. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
តារាល្បីៗ​ ចង់​​ឱ្យ​យុវ​ជន ​ចូលរួម​​ក្នុង​វិស័យ​ភាព​យន្ត​ ឱ្យ​កាន់​តែ​ខ្លាំង​​
June 17, 2013 (06:11:57) [ 660 ]
 
 
ក្នុង​ឱកាស​​បើក​មហោ​ស្រព ​បេតិ​ក​ភណ្ឌ​ពិភព ​​ភាព​យន្ត​អន្តរ​ជាតិ​ កាល​ពីដើម​ខែ​មិថុនា ២០១៣ ​ជា​ការ​បើក​ទ្វារ​មើល​ពិភព​លោក​ និង​គិត​ថាយុវជន​​ខ្មែរ​​ ពិត​ជា​ទទួល​​បាន ​នូវអត្ថ​ប្រយោជន៍​​ច្រើន ពីព្រឹត្តិ​ការណ៍​នេះ ​និង​ជា​កត្តា​បង្ហាញ​​ពី​ថាម​ពល និង​​គំនិត​ច្នៃ​ប្រឌិត​របស់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ថែរក្សា​-បង្កើត​​ ឧស្សាហ​កម្ម​ភាព​យន្ត​ បេតិក​ភណ្ឌ ​និង​សិល្បៈ ពិសេស​ចូល​រួម​ថែរក្សាយ៉ាង​ល្អ ​នូវ​ភាព​យន្ត​របស់​ព្រះ​មហា​វីរក្សត្រ​យើង ។

នេះជាការ​លើក​ឡើង​របស់​​អ្នក​ស្រី ឌី សាវ៉េត ​តារា​ភាពយន្ត​ជើង​ចាស់​​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម​របស់​​ព្រះ​មហា​វីរក្សត្រ​ សម្តេច​​ព្រះ​នរោត្តម សីហនុ (ព្រះ​បរម​រតន​កោដ្ឋ) ហើយ​បន្ថែម​លើ​​​នេះ​ទៀត តារា​ជើង​ចាស់​​វ័យ​​៦៩​ឆ្នាំ​រូប​នេះ ​បាន​​ឱ្យ​ដឹងថា ​ការ​ចាក់​បញ្ចាំង​​ភាព​យន្ត​ល្បីៗ​របស់​ប្រទេស​​នីមួយៗ​ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​​វប្បធម៌​​ចែក​រំលែក​គ្នា​​ ដើម្បី​ផ្លាស់​ប្តូរ ​រៀន​ពី​​គ្នា​ទៅវិញ​ទៅ​មក ។ អ្នក​ស្រី​​មាន​ប្រសាសន៍​​​ទៀត​ថា សម្រាប់​អ្នក​​ស្រីផ្ទាល់​យល់​​ថា យុវជន​ជំនាន់​​ថ្មី​ប្រកប​ដោយ​​បច្ចេក​វិទ្យា​ទំនើប​​នេះ គួរ​តែ​ចំណាយ​​ពេល​មកស្វែង​យល់​​ភាព​យន្ត​ខ្មែរ​យើង​ក៏​ដូចជា បរទេសឱ្យ​​​កាន់តែ​ខ្លាំង​​ ដើម្បី​វាស់​ស្ទង់​មើល​ថា តើ​រវាង​​យើង និង​បរទេស​​​មាន​លក្ខណៈ​ខុស​គ្នា​បែប​ណា​ ប្រហែល​គ្នា​បែប​ណា ។

បវរ​កញ្ញា​ជាប់​លេខ​១ ឆ្នាំ​១៩៥៩ និង​តួ​ឯក​លើក​ដំបូង​​ក្នុង​រឿង «ក្បូន​ជីវិត» និង​​ដើរ​តួជា​បន្ត​បន្ទាប់​មាន «រលក​ជីវិត», «ត្រើយ​ជីវិត», «ជីវិត​ខ្ញុំ», «កុំភ្លេច​គុណ​ម្តាយ កុំ​ណាយ​ប្រពន្ធ​ស្មោះ​ត្រង់», «ហួស​ហើយ​ជាតិ​នេះ», «កុលាប​ប៉ៃលិន», «បុប្ផាទល់​ដែន», «វាសនា​ផ្កា​រំដួល», «អូនជា​ទេវី»... ​អ្នក​ស្រី​ ឌី សាវ៉េត បាន​មាន​ប្រសាសន៍​ថា ចង់​ឱ្យ​កូន​ខ្មែរ​យ​ើង​ចូល​រួម​ទស្សនា​ស្នាដៃ​របស់​សម្តេច​តា​ដែល​មាន​នៅក្នុង​កម្ម​វិធី ដើម្បី​​ឱ្យ​ដឹងថា ជំនាន់​មុន​គេ​រស់​នៅបែប​ណា​ក្នុងពេល​ដែល​យើង​ឮ​ថាជំនាន់​សម្តេច​តា គឺ​ល្បី​ណាស់... ជឿន​លឿន និងរស់នៅ​សុខ​សប្បាយ​ បើ​ចង់​ដឹង​មាន​ភាព​ទាក់​ទាញ​ គួរ​តែ​មក​មើលពិត​ជា​ដឹង​ថា សម័យ​​មុន​បែប​ម៉េច ព្រោះ​ការ​ដាក់​បញ្ចាំង​​​​គេ​មិន​​គិត​ថ្លៃ​សំបុត្រ​ទេ អាច​ទស្សនា​​​​បានដោយ​សេរី។

តួ​ឯក​ល្ខោន​បាសាក់ និង​យីកេ​ល្បី​ឈ្មោះ​​ក្នុង​ខ្សែ​ចម្រៀង​​រឿង «ម៉ាកថឺង» លោក​បេ វណ្ណារ៉ា បាន​ថ្លែង​ថា បើ​ធៀប​នឹងជំនាន់​មុន ​ក្មេងៗ​​ឥឡូវ​គេមានស្ទីល​សម្តែង​​ម្យ៉ាង​ម្នាក់ តែ​បើ​ឱ្យ​ដល់​កម្រិត​​ធ្វើ​ឱ្យ​​មហា​ជន​ដក់​ក្នុង​ចិត្ត​​​ថា ជា​តួ​កម្សត់​​​ ​តួ​ក្រមិច​ក្រមើម ឆ្នាស​កាច​អី​នោះ មិន​ទាន់​ដល់​​កម្រិត​​ដូច​ជំនាន់​មុន​ និង​មិន​សំបូរ​ដូច​ជំនាន់​លោក​សោះ គឺ​ប្អូនៗ​លេង​ដូច​ជា​​មិន​សូវ​​​ជា​ទាក់​ចិត្ត​អ្នក​មើល​បាញ់​ចំ​បេះ​ដូង​ឡើយ ។

ពិធី​ការិនី​ដែល​ល្បីឈ្មោះ​មិន​ចេះ​​ស្រក​ស្រុញ​ពិបាក​ធ្វើឱ្យ​គេ​ដណ្តើម​​តំណែង​​បាន​អ្នក​នាង​​យុគ ចិន្តា ដ៏ស្រស់​ស្អាត​នៅតែ​ក្មេង​​ជាង​វ័យ​​បាន​មាន​ប្រសាសន៍​​ថា គួរ​តែ​យុ​វជន​ខ្មែរងាក​មក​ចាប់​អារម្មណ៍​​​​​ពីស្នាដៃ​ភាព​យន្ត​ខ្មែរ ​និង​បរទេស​ ដើម្បី​បាន​យល់​ដឹងពីគ្នា​ទៅវិញ​ទៅ​មក ។ ​លើស​ពី​នេះក្នុង​នាម​ជា​កូន​ខ្មែរ​​គួរ​តែ​នាំគ្នា​មក​ទស្សនា​​ខ្សែរឿង​របស់​សម្តេច​តា (ព្រះ​បរម​រតន​កោដ្ឋ) ​ដែល​បន្សល់​ទុក​​ ដើម្បី​ស្វែង​យល់​ពីស្ថាន​ភាព​រស់​នៅ​​ជំនាន់​នោះ​តាំងពី​ការ​ស្លៀក​ពាក់ ទេស​ភាពតាម​តំបន់​ អ្នក​នាង​ពិតជា​ធានា​ថា ​ជំនាន់​នោះ​មិន​ខុស​ពី​សម័យ​នេះ​ឡើយ មើល​​ទៅ​រស់​នៅសុខ​ស្រួល​​ណាស់ ប្រជា​ជន​សប្បាយ​រហូត ។

តួឯ​ក​ប្រុស​ល្បីឈ្មោះ​ក្នុងខ្សែ​ភាព​យន្ត​រឿង «​សំឡេង​ទ្រខ្មែរ» កាល​​ពី​ទស​វត្ស​ឆ្នាំ១៩៩០ ​លោក​ហម ឈរ៉ា ក៏បាន​បង្ហាញ​ទស្សនៈ​​យល់​ឃើញ​ផ្ទាល់​ខ្លួន​ថា ​ការ​មក​ទស្សនាបណ្តា​ខ្សែ​រឿង​របស់​​ប្រទេស​នីមួយៗ​ គឺធ្វើ​ឱ្យ​យើង​​យល់​ពី​របៀប​សម្តែង​​របស់​តួ​បរទេស​​ ការ​ផលិត​ និង​ដឹក​នាំ​តាម​សម័យ​កាល​​មុនៗបែប​​ណា​ និង​សម័យ​​បច្ចុប្បន្ន​បែប​ណា ។

​តារា​​ចម្រៀង​លំដាប់​ជួរ​មុខសុខ ពិសី ​នៅផលិត​កម្ម​សាន់​ដេ បានថ្លែងផង​​ដែរ​ថា កន្លងមក​នាង​ធ្លាប់​​​បាន​ទស្សនា​​ខ្សែ​ភាព​យន្ត​របស់​អង្គសម្តេច​តា​បាន​មួយ​ចំនួន​ដែរ តែ​​​​លើក​នេះ​នាង​បាន​ទស្សនា​​នូវ​​រឿង​មួយថ្មីទៀត​ដែល​ទ្រង់​យក​​មក​ប្រទាន​ដល់​កូន​ចៅបាន​ទស្សនា​​​ពិត​ជា​រំភើប​ ហើយ​មាន​ភាព​កំប្លុក​កំប្លែង​​ផង​ដែរ។ ម្ល៉ោះហើយ​សូម​ប្អូន​យុវជន​ទាំង​អស់​នាំគ្នា​​លើកកម្ពស់​​វិស័យ​​ភាព​យន្ត​ជំនាន់មុន​ និង​ជំនាន់​បច្ចុ​ប្បន្ន​​របស់​ខ្មែរ​ឱ្យ​ខ្លាំង​ក្លា​ ក្នុង​ន័យ​ចូលរួម​ថែរក្សា​ឱ្យ​គង់​វង្ស និង​​លើក​កម្ពស់​វិស័យ​ភាព​យន្ត​ខ្មែរ​លើ​ឆាក​អន្តរ​ជាតិ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter