. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ចង់​​លើក​​ស្ទួយ​​សិល្បៈ​​បុរាណ​ អតីត​​សិស្ស​​សាលា​​វិចិត្រ​​សិល្បៈ​ បើក​​ក្លឹប​​បណ្តុះ​​បណ្តាល
June 26, 2013 (13:19:18) [ 662 ]
 
 
លោក​ កុយ​ ស៊ីឌឿន​ អតីត​សិស្ស​សាលា​វិចិត្រ​សិល្បៈ ​នៅ​អំឡុង​ទសវត្សរ៍​ទី​៨០​ ​បាន​ប​ង្កើត​ក្លឹប​សិល្បៈ​ DP មាន​ទីតាំង​នៅខាង​ត្បូង​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ទួល​ស្លែង​ ដើម្បី​បណ្តុះ​បណ្តាល​ សិល្បៈ​បុរាណ​ ជា​ច្រើន​ទម្រង់ ។​ លោក​កុយ​ ស៊ីឌឿន​ មាន​ប្រសាសន៍​ក្នុង​ជំនួប​ជា​មួយ ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គោល​បំណង​ដែល​លោក​បង្កើត​ក្លឹប​សិល្បៈ​នេះ​ឡើង​​ គឺ​ដើម្បី​តម្រែតម្រង់​ក្មេងៗ​ ជំនាន់​ជឿន​លឿន​នេះ ​ឱ្យ​យល់​ដឹង​ពី​បុណ្យ​បាប ​ ស្គាល់​ល្អ​អាក្រក់​ ដឹង​គុណ​ឪពុក​ម្តាយ​ គ្រូ​អាចារ្យ​ និង​ចៀស​ផុត​ពី​អំពើ​អបាយមុខ ​ដូចជាគ្រឿង​ញៀន​ដែល​សង្គម​ស្អប់​ខ្ពើម​ ។​

លោក​មាន​គំនិត​ចង់​ឱ្យ​គេ​យល់​ពី​អ្វី​ដែល​ជាអំពើ​ល្អ និង​យកពេល​ទំនេរ​ពី​ការ​រៀន​សូត្រ​មក​រៀន​សិល្បៈ​ លេងកីឡា​ និងធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ មិន​គួរ​យក​ពេល​ចូល​ក្លឹប​រាំ​រែក​អស់​លុយ​កាក់​ឥត​ប្រយោជន៍​ឡើយ​ ។​លោក​ ស៊ី ឌឿន​ បើក​ក្លឹប​បង្រៀន​សិល្បៈ​
នេះ​ជិត​១​ឆ្នាំ​ហើយ​ ដោយ​មាន​សិស្ស​ជិត​១០០​នាក់​ ទាំងតូច​ទាំង​ជំទង់​ ។ អ្នក​ខ្លះ​រៀន​របាំ រៀន​ច្រៀង​ រៀន​សម្តែង​ និង​ធ្វើ​ជា​ពិធីករ ។​ ក្លឹប​របស់​លោក​បង្រៀន​របាំជូន​ពរ​ របាំ​គោះ​ត្រឡោក​ របាំ​គែន​ របាំ​អប្សរា​ ល្ខោន​បាសាក់​ យីកេ​ និង​ល្ខោន​​និយាយ​ជាដើម ។​
លោក​ប្រធាន ​ក្លឹប​បន្ត​ថា​ លោក​បាន​យក​គ្រូ​ពី​សាលា​វិចិត្រ​សិល្បៈ​មក​បង្រៀន​ដើម្បី​ឱ្យ​សិស្ស​មាន​ ជំនាញ​ច្បាស់​លាស់​ ស្រួល​រក​ការងារធ្វី​ និង​ជួយ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​បាន​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ទៀត​ ។​

ចំពោះ​សិស្សណាមិន​យក​ចិត្ត​ទុក​ដាក់​ ឬ​មិន​ស្តាប់​ការ​ណែនាំ​នឹងបញ្ឈប់​មិន​ឱ្យ​ចូល​ហាត់ទេ​ ព្រោះ​គោរព​តាម​គោល​ការ​មារយាទ​ល្អ​ ស្តាប់​គ្រូ​ គោរព​វិន័យ​ និង​ព្យាយាម​ ។ ធ្វើ​បែប​នេះ​បាន​សិស្ស​ទាំង​នោះ​ពិត​ជា​អាច​គ្រប់​គ្រង​ខ្លួន​គេបាន​ ហើយ​ទៅ​ធ្វើ​ការ​ទី​ណា​ក៏​ចុះ​សម្រុង​នឹងគេ​ដែរ ។​ លោក​ប្រធាន​ក្លឹប​និយាយ​ថា «គោល​បំណង​របស់​ខ្ញុំ​មិន​សំដៅ​លើ​លុយ​កាក់​ទេ​ គឺ​ចង់​លើក​ស្ទួយ​សិល្បៈ​បុរាណ​ និង​ចង់​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ចាប់​យក​ជំនាញ​សិល្បៈ​បុរាណ​បន្ត​វេន និង​ជួយ​ថែរក្សា​ឱ្យ​បាន​គង់​វង្ស ។​ លើស​ពី​នេះ​ ខ្ញុំ​បាន​ជួយ​រក​ការងារ​ឱ្យ​សិស្ស​នៅ​ទី​នេះ​បាន​ធ្វើ​ការ​តាម​ជំនាញ​ សិល្បៈ​របស់​គេ​បាន​ជាច្រើន​នាក់​ ធ្វើ​ឱ្យ​ជីវ​ភាព​គេប្រែ​ប្រួល​» ។​

ទៅ​ថ្ងៃ​មុខ​ លោក​ កុយ​ ស៊ីឌឿន​ មាន​បំណង​រៀបចំ​ការ​សម្តែង​ជា​ប្រចាំ​ក្នុង​១​អាទិត្យ​២​ដង​លក់​សំបុត្រ​ដោយ ​ឱ្យ​សិស្ស​សម្តែង​ផ្ទាល់​ជូន​ភ្ញៀវ​បរទេស​ទស្សនា​ ព្រោះ​ក្លឹប​នៅ​ជិត​កន្លែង​ជន​បរទេស​ទៅ​ទស្សនា​គុក​ទួល​ស្លែង​ ។​ ការ​រៀបចំ​ការ​សម្តែង​ដើម្បី​ឱ្យ​ក្មេងៗ​បាន​កម្រៃ និង​មួយ​ផ្នែក​ទៀត​លោក​យក​ទៅ​ជួយ​ក្មេង​កំព្រា​ខ្វះខាត​ ដែល​លោក​អាចធ្វើបាន​ដើម្បី​ជួយ​ការងារ​ខ្លះ​ក្នុង​សង្គម។​ កុមារី​ ឆាយ​ សំណាង​ រៀន​ថ្នាក់​ទី​៦​ នៅ​សាលា​បឋ​ម​សិក្សា​កៀន​ឃ្លាំង​ឱ្យ​ដឹង​ថា​ នាង​បាន​ចូល​ហាត់​រៀន​សិល្បៈ​នៅ​ក្លឹប​ DP ពេល​ទំនេរ​ពី​រៀន​នៅ​សាលា​រដ្ឋ ព្រោះ​នាង​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ។​ ទាន់​ខ្លួន​នៅ​ក្មេង​ នាង​ខិត​ខំ​ហាត់​រៀន​របាំ​ខ្មែរ​ដើម្បី​ពេល​ធំ​ដឹង​ក្តី​អាច​ចាប់​យក​ជា​ អាជីព​ ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter