. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
សម្រុក​ថត​រឿង ​ម្តាយ​ក្មេក​រើស​កូន​ប្រសា​ ចប់​ រឿម រ៉ាម៉ូ​ ត្រៀម​ទៅ​បារាំង​
June 21, 2013 (04:54:24) [ 686 ]
 
 
លោក​ រឿម​ រ៉ាម៉ូ​ មួយ​រយៈ​នេះ ​កំពុង​តែ​លេច​ធ្លោ ​ក្នុង​ការ​សម្តែង​ ជាក់​ស្តែង​ជា​រៀង​រាល់​រាត្រី ​ថ្ងៃ​ចន្ទ​ ដល់​ពុធ​ លោក​មាន​វត្ត​មាន ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ «ម្តាយ​ក្មេក​រើស​កូន​ប្រសា»​ ដែល​បញ្ចាំង ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​ បាយ័ន​ព័ត៌​មាន​ ។ លោក ​រ៉ាម៉ូ​ ដែល​ជា​តួ​អង្គ​សំខាន់​ម្នាក់​ដែរក្នុង​រឿង​នោះ​ មិន​ហ៊ាន​ទទួល​យក​ កិច្ច​សន្យា​ថត​រឿង​ថ្មី​ទេ​ ព្រោះ​លោក​ត្រៀម​ទៅ​ប្រទេស​បារាំង ​ដើម្បី​សម្តែង​ក្នុង​រយៈ​ពេល​៣ខែ​ ។

ឆ្នាំ​២០១៣​នេះ​ អាជីព​សិល្បៈ​របស់​លោក​ រឿម​ រ៉ាម៉ូ​ ហាក់​កាក់​កប​គ្រាប់​បើ​ បើ​ធៀប​នឹង​មួយ​រយៈ​មុន​ ព្រោះ​ក្រៅ​ពី​មាន​មុខ​ជា​តួ​អង្គ​សំខាន់​ ថែម​ទាំង​មាន​វត្ត​មាន​តាម​កញ្ចក់​ទូរ​ទស្សន៍​មួយ​ចំនួន​ជា​​ញឹក​ញាប់​ រាប់​ទាំង​ការ​ចូល​លេង​ហ្គេម​កម្សាន្ត​នានា​របស់​ទូរ​ទស្សន៍​ទៀត​ ផង ។ ក្រៅ​ពី​នេះ​ លោក​រ៉ាម៉ូ​ ដែល​មាន​ទម្រង់​មុខ​បែប​បុរស​ខ្មែរ​អង្គរ​ ក៏​ជា​បេក្ខ​ជន​ម្នាក់​ចូល​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​អប្សរា​ប្រចាំ​ឆ្នាំ​២០១៣​នេះ​ផង​ដែរ​ ។

តារា​សម្តែង​ដែល​ត្រូវ​ប៉ាន់​តែ​តួ​អង្គ​ស្តេច​ និង​តួអង្គ​អ្នក​ក្លាហាន​ ព្រោះ​មាន​ដង​ខ្លួន​មាំ​ សាច់​ដុំ​ធំ​រូប​នេះ​ ជិត​ចេញ​ទៅ​ប្រទេស​បារាំង​ហើយ​ បន្ទាប់​ពី​សម្រេច​ទទួល​សំណើ​ពី​អ្នក​រៀប​ចំ​នៅ​ទី​នោះ​ ដើម្បី​បំពេញ​បំណង​ចង់​ឃើញ​មុខ​លោក​ផ្ទាល់​របស់​ខ្មែរ​យើង​នៅ​ទីនោះ​ ។ ការ​ចេញ​ដំណើរ​មួយ​គ្រា​នេះ​ លោក​រ៉ាម៉ូ​ ចាត់​ទុក​ថា​ជា​ជំហាន​ជោគ​ជ័យ​មួយ​ទៀត​ក្នុង​ទំព័រ​សិល្បៈ​ ដោយ​សារ​ក្រៅ​ពី​បាន​ទៅ​បារាំង​ លោក​អាច​នឹង​ឆ្លង​ដល់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត​ ដែល​ជា​ប្រទេស​នៅ​ក្បែរ​ខាង​បារាំង​ ហើយ​មាន​បង​ប្អូន​ខ្មែរ​យើង​រស់​នៅ។
ក្នុង​ជំនួប​មួយ​នៅ​ពេល​ថត​បញ្ចប់​ខ្សែ​វីដេអូ​ភាគ​រឿង​ «ម្តាយ​ក្មេក​រើស​កូន​ប្រសា»​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​រ៉ាម៉ូ​​ បញ្ជាក់​ទាំង​ទឹក​មុខ​ញញឹម​រាក់​ទាក់​ថា​ លោក​មិន​ទាន់​យក​ការ​ងារ​ថ្មីៗ​នៅ​ពេល​នេះ​ទៀត​ទេ​ ព្រោះ​នៅ​សល់​ពេល​​ខ្លី​ប៉ុណ្ណោះ​ យ៉ាង​យូរ​ចុង​ខែ​នេះ​លោក​ចាក​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​រយៈ​ពេល​៣​ខែ​ ដែល​ចាត់​ទុក​ថា​ ជា​ដំណើរ​ចាក​ចេញ​យូរ​គួរ​សម​សម្រាប់​ការ​សម្តែង​លើក​នេះ​ ។ ការ​ពិត​បើ​និយាយ​ពី​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ លោក​ធ្លាប់​ចេញ​ទៅ​អាមេរិក​ អូស្ត្រាលី​រួច​ហើយ​ ទើប​តែ​ផ្អាក​នៅ​សម្តែង​ក្នុង​ស្រុក​មួយ​រយៈ​ធំ​ គឺ​ពីរ​ឆ្នាំ​ ទើប​មាន​តម្រុយ​បាន​ទៅ​សាង​កេរ្តិ៍​ឈ្មោះ​នៅ​ក្រៅ​ស្រុក​បន្ត​ទៀត​នា​ពេល​ឆាប់ៗ​នេះ​ ។

ការ​ចេញ​ដំណើរ​តាម​អាកាស​លើក​នេះ​មាន​ចំនួន​៣​នាក់​ គឺ​រូប​លោក​ផ្ទាល់​ លោក​ មុត​ ឧត្តម​ និង​តារា​ស្រី​ថ្មី​ម្នាក់​ទៀត​ ដែល​លោក​មិន​ចាំ​ឈ្មោះ​ ។ លោក​រ៉ាម៉ូ​ រំពឹង​ថា​ក្រុម​សម្តែង​របស់​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ខ្មែរ​យើង​នៅ​ឯ​នាយ​សមុទ្រ​ ដោយ​សារ​តែ​បាន​សម្រិត​សម្រាំង​យក​អ្វី​ដែល​ជា​របស់​ខ្មែរ​ទៅ​បង្ហាញ​ពិសេស​បទ​ចម្រៀង​ពី​ដើមៗ​មាន​រាំវង់​ រាំ​ក្បាច់​ និង​ឆ្លៀត​បញ្ចូល​ការ​សម្តែង​ឈុត​ឆាក​តាម​បទ​ចម្រៀង​ទៀត​ផង​ ។

ទាក់​ទិន​នឹង​ការ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ លោក​រ៉ាម៉ូ​​ អះ​អាង​ថា​ លោក​មិន​ទាន់​ដឹង​ថា​ ក្រោយ​ពី​វិល​មក​កាន់​ស្រុក​យើង​វិញ​ មាន​កម្ម​វិធី​សម្តែង​ថ្មី​នៅ​ឡើយ​ទេ​ ចាំ​មក​វិញ​គិត​ទៀត​ ព្រោះ​រឿង​ទទួល​យក​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ គឺ​លោក​បាន​ផ្អឹប​ចោល​ទាំង​អស់​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ការ​ងារ​គេ​មិន​មែន​ជា​រឿង​ល្អ​ឡើយ​​ ។ មហា​ជន​រំពឹង​ថា​ក្រោយ​ពី​លោក​រ៉ាម៉ូ​ ត្រឡប់​មក​វិញ​ច្បាស់​ជា​មាន​អ្នក​គាំទ្រ​ដូច​ដើម​ និង​ច្បាស់​ជា​មាន​រឿង​ថ្មីៗ​សម្តែង​បន្ត​មិន​ខាន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter