ឆៃ លីដាឡែន នៅតែដិតដាមរឿងចាស់ ធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះដុនដាប
|
June 21, 2013 (04:42:53)
|
[ 653 ] |
|
|
|
|
តារាស្រីសិចស៊ី ដើមទ្រូងធំ កញ្ញា ឆៃ លីដាឡែន ធ្លាប់មានរឿងអាស្រូវ ដោយការស្លៀកពាក់ ភ្លេចពីប្រពៃណីខ្មែរ លើទឹកដីអាមេរិក កាលពីជាង១ឆ្នាំមុន បច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង នៅតែដុនដាប ស្ងប់ស្ងាត់ដដែល ។ ដោយសារតែមានបញ្ហា អំពីកេរ្តិ៍ឈ្មោះរបស់នាងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តលាឈប់ ពីការងារសិល្បៈ ដោយសារតែនាង នៅតែគ្មានឱកាស បញ្ចេញមុខមាត់ នៅលើកញ្ចក់ទូរទស្សន៍ ដូចពេលមុន ។
អស់រយៈពេលជាង១ឆ្នាំមកហើយ គឺចាប់តាំងពីនាងបានត្រឡប់មក ពីសម្តែងនៅអាមេរិកវិញនោះ នាងបានបាត់បង់ឱកាសបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ ដោយខាងស្ថានីយទូរទស្សន៍ មិនអញ្ជើញនាង ឡើងកម្មវិធីនានាឡើយ។ នេះជាដើមហេតុ ដែលធ្វើឲ្យនាងសម្រេចចិត្ត បោះបង់អាជីពនេះចោល ដោយគ្មានស្តាយស្រណោះ ។ បើតាមប្រភពពីអ្នកសិល្បៈ នៅជិតតារាដើមទ្រូងធំ កញ្ញា ឆៃ លីដាឡែន បានឲ្យដឹងថា ពេលនេះនាងបានផ្អាកពីការងារ សិល្បៈទាំង ស្រុងហើយ ដោយសារតែរហូតមកដល់ពេលនេះ នាងនៅតែគ្មានឱកាស កសាងកេរ្តិ៍ឈ្មោះ ឲ្យអណ្តែតឡើងខ្ពស់ ដូចពេលមុន ។
ប្រភពដដែលបាន បង្ហើបបន្ថែមទៀតថា ទោះបីជាពេលនេះ អាឡែន មិនបានចូលប្រឡូកក្នុងសិល្បៈ ដោយចំហដូចមុនក៏ពិតមែន តែនាងនៅតែបន្ត ប្រឡូកក្នុងវិស័យសិល្បៈ ដោយប្រយោល គឺការច្រៀងនៅខនសឺតតាមខេត្ត ដែលមានទស្សនិកជនមួយចំនួន នៅតែបន្តគាំទ្រនាងដដែល បើទោះជាមានទស្សនិកជនមួយចំនួន ហាក់នៅតែខឹងសម្បានាង ដោយសារតែកំហុស អចេតនានោះក៏ដោយ ។
សូមរំលឹកថា បុប្ផាមានសម្រស់ លើទឹកដីខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បានបញ្ចេញភាពសិចស៊ី ហួសដែនកំណត់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការខឹងសម្បាទៅលើនាង ខណៈដែលនាងនៅសម្តែង នៅលើទឹកដីអាមេរិក ហើយក្រោយពីនាង បានត្រឡប់មកដល់ ស្រុកកំណើតវិញ នាងក៏ត្រូវបានខាងស្ថានីយទូរទស្សន៍ផ្អាក ឈប់អញ្ជើញឡើងទូរទស្សន៍ រហូតដល់បច្ចុប្បន្ននេះ ។
ទោះជាយ៉ាងណា នាងក៏បានចេញមុខ សុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋ ពីកំហុសអចេតនា របស់នាងជាច្រើនដង រួចមកហើយដែរ ។ តែកំហុសដែលនាង ធ្វើខុសមួយពេល បែរជាត្រូវគេថ្កោលទោស អស់រយៈពេលជាង១ឆ្នាំហើយ ដល់ថ្នាក់ធ្វើឲ្យតារាស្រីរូបនេះ អស់ការអត់ធ្មត់ លែងខាំមាត់សង្កត់ចិត្តតទៅទៀត ដោយសម្រេចចិត្តដើរចេញពីសិល្បៈ គ្មានការស្តាយស្រណោះអ្វីឡើយ ។ ពាក់ព័ន្ធនឹងការលើកឡើង ពីប្រភពស្និទ្ធខាងលើ អ្នកយកព័ត៌មាន CEN បានទូរស័ព្ទទៅ កញ្ញា ឆៃ លីដាឡែន ក្នុងបំណងសុំការ បកស្រាយពីនាង តែការហៅទូរស័ព្ទចូលចំនួនពីរ-បីដង នាងមិនលើក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|