅ​កាន់​១៥០​​ ប្រទេស​​ លើ​ពិភព​លោក ដែលនឹងនាំ​ឱ្យ​រញ្ជួយ​ ជាងពេល​មុនៗទាំង​អស់ ហើយ​បន្ទាប់​មក​​ នឹង​ផ្សាយ​ឡើង​វិញ​ តាមកញ្ចក់​​ទូរទស្សន៍​ នៅសហរដ្ឋអាមេ​រិក។ គេ​​រំពឹងថាប្រសិន​បើ​​សំបុត្រ​ អាច​លក់​​បាន​​ទាំងអស់​​​ ក្នុង៤​កម្ម​វិធីប្រគំ​តន្ត្រី​លើក​នេះ យ៉ាង​ហោច​ណាស់ ​ក៏​អាចរក​មូល​និធិ​ជួយ​ទ្រទ្រង់​​ គម្រោងគាំពារ​ស្ត្រី និង​កុមារ​ បាន​១២០​គម្រោង​គ្របដណ្តប់​​ លើ​៧០​ប្រទេសផងដែរ ។

ចំពោះ​តម្លៃ​សំបុត្រ​ចូល​​ទស្សនា​ ទស្សនិក​ជន​អាច​ជ្រើសរើស​ តម្លៃ​ប្រភេទ​ណា​មួយ​ក៏​បាន​ តាម​ដែល​ពួក​គេ​ពេញចិត្ត ស្រប​តាម​គម្រោង​​​នីមួយៗ​ ហើយ​ប្រាក់​​ទាំង​អស់​​ដែល​បាន​ ពីការ​លក់​សំបុត្រ​នេះ​ នឹងក្លាយ​ជា​មូល​និធិ សប្បុរស​​ធម៌​លើ​ស្ត្រី​ និងកុមារ ​ក្នុងពិភព​លោក។ កំពូល​​តារា​លេង​សុដន់​ និងត្រគាក​ Madonna បាន​ប្តេជ្ញា​ថា ​បន្ទាប់​ពី​កម្ម​វិធី​ដ៏កក្រើក​​នេះទៅ ​នាង​នឹង​នៅ​តែ​ចូលរួម​ កម្ម​វិធីដទៃៗ​ទៀត ​ជាសាធារណៈ ​រួម​ជា​មួយ​សកម្ម​ជន​ សប្បុរស​ធម៌ អ្នក​ថត​កុន​ល្បីៗ​ អ្នក​ដឹកនាំ​រឿង និងតារា​​ល្បីៗ​របស់​ឥណ្ឌា​ ដូចជា Aishwarya Rai និង Abhishek Bachchan ដើម្បី​គាំទ្រ​​ដល់​បេសក​កម្ម​សប្បុរស​ធម៌​នេះ ។

Modonna បញ្ជាក់ទៀតថា «កុមារីជាង​៦០% នៅ​លើ​ពិភព​លោក​មិនបាន​ចូល​រៀន​ទេ ហើយ​​កុមារ​២ភាគ៣​លើពិភព​លោក​ក៏​មិន​ចេះ​អក្សរ​ដែរ ពួកគេគឺជាស្ត្រី​ទៅ​ទៀត ដូច្នេះ​ខ្ញុំ​មិនអាច​ទទួល​​​យក​បាន​ឡើយ ។ ពួក​​យើង​ត្រូវ​តែ​ចូលរួម​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បែប​នោះ​ចេញ​ យើង​ជឿ​ជាក់​ថា ពិតជា​អាចផ្លាស់​ប្តូរបាន» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter