. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ស្ពាន​កំពង់ក្ដី​
April 08, 2013 (11:21:50) [ 1552 ]
 
 
នៅ​សម័យអង្គរ​វិស័យ​នយោបាយ​ក្រៅប្រទេស​របស់​ប្រទេស​កម្ពុជា គឺ​ផ្ដោត​អត្ថិភាព​ទៅលើ​នយោបាយ​យ៉ាងសកម្ម​ផ្នែក​ទូត និង​ការពារជាតិ​ទប់​ទល់នឹង​បរទេស​នៅ​ជុំវិញ ។ ជាការ​ពិតណាស់​ដែល​ការធ្វើដំណើរ​ពី​ប្រទេស​ចិន ទៅកាន់​ប្រទេស​កម្ពុជា ដូច​ករណី​លោក​ជីវ​តាក្វាន់​ជាដើម ។ ទន្ទឹមនឹងនេះ ការ​ចល័ត​ទ័ព​ក៏​តម្រូវ​ឲ្យ​មានការ​សាងសង់​ផ្លូវ យុទ្ធសាស្ត្រ​មួយចំនួន​ទៅកាន់​នគរ​ចម្ប៉ា និង​ឥ​ណ្ណា​ម​ជាដើម ។​

​ផ្លូវ​គមនាគមន៍​ដែល​យើង​ចាត់ទុក​សំខាន់​ហើយ​សំបូរបែប​ជាងគេ​នោះ គឺ​ផ្លូវ​គមនាគមន៍​ទាំងឡាយ​ដែល​សាងសង់ ឡើង​នៅក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៅ​ចុង​ស​.​ត​.​ទី​១២ ដើមទី​១៣​នៃ គ​.​ស​. ។ យើង​ហ៊ាន​អះអាង​ដូច្នេះ គឺ​ដោយសារ​មាន​ស្ពាន​ធំ ដូចជា​ស្ពាន​កំពង់ក្ដី​ជាដើម ដែលជា​ស្ពាន​មួយ​យ៉ាងសំខាន់​ក្នុងចំណោម​ស្ពាន​ទាំងឡាយ​ដែល​ផ្សារភ្ជាប់​ទីក្រុង​អង្គរធំ ទៅ​ជីវ​អាណាខេត្ត​ផ្សេងៗ ដូចជា​កំពង់ធំ កំពង់ចាម និង​កណ្ដាល​ជាដើម ។​ យើង​ឯកភាព​ទៅលើ​ការ​សន្និដ្ឋានថា ស្ពាន​នេះ​ធ្វើឡើង​សម្រាប់​ដឹកជញ្ជូន​ទ័ព​ដំរី សេះ និង​ថ្មើរជើង ក៏ប៉ុន្តែ​យើង​មិនត្រូវ​បំភ្លេច​នូវ​តួនាទី​សេដ្ឋកិច្ច​នេះដែរ ពោលគឺ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ។​

ស្ពាន​បុរាណ​កំពង់ក្ដី ឬ​ប្រ​ទឹ​ស ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​កំពស់ ២៧​ម៉ែត្រ ទទឹង ១០,៣​ម៉ែត្រ និង​ប្រវែង​ប្រមាណ​ជា ១១៥​ម៉ែត្រ ហើយ​ស្ថិតនៅ​ទិស​ខាងត្បូង​ឆៀង​ខាងកើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ទីក្រុង​សៀមរាប ។ ស្ពាន​នេះ​មាន​សសរ​ចំនួន ២០ ហើយ​សសរ​នីមួយៗ​មាន​កម្រាស់ ១.៥​ម៉ែត្រ ទៅ​២​ម៉ែត្រ ហើយ​ម្យ៉ាងវិញទៀត មាន​ទ្វារ​ទឹក​ស្ថិត​រវាង​ចន្លោះ​។ បើ​ប្រៀបធៀប​ទៅនឹង​ស្ពាន​ទ័ព​ទៅ​ខេត្តបន្ទាយមានជ័យ​ដែលមាន​បណ្ដោយ ១៤៩​ម៉ែត្រ និង​ទទឹង​១៤​ម៉ែត្រ អិ​ប​នៅ​ខេត្ត​ពិ​មា​យ ស្ពាន​របស់​យើង​ជា​ស្ពាន​ទី​២ ដែល​សំខាន់​ជាងគេ សូម​រំលឹកថា ទូទាំងប្រទេស​កម្ពុជា ស្ពាន​តូចធំ​ទាំងឡាយ​ដែល​បាន​គ្របដណ្ដប់​លើ​ផែនដី​ខ្មែរ​នា​សម័យអង្គរ​ដែល​សេសសល់​រហូតដល់​មាន​ចំនួន​មិនតិច ១០០​ស្ពាន​ទេ ។ នេះ​សរ​ឲ្យ​ឃើញថា ស្ពាន​ទាំងនោះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​វិស័យ​ស្ថាបត្យកម្ម​ដែល​គេ​មិនត្រូវ​មើលរំលង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ជាតិខ្មែរ​ផងដែរ ។

​សូម​ជម្រាប​ផងដែរ​ថា ស្ពាន​កំពង់ក្ដី​សាងសង់​អំពី​ថ្មបាយក្រៀម រចនាបថ​បាយ័ន ហើយ​មាន​ក្បាច់​ដែល​តុបតែង​ដោយ​រូប​នាគ​នៅ​ក្បាលស្ពាន ។ ការរៀប​ថ្ម​ដាក់​បន្ត​ប់​លើ​គ្នា​ប្រើ​អ័ក្ស​ដើម្បី​ទ្រ​លំនឹង​ហៅថា vault​។ ចន្លោះ​ពិសេស​នៅ​សសរ​មួយទៀត គឺ​ការហូរ​ទឹក​។​

សូម​ជម្រាប​ផងដែរ​ថា កត្តា​ដែល​អនុញ្ញាត​ឲ្យ​យើង​សន្និដ្ឋានបានថា ស្ពាន​កំពង់ក្តី គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បណ្តាលមកពី​កត្តា​ពីរ​ចម្បង គឺ ១- ក្បាច់ក្បូរ​ដែល​លំអរ​ស្ពាន​នោះ ដូចជា​ក្បាល​នាគ រូបរាង​នៃ​ទេវរូប និង​គ្រុឌ ជាដើម ដែលជា​លក្ខណៈ​សិល្បៈ​បែប​បាយ័ន​យ៉ាងពិត​ប្រាកដ​។ ទី​២- នាគរាជ​ញី​-​ឈ្មោល​ទាំងពីរ ដែលជា​បង្កាន់ដៃ​នៃ​ស្ពាន​មិនមែន​ស្ថិតនៅក្នុង​ឥ​រយាប​ថ​លូន​ជាប់​និង​ដី ដូច​ករណី​នាគ​នៅ​ប្រាសាទបាគង និង​ប្រាសាទ ព្រះវិហារ ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ពោលគឺ​ចុង​ស​.​វ​ទី​៩ ដើម​ស​.​វ​ទី​១០​។ ខាងលើនេះ គឺជា​ភស្តុតាង​បញ្ជាក់ នៅ​ចំណាស់​ស្ពាន​កំពង់ក្តី​ដោយ​សុ​ក្រិ​ត្យ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter