. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ម៉ុន​ សុផុន​ កូន​តន្ត្រី​ករ​បុរាណ ​កសាង​ជីវិត​​ជា​អ្នក​សិល្បៈ​ បែប​សម័យ
June 26, 2013 (12:50:44) [ 726 ]
 
 
លោក ម៉ុន​ សុផុន​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ ណាខុន​ គឺ​ជា​តារា​ចម្រៀង ​នៅ​ក្នុង​ក្រុម​យូធូភា​ ហើយ​ក៏​ជា​តារា​សម្តែង​ និង​បង្ហាញ​ម៉ូដ​នៅ​ក្នុង​ក្រុម​ Cambodia Super Model ផងដែរ ។​ គេ​ស្គាល់​លោក ម៉ុន​ សុផុន​​ តាម​រយៈ​ការ​សម្តែង ​រឿង​ភាគ​របស់​ស្ថានីយ​ ទូរ​ទស្សន៍​បាយ័ន​ និង​​តាមរយៈ​ការ​ថត​ ស្ប៉ត​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ ជាពិសេស​គឺ​ស្ប៉ត​អង្គរ​សង្ក្រាន្ត​​ និង​ស្ប៉ត​ Online ជាមួយ​កញ្ញា​ ហ៊ិន​ ច័ន្ទ​និ​រ័ត្ន ។​

លោក​ ម៉ុន​ សុផុន​ អាយុ​២៥​ឆ្នាំ​ ចាប់​ផ្តើម​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ​២០០៨​ មក​ ។​ ពី​ដំបូង​លោក​ដាក់​ពាក្យ​ប្រឡង​នៅ​ក្នុង​កម្មវិធី​យុវ​តារា​របស់​ស្ថានីយ​ ទូរ​ទស្សន៍​បាយ័ន​ ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ ទាំង​ផ្នែក​ចម្រៀង​ ផ្នែក​រាំ​សម័យ​ ផ្នែក​របាំ​បុរាណ​ និង​ផ្នែក​សម្តែង​ ។ បន្ទាប់​ពី​ប្រឡង​ជាប់​ហើយ ​លោក​ត្រូវ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ជំរុញ​ឱ្យ​ថត​រឿង​ភាគ​ជា​លើក​ដំបូង ​គឺ​រឿង​ «ត្រៀម​ចិត្ត​សម្រាប់​ឈឺ»​ ដោយ​រូប​លោ​កបាន​សម្តែង​ជា​តួ​មិត្តភក្តិ​តួ​ឯក​ស្រី​ កែវ​ នីសា ។​

លោក ម៉ុន​ សុផុន​ ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗនេះ​ថា បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​រឿង​ភាគ​នោះ​មក​ លោក​ត្រូវ​គេទាក់​ទង​ឱ្យ​ថត​រឿង​ជាច្រើន​ទៀត​ដូច​ជារឿង​​ «ភូមិ​ខ្ញុំ​ស្រស់​ឆើេត​ឆាយ»​ «ហាម​សិន​មុន​ស្នេហ៍»​ «វិញ្ញាណ​ស្នេហ៍​អាថ៌​កំបាំង»​ និង​រឿង​ «មហា​ទិគុណ» ជាដើម។​ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​២០១១​ ក្រុម​យូធូភា​បាន​ទាក់ទង​លោក​ សុផុន​ ឱ្យ​ទៅ​ច្រៀង​រួម​ក្រុម ។​ មូល​ហេតុ​ដែល​ក្រុម​យូធូភា​ទាក់​ទង​ឱ្យ​រួម​ក្រុម​ ដោយ​សារតែ​លោក​​សុផុន​ មាន​​ជំនាញ​ច្រើន​ទាំង​ច្រៀង និង​រាំ ។​ លើសពី​នេះ​ទៅ​ទៀត​នោះ លោក សុផុន​ ត្រូវ​ក្រុម​ហ៊ុន ​និង​ផលិត​​កម្ម​ចម្រៀង​មួយ​ចំនួន​ទាក់​ទង​ឱ្យ​សម្តែង​ស្ប៉ត​ពាណិជ្ជ​កម្ម​ ។

លោក​ ម៉ុន សុផុន​ មាន​ឪពុក​ឈ្មោះ ​ហេង​ សុខា​ ជាអ្នក​លេង​ភ្លេងបុរាណ​ ចំណែក​ម្តាយ​ឈ្មោះ​ សេង​ ថុល​ ជាអ្នក​ចម្ការ​ ។ លោក​ជាប់​ជា​សាច់​ញាតិ​របស់​អ្នក​ស្រី សុខ សុខុម ជា​អ្នក​ចម្រៀង​ជើង​ចាស់​ផង​ដែរ​ ។ ថ្វីដ្បិត​​តែ​មាន​ឪពុក​ជា​អ្នក​ភ្លេង​បុរាណ​ពិត​មែន​ តែ​លោក​ សុផុន​ មិន​ចេះ​លេង​ភ្លេង​បុរាណ​​ទេ​ ទោះ​បី​កាល​ពី​មុន​ឪពុក​របស់​លោក​​បង្ហាត់​បង្រៀន​ក្តី ព្រោះ​រៀន​មិន​ចេះ។ ចំពោះ​ការសម្តែង​ រាំ និង​ច្រៀង​បទ​សម័យ​ គឺ​លោក​មាន​ទេព​កោសល្យ ។​ ផ្ទុយ​ពី​លោក​គឺ​បង​ប្អូន​របស់​លោក​សុទ្ធ​តែ​រៀន​ឆាប់​ចាំ និង​ចេះ​យ៉ាងស្ទាត់​ជំនាញ​អំពី​ភ្លេង​បុរាណ​ ។​

លោក ម៉ុន សុផុន​ មាន​បងប្អូន​ចំនួន​៨​នាក់​ ប្រុស​៦​នាក់​ និង​ស្រី២​នាក់​ ក្នុង​នោះ​រូប​លោក​គឺ​ជា​កូន​ទី​៤​​​ ។​ លោក​សុផុន មានស្រុក​កំណើត​នៅ​​​ខេត្ត​កំពង់​ស្ពឺ​ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​លោក​បានប្តូរ​ទៅ​រស់​នៅ​​ក្រុង​ព្រះ​សីហនុ​ តាំងពី​រូប​លោក​នៅ​ក្នុង​ផ្ទៃ​​ម៉្លេះ​ ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter