. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ឌួង ហ្សូរីដា ជួបរឿងស៊យផ្ទួនៗគ្នា
June 22, 2013 (09:40:27) [ 1242 ]
 
 
ពិធីការិនី និងជាតារាសម្តែង ប្រចាំនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានជួបរឿង បោកប្រាស់ប្រាក់កាក់ ដោយជំនួយការម្នាក់ តែមិនបានបញ្ជាក់ ពីចំនួនទឹកប្រាក់ សរុបនោះឡើយ ។ កញ្ញា ដួង ហ្សូរីដា មិនធ្វើអត្ថាធិប្បាយទេលើរឿងនេះ ប៉ុន្តែកញ្ញា ដួង ហ្សូរីម៉ា ត្រូវជាប្អូនស្រីរបស់នាង បានប្រាប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ថា បងស្រីរបស់ខ្លួន ទុករយៈពេលដល់ចុងខែនេះ ដើម្បីឱ្យជំនួយការរូបនោះ មកទូទាត់ប្រាក់ដែលបាន ជំពាក់ ។ ហើយប្រសិនបើមិនចូលខ្លួនមកដោះស្រាយទេ បងស្រីនាង គ្រោងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

កញ្ញាហ្សូរីម៉ា បានបញ្ជាក់ថា “ខ្ញុំមិនដឹងច្បាស់ថា ទឹកប្រាក់ប៉ុន្មាន ដែលគាត់បានបោកប្រាស់ ពីបងស្រីខ្ញុំទេ ព្រោះមាន តារាជាច្រើន បាន Call មកបងខ្ញុំរឿងហ្នឹង។ យើងមិនទាន់មាន វិធានការអ្វីទេ នៅពេលនេះ ចាំឱ្យគាត់ចូលមកដោះ ស្រាយសិន” ។

កញ្ញា ដួង ហ្សូរីម៉ា (ដែលជាអ្នកកាន់កាប់ការងារ ជាជំនួយការរបស់បងស្រីខ្លួន បន្ទាប់ពីជំនួយការមុន បានរត់បាត់) បានបន្តថា បងស្រីខ្លួន បានប្រគល់ កិច្ចការសំខាន់ៗ ឲ្យទៅជំនួយការនោះ ដូចជាប្រគល់ប្រាក់ទាំងអស់ ដើម្បីចាត់ ចែងទៅតួសម្ដែង បង្ហាញម៉ូដ ប៉ុន្តែជំនួយការនោះ មិនបានប្រគល់ប្រាក់នេះ ឲ្យទៅអ្នកដើរបង្ហាញម៉ូដនោះទេ ដោយ បានកិបកេងប្រាក់ទាំងនោះ ហើយរត់គេចបាត់។

រឿងទាំងនេះ បានបែកការ បន្ទាប់ពីបងស្រីរបស់ខ្លួន យកលេខទូរស័ព្ទ ដែលជំនួយការ ធ្លាប់កាន់មកប្រើវិញហើយ ពេលនោះ ក៏មាន តារានានា Call មកសួរនាំពីរឿងជំពាក់ ប្រាក់នេះ។ អាចនិយាយថានេះជារឿងស៊យផ្ទួនៗ របស់កញ្ញា ដួង ហ្សូរីដា ក៏ថាបានព្រោះអីរឿងក្ដីក្ដាំរហូតឡើងដល់តុលាការ រវាងនាង និងមេជាងរបស់ខ្លួនឈ្មោះ ស្នា មិនទាន់ដោះស្រាយរួចរាល់នោះទេ ហើយពេលនេះ ក៏មានរឿងជំនួយ ការបោកលុយយកទៅបាត់ទៀត។

សូមរំលឹកថា ជុំវិញជីវិតក្នុងសិល្បៈ ហ្សូរីដា ខុសពីតារាដទៃបន្តិចត្រង់ថា តារាភាគច្រើនចង់ក្ដាប់យកឱកាសទៅ សម្ដែងនៅបរទេស ដោយឡែកនាងមិនទទួល ការចេញទៅសម្ដែងនៅបរទេសទេ។ នាងជាពិធីការិនីនៅស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងអាស៊ីអាគ្នេយ៍ ហើយនឹងជា ប្រធានក្រុម Cambodia Super Model ។ នាងគឺជាតារាដែល ផុសចេញពី កម្មវិធី បវរកញ្ញាឯក សាប៊ូលុច កាលពីឆ្នាំ២០០៥ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter