. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ទេព បូព្រឹក្ស ចង់វែកមុខ អ្នកដែលយកឈ្មោះនាង ទៅប្រើក្នុងហ្វេសប៊ុក
June 26, 2013 (12:45:59) [ 651 ]
 
 
តារាចម្រៀង​ ពោរពេញ​ទៅដោយ​ក្បាច់​រាំ នៅ​ផលិតកម្ម​ហង្ស​មាស ទេព បូ​ព្រឹក្ស កំពុងតែ​ទទួលរង​ នូវ​ការវាយប្រហារ​របស់​ជ​ន​មិន​ស្គាល់មុខ ដែល​បង្កើត​គណនី​យ ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដែលមាន​ឈ្មោះថា (Tep Boprek Real)​។
​តារាចម្រៀង​រូបនេះ បានធ្វើការ​ផ្តែផ្តាំ​ដល់​បងប្អូន ​ដែល​កំពុងតែ​ប្រើប្រាស់​ គេហទព័រសង្គម​ហ្វេ​ស​បុក ក៏ដូចជា​បណ្តាល​អ្នកគាំទ្រ​ថា សូមកុំ​មានការ​យល់ច្រឡំ​អី ថា​ជា Profile របស់​នាង ព្រោះ​គណនី​យ ដែល​នាង​ប្រើប្រាស់​សព្វថ្ងៃ មិនមែន​មានឈ្មោះ (Tep Boprek “Real”)​ នោះទេ​។​

​លោក ណុប បា​យ៉ា​រិ​ទ្ធ ដែលជា​តារាចម្រៀង ហង្ស​មាស តែមួយ​បានការ​ឆ្លើយតប​ភ្លាម តាមរយៈ​បណ្តាញ​សង្គម ហ្វេ​ស​បុក ថា “All fake Account of Tep Boprek everyone stop add ...n pls help to report n unfriend reall Acount her name ah oun nich nich her change name cuz pouk fake vea twer bap her pek fake account jea ke Huey post ta rerng bad pit jea nor rouk nas pouk ah os nis .khang krorm jea all fake Account ....”​។ នេះ​ជាស​ម្តី​ដែល​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ បង្ហោះ​ក្នុង​គណនី​យ​ហ្វេ​ស​បុក​របស់ខ្លួន​។​
​ ​
​ជួប​ជាមួយ ស៊ី​អ៊ី​អិន តាម​ទូរស័ព្ទ ម្ចាស់​បទ បេះ​ដួង​គ្មាន​ឈាម លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា “​ពេលនេះ បូ​ព្រឹក កំពុងតែ​រក​អ្នក IT ណា ដែល​ពូកែ​ដើម្បី​វែកមុខ​ជន ដែល​កំពុងតែ​តាម​រំខាន និង​បង្ខូច​កេរ្តិ៍ឈ្មោះ បូ​ព្រឹក​។ ទីមួយ អ្នក​ដែល​យក ឈ្មោះ បូ​ព្រឹក្ស ទៅលេង​នោះ គឺមាន​បំណង​មិនល្អ​ឡើយ យកទៅ​ដាក់ថា លក់ខ្លួន ហើយ​អ្វីដែល​សំខាន់​នោះ គឺ​យកទៅ​បង្ហោះ​រឿង​ទាក់ទង​នឹង​នយោបាយ ដែល​តាមពិតទៅ​គ្នា​មិនដែល​លេង ហ្វេ​ស​បុក ដែលមាន​ឈ្មោះ Tep Boprek នោះ​ផង​”​។​

​តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​ប្រតិកម្ម​តប​ភ្លាមៗ​ជាមួយនឹង​អ្នក​ដែល​តាម​យាយី​ឈ្នានីស នាង​ព្រោះ​នាង​ហាក់​មិនដឹង​ខ្លួន​រាល់ account facebook ទាំងអស់​ដែល​យកឈ្មោះ​របស់​នាង ទៅប្រើ​ប្រាស់​ហើយ​ក្នុងន័យ​មិនល្អ​។​

​ទេព បូ​ព្រឹក្ស បាន​បញ្ជាក់ថា “​ខ្ញុំ​ទើបតែ​ដឹង​រឿងនេះ​កាលពី​ម្សិលមិញ​ណា​បង ហើយ​គេ​យក​លេខ​ទូរស័ព្ទ​ខ្ញុំ​ទៅ​ដាក់​ទៀត មិនតែប៉ុណ្ណោះ​គេ​យកឈ្មោះ​ខ្ញុំ​ទៅប្រើ​ហើយ ដាក់ថា (Tep Boprek Real) ទៀត ខ្ញុំ​មិនដឹងថា​ខ្ញុំ​អាច​រក​គេ​ឃើញ​អត់ តែ​ខ្ញុំ​គិតថា អ្នក​ដែល​យក​លេខ​ខ្ញុំ​ទៅ​ដាក់ ហើយ Fake Profile ខ្ញុំ គឺជា​អ្នក​ដែល​ស្គាល់គ្នា​ជាមួយ​ខ្ញុំ ឬមួយ​អ្នក​ដែល​គេ​ស្អប់​ខ្ញុំ​ក៏​មិនដឹង​” វា​អាចជា​បញ្ហា​ទំនាស់​ពាក្យសំដី ឬ​ការ​កាច់​កុង​ណាមួយ​រវាង​អ្នកសិល្បៈ តារាចម្រៀង​រូបនេះ បាន​លើកឡើងថា “ ខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​ម៉េច​ទេ តែ​ខ្ញុំ​ក៏​ខំ​ប្រឹងរក​ដែរ ហើយ​ខ្ញុំ​ក៏​អា​ចរក​អ្នក​សារពត៌មាន​វេ​ប​សាយ ឲ្យ​គាត់​ជួយ​ផ្សាយ​ពី​រឿងនេះ ព្រោះ Profile មួយ​ហ្នឹង​វា​មិនមែនជា Profile ខ្ញុំ ហើយ​ដល់​ថ្នាក់​យក​លេខ​ទូរស័ព្ទ​ខ្ញុំ​ទៅ​បង្ហោះ ហើយ​ណាមួយ​គាត់​បង្ហោះ​រឿង​នយោបាយ​ទៀត ហើយ​អ្វីដែល​សំខាន់​នោះ គឺ​វា​មិនមែនជា Profile របស់ខ្ញុំ​ទេ ខ្ញុំ​បាន​ដូរ​ឈ្មោះ​យូរ​ដែល​ហើយ ប្រហែលជា​មួយខែ​មកហើយ​។​
​ ​
​ដោយសារតែ​មានទំនាស់​បន្តិចបន្តួច​ក្នុង​ចង្កោម​មិត្ត​ភ​ក្រ ធ្វើ​ឲ្យ​តារាចម្រៀង ដែល​កំពុងតែ​ក្រសោប​បាន​នូវ​ភាពល្បីល្បាញ តាមរយៈ​បទ​ចម្រៀង​ដែលមាន​ជា​ខ្សែ​រឿង​ជាមួយ​តារាចម្រៀង​ប្រុស ឆន សុវណ្ណ​រាជ កំពុងតែ​ស្វះ​ស្វែងរក​មធ្យោបាយ ដើម្បី​បញ្ឈប់​សកម្មភាព​អ្នក​ដែល​យក ឈ្មោះ​នាង ទៅប្រើ​ក្នុងន័យ​មិនល្អ តារាចម្រៀង​រូបនេះ កំពុងតែ​ទទួលបាន​ប្រជាប្រិយ៍ភាព​គួរសម​ខណៈពេលដែល​នាង​ឈាន​ជើង​ចូលក្នុង​ហង្ស​មាស​។​

​ឆន សុវណ្ណ​រាជ បាន​បញ្ជាក់ថា "​វា​ប្រហែលជា​មិនមែន​អ្នកសិល្បៈ​ទេ​បង អាចជា​មិត្ត​ភ័​ក្រ​ធម្មតា ព្រោះ​ធ្លាប់មាន​បញ្ញា អន់ចិត្ត​នឹង​គ្នា តែ​សម្រាប់​ខ្ញុំ​វិញ​គឺ​មិន​អី​ទេ​នៅតែ​ធម្មតា ហើយ​ជា​ចុងក្រោយ​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​ដែល​គាត់​ធ្វើ​នោះ ប្រសិនជា​គាត់​មិន​ព្រម​បញ្ឈប់​ទេ ខ្ញុំ​នឹងធ្វើ​ទៅតាម​ច្បាប់​ហើយ ព្រោះ​គាត់​យក ឈ្មោះ​របស់ខ្ញុំ​ទៅប្រើ​ហើយ ដាក់​លេខ​ទូរស័ព្ទ​លក់ខ្លួន និង​បញ្ហា​ទាក់ទង​នឹង​នយោបាយ ហើយ​អ្វីដែល​ពិសេស​នោះ ខ្ញុំ​សូម​ប្រាប់​ដល់​អ្នកគាំទ្រ​របស់​ខ្ញុំ និង​ទស្សនិកជន ថា​ខ្ញុំ​មិនមាន Facebook ដែលមាន​ឈ្មោះថា (Tep Boprek) ឬ (Tep Boprek Real) នោះឡើយ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter