. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ប៊ីរីយ៉ា ច្រានចោលរឿងស្នេហា មានភាពរង្គោះរង្គើរ ខណៈកំពុងផ្អែមល្ហែម
June 26, 2013 (12:42:06) [ 650 ]
 
 
តារា​សម្តែង​ស្រី​ ទម្រង់​មុខ​កូនកាត់​អឺរ៉ុប កញ្ញា ប៊ី​រី​យ៉ា កន្លងមកទស្សនិកជន ធ្លាប់តែ​ឃើញ​នាង ​ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី បែប​ស្ទីល​យុវវ័យ​ សម័យ​ទំនើបបាន​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​នាង និង​សង្សារ​នៅតែ​រឹងមាំ​ដដែល បើទោះបីជា​លេច​ឮថា មាន​ភាព​រង្គោះរង្គើ​រ យ៉ា​ង​ណាក៏ដោយ​។​

​កាលពីពេល​ថ្មីៗ​នេះ ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង ”​ខ្លាច​អី​? សើច​តើ​!” នៅ​រោងភាពយន្ត Platinum Cineplex តារា​សម្ដែង និង​តារា​ម៉ូ​ដែល​កញ្ញា ប៊ី​រី​យ៉ា បាន​ឲ្យ​ដឹងថា «​ខ្ញុំ និង​គាត់​នៅតែ​ស្រលាញ់គ្នា​រហូត​គ្មានអ្វី​ប្រែប្រួល​ទេ ហើយក៏​គ្មាន​អ្នកណា​មក​បំបែក​ដែរ​» ។​

​បន្ទាប់ពី​មាន​ប្រភព​មួយ​ចេញពី​អ្នកសិល្បៈ​ដូចគ្នា​អះអាងថា រវាង​នាង និង​សង្សារ គឺ​លោក ឈុន ហ័ង​ជ័រ ជា​ជើងឯក CNC 2012 (Cambodia National Championship) ប្រចាំ​ក្រុមហ៊ុន Sabay មាន​ភាព​រង្គោះរង្គើ ហើយ​អាច​ឈានដល់​ផ្លូវបំបែក ។
​ប្រភព​បាន​បន្តថា គេ​តែង​ឃើញ​វត្តមាន​កញ្ញា ប៊ី​រី​យ៉ា ដើរ​តែឯង​នៅក្នុង​កម្មវិធី​សិល្បៈ​នានា​មិនដែល​ឃើញ​វត្តមាន​គូសង្សារ​របស់ខ្លួន​លោក ឈុន ហ័ង​ជ័រ នោះទេ​។ ម្យ៉ាងទៀត​នាង​តែង​បង្ហាញ​ការតុបតែង​ខ្លួន​ប្លែកៗ​ពេល​ចូលរួម​កម្មវិធី​ផ្សេងៗ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ឆ្លើយតប​ទៅនឹង​ប្រភព​លើកឡើង​នេះ​កញ្ញា ប៊ី​រី​យ៉ា បាន​ច្រានចោល​ទាំងស្រុង ដោយ​និយាយថា នាង និង​សង្សារ​រវល់​ការងារ​រៀងៗ​ខ្លួន ហើយ​ការតុបតែង​ខ្លួន​ប្លែកៗ​មិនបាន​ប៉ះពាល់​ដល់​បញ្ហា​ស្នេហា​របស់​នាង​ទេ គឺ​គ្រាន់តែ​ចង់ឱ្យ​ប្លែក​អារម្មណ៍​ទស្សនិកជន​តែប៉ុណ្ណោះ ព្រោះ​គាត់​មាន​របរ​រកស៊ី​របស់​គាត់ ហើយ​នាង​ក៏មាន​ការងារ​ផ្ទាល់ខ្លួន​ដែរ ដូច្នេះហើយ​យើង​មិនសូវ​បាន​ដើរ​ជាមួយគ្នា​ប៉ុន្មាន​ទេ ចំពោះ​កម្មវិធី​សិល្បៈ​។​

​កញ្ញា ប៊ី​រី​យ៉ា បាន​ផ្ដើម​ស្នេហ៍​នឹង​សង្សារ​របស់ខ្លួន​គឺ​លោក ឈុន ហ័ង​ជ័រ រយៈពេល​បី​ឆ្នាំ​មកហើយ​អំឡុងពេល​អ្នក​ទាំងពីរ​ប្រឡង Freshie និង​ស្ថិតក្នុង​ក្រុម Sun Super Model ដូចគ្នា​។ តារា​រូបនេះ​ធ្លាប់​សម្ដែង​ខារ៉ាអូខេ និង​ថត​ខ្សែភាពយន្ត​ជា​ច​ច្រើន​ដូចជា «​អាប​ពាក់មួក​សុវត្ថិភាព​វគ្គ​មួយ​» និង​រឿង​«​ខ្លាច​អី​?​សើច​តើ​!» ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​។​

​តារា​សម្តែង​ស្រី​ទម្រង់​មុខ​កូនកាត់​អឺរ៉ុប​ច្រមុះ​ស្រួច ប៊ី​រី​យ៉ា ថ្មីៗ​នេះ​បាន​បង្ហោះ​រូបថត ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​មើលទៅ​រូប សម្រស់​នាង​នៅពេល​ស្លៀកពាក់​តុបតែង​ខ្លួន​ជា​នារី​ឥស្លាម មើលទៅ​ស្រស់ស្អាត​ប្លែក​ភ្នែក ខុសពី​ការ​ស្លៀកពាក់​ជានា​រី​ខ្មែរ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​លាន់មាត់​សរសើ​ថា សម្រស់​នាង​ពេល​គ្រង​សម្លៀកបំពាក់​បែប​នារី​ឥស្លាម​ស្អាត​ទាក់ទាញ​ភ្នែក មិន​ចាញ់​នារី ជនជាតិដើម​របស់គេ​ឡើយ ។

​គួររំលឹកថា កញ្ញា ប៊ី​រី​យ៉ា ក្នុង​ថ្ងៃ​ខួបកំណើត​ក៏​មិនបាន​ធ្វើ​អ្វី​ឲ្យ​ធំដុំ​នោះដែរ ដោយ នាង​មិនបាន​ត្រៀម​កម្មវិធី ឬក៏​ចំណាយ​ថវិកា​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឲ្យ​ធំដុំ​ទេ គឺ​គ្រាន់តែ មានកម្ម​វិធី ជប់លៀង​តូចតាច​ធម្មតា ជួបជុំ​មិត្តភក្តិ​ក្រុមគ្រួសារ ញុំ​ា​អី​តិចតួច​តែប៉ុណ្ណោះ ព្រោះ​តារា​មាន​ទម្រង់​មុខ​បែប​កូនកាត់​រូបនេះ​មិន​ចង់​ខ្ជះខ្ជាយ​ប្រាក់​កាក់​ច្រើន និង​មាន​ភាព​នឿយហត់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter