. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
គង់ ចាន់​ស្រី​មុំ មាន​អ្នក​ឯកទេស ​ថែរក្សា​សម្រស់​ប្រចាំ​ខ្លួន
June 17, 2013 (09:41:46) [ 761 ]
 
 
យ៉ាង​ហោច​ក្នុង​១​សប្ដាហ៍​មាន​ពី​២ទៅ​៣ដង ដែល​កញ្ញា​គង់​ ចាន់​ស្រី​មុំ​ បាន​ទៅ​ពិគ្រោះ​ និង​​ថែរក្សា​សម្រស់​ ទាំង​ផ្ទៃ​មុខ​ ស្បែក និង​ដង​ខ្លួន​ជាដើម នៅ​មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​។

ដូច្នេះ​ហើយ​គេ​សង្កេត​ឃើញ​ ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គង់ ចាន់ស្រីមុំ តារា​ស្រី​ផ្នែក​ស៊ីវិល័យ ​នៃ​អាណាចក្រ​តារា​ ឆ្នាំ២០១១​ កាន់តែ​មាន​រូប​សម្រស់​​ ស្រស់​សោភា​​ ទាំង​ផ្ទៃ​មុខ​ ដងខ្លួន​ស្រឡូន ​​Sexy និង​ស្បែក​ស​ស្អាត ​ភ្លឺរលោង​ជានិច្ច។​
“ខ្ញុំ​គិត​ថា ការណ៍​ដែល​យើង​ មាន​អ្នក​ឯកទេស​ផ្ទាល់​ខ្លួន ​គឺ​ជា​រឿង​ល្អ​ ព្រោះ​មាន​ទំនុក​ចិត្ត ​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព​សម្រស់ ហើយ​មិន​ព្រួយ​ពី​ការ​ កើត​មាន​គ្រោះថ្នាក់​ផ្សេងៗ​…​”។

ជា​ការ​ពិត​ណាស់ ​គ្រោះ​ថ្នាក់​នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​ការ​ប្រើប្រាស់​​ ផលិតផល​​ក្រែម ​​លាប​ស្បែក​ឲ្យ​ភ្លឺ​រលោង​ ឬ​ការ​បក​ស្បែក​ណាមួយ​ ដែល​មិន​បាន​ទទួល​​ការពិគ្រោះ ឬ​ពិនិត្យ​ដោយ​អ្នក​ឯក​ទេស​ត្រឹមត្រូវ​។ ​កន្លង​មកនេះ​ ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​​ ក៏​បាន​ធ្វើ​សេចក្ដី​រាយការណ៍​​ថា យ៉ាង​ហោច​មាន​សុភាព​នារី​មួយ​ចំនួន ​បាន​ស្លាប់​ដោយ​សារ​តែ​​ការប្រើប្រាស់​ផលិតផល ​ក្រែម​លាប​ស្បែក​ឲ្យ​ស​។

និយាយ​ពី​វិថី​សិល្បៈ​វិញ គឺ​សុភាព​នារី​ទាំង​ឡាយ​បាន​ចាត់​ទុក​ថា សម្រស់​គឺ​ជា​ប្រភព​ចម្បង​ ស្រប​និង​ទេព​កោសល្យ​មាន ទើប​ធ្វើ​ឲ្យ​តារា​អាច​រះ​ក្នុង​ពិភព​សិល្បៈ​បាន​។ ក្នុង​ចំណោម​នោះ​ កញ្ញា​គង់​ចាន់​ស្រី​ មុំ បាន​និយាយ​ថា៖ “​សម្រស់​ពិត​ជា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ពិភព​សិល្បៈ​។ ប្រសិន​បើ​យើង​មាន​រូប​ស្រស់​ស្អាត​ គឺ​យើង​ធ្វើ​អ្វីៗ​ហាក់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ទាំង​​ការ​ដើរ​សម្បែង​បង្ហាញ​មូដ ​និង​មុខ​ជំនាញ​ជាដើម​”។​

ទន្ទឹម​​គ្នា​នេះ​ដែរ​គេ​សង្កេត​ឃើញ​កញ្ញា​គង់​ ចាន់ស្រីមុំ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ មានការ​មមាញឹក​ច្រើន​ជាមួយ​នឹង​សិល្បៈ និង​ជំនួញ​ផ្ទាល់​ខ្លួន​របស់​នាង​។ នាង​ត្រៀម​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​ នៅ​ថ្ងៃ​​ទី​១៧ ខែ​មិថុនា ដើម្បី​ចូលរួម​ថត និង​សម្ពោធ​ Studio ហើយ​​ក្រុមហ៊ុន​ដែល​អញ្ជើញ​នាង​ទៅ​ថត​នោះ​មាន​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​​ RGB កម្ពុជា​​។

នាង​ក៏​ត្រៀម​​ប្រាក់​ប្រមាណ​ជា​១០ម៉ឺន​ដុល្លារ​ ដើម្បី​បង្កើត​មុខ​របរ​ថ្មី​ផង​ដែរ​។ ទោះ​ជា​មាន​ការ​មមាញឹក​ជាមួយ​សិល្បៈ និង​មុខ​ជំនួញ​​ក្ដី ប៉ុន្តែ​ស្រី​មុំ បាន​បញ្ជាក់​ថា “ខ្ញុំ​មិន​ភ្លេច​ចំពោះ​ការ​ថែរក្សា​សម្រស់​ ប៉ុន្តែ​ការ​ថែរក្សា​សម្រស់​របស់​ខ្ញុំ​គឺ​មាន​អ្នក​ឯក​ទេស​ប្រចាំ​ខ្លួន​”។

កញ្ញា​គង់​ ចាន់​ស្រី​មុំ ក៏​បាន​អំពាវនាវ​ឲ្យ​សុភាព​នារី​ទាំង​ឡាយ ​ត្រូវ​តែ​មានការ​ប្រុងប្រយ័ត្ន​ ចំពោះការប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​មួយ​ចំនួន ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​ដល់​សុខភាព​ស្បែក ឬ​អាច​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​ក៏​មាន​។ ដូច្នេះ​សុភាព​នារី​ទាំង​ឡាយ ​គួរ​តែ​​ថែរក្សា​សម្រស់​ ជាមួយ​អ្នក​ឯកទេស​ត្រឹមត្រូវ​​។

គួរ​កត់​សម្គាល់​ដែរ​ថា កាល​ពី​ឆ្នាំ​២០១២ មូនិធិ The British skin Foundation ផ្នែក​ស្បែក​នៅ​អង់គ្លេស​ បាន​រក​ឃើញ​ថា ១៦%​ នៃ​គ្រូពេទ្យ​​ដែល​មាន​ឯកទេស​​ រោគ​សើ​ស្បែក​គិត​ថា ក្រែម​​ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង​​ មិន​មាន​សុវត្ថិភាព​ទាំង​ស្រុង​នោះ​ទេ ខណៈ​ដែល​ ៨០% ​ជឿ​ជាក់​ថា ស្បែក​ទាំង​នោះ​មាន​​សុវត្ថិភាព ​​នៅ​ពេល​ដែល​ត្រូវ​បាន​​ទទួល​ការ​ព្យាបាល​​ ដោយ​គ្រូពេទ្យ​មាន​ឯកទេស ​ខាង​រោគ​សើ​ស្បែក​ ដែល​មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter