. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ភ្ញៀវ​​ទេសចរ​​ចម្រុះ​ជាតិ​សាស​ន៍​កើនឡើង​១៦,៤៤%​ សម្រាប់​ត្រីមាស​ដើម​ឆ្នាំ​២០១៣ ប្រៀបធៀប​​ត្រីមាស​​ដើមឆ្នាំ​២០១២​
April 08, 2013 (11:09:13) [ 1769 ]
 
 
ភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ដែលចូលមក​កម្ពុជា តាមច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែត សម្រាប់​ត្រីមាសដើមឆ្នាំ​​២០១៣ ​មានការកើនឡើង​១៦,៤៤% បើប្រៀបធៀបទៅ​នឹងត្រីមាសដើមឆ្នាំ២០១២ នាពេលក​ន្លងមក ហើយ​ភ្ញៀវដែល​​ឈរ​លំដាប់​លេខ​១​​គឺភ្ញៀវ​​ថៃ ។

លោក​ជុង​ ឡឹម ប្រធានមន្ទីរ​ទេសចរណ៍ខេត្ត​ និងជាអនុប្រធាន​ក្រុមការងារច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ឲ្យកោះ សន្តិភាព​ដឹង​តាម​ទូរ​ស័ព្ទនៅ​​រសៀលថ្ងៃទី​៤ ​មេសា ​២០១៣ថា ភ្ញៀវទេសចរចម្រុះ​ជាតិសាសន៍​ដែលចូលមកកម្ពុជា​តាម​ច្រកទ្វារអន្តរជាតិ​​ប៉ោយ​ប៉ែត​ ​ដើម្បីទៅ​ទស្សនា​តាមបណ្ដា​ខេត្តមួយចំនួន​ដែល​ភាគច្រើនទៅខេត្តសៀម​រាប នៅត្រី មាសដើមឆ្នាំ២០១៣​នេះ មានការកើន​ឡើង១៦,៤៤% បើប្រៀប​ធៀប​នឹង​ត្រីមាសដើមឆ្នាំដូច​គ្នា​ កាលពីឆ្នាំ២០១២ ដោយត្រីមាស​ដើមឆ្នាំ២០១៣នេះ ​មានភ្ញៀវសរុប​១៧៧៦៤៤​នាក់​ ចំណែកភ្ញៀវសរុបកាលពីត្រីមាស​​ដើមឆ្នាំ២០១២​មានត្រឹម​តែ១៥២៥៥០​នាក់តែប៉ុណ្ណោះ ។

លោកជុង ​ឡឹម​ បន្តថា ​ភ្ញៀវចម្រុះ​ជាតិសាសន៍​ខាងលើ​ដែលលើក​មកធ្វើការ​ប្រៀបធៀប​រវាងត្រីមាសដើម​ឆ្នាំ២០១៣ ​នឹងត្រីមាស​ដើមឆ្នាំដូចគ្នា​​ក្នុងឆ្នាំ២០១២​ភ្ញៀវថៃឈរ​លំដាប់លេខ១, ភ្ញៀវរុស្សីលេខ២,​ ភ្ញៀវកូរ៉េលេខ៣,​ភ្ញៀវអង់គ្លេស​លេខ៤ ឯភ្ញៀវឈរ​លំដាប់​​លេខ៥គឺ​ភ្ញៀវជប៉ុន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter