. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ចេតិយភ្នំ​យ៉ាត​ សាង​សង់​ដោយ​ជន​ជាតិ​កូឡា​ នៅ​សតវត្ស​ទី១៩ អាជ្ញា​ធរ​រៀប​ចំ​ឯក​សារ ប្រាថ្នា​ចុះ​បញ្ជី​បេតិក​ភណ្ឌ​ ពិភព​លោក
August 27, 2013 (10:46:21) [ 1376 ]
 
 
អង្គចូឡាមណី​ចេតិយ​ដ៏​ធំ​ ឬ​ហៅ​ថា​ចេតិយ​ភ្នំយ៉ាត​ មាន​បាត​ប្រវែង​ ១៦​ម៉ែត្រ​គុណ​នឹង​កម្ពស់​២៧​ម៉ែត្រ​ កសាង​ឡើង​នៅ​សតវត្ស​ទី​១៩​ក្នុង​ឆ្នាំ​១៩២៥​ ដោយ​ជនជាតិ​ភូមា​(កូឡា​) ក្នុង​គោល​បំណង​ដើម្បី​តម្កល់ ​ព្រះ​សារី​រិក​ធាតុ​របស់​ព្រះ​សមណ​គោតម​ ។​ ចេតិយ​នេះ​មាន​អាយុ​កាល​ជិត ​១០០​ឆ្នាំ​ មក​ហើយ​ តែ​បាន​ជួស​ជុល​នៅ​ថ្ងៃទី​២១​ តុលា​​ ២០១០​ ដោយ​ជនជាតិ​ភូមា​(កូឡា​)​ សហ​ការ​​ជា​មួយ​អាជ្ញាធរ​ខេត្ដ​ប៉ៃលិន​ ។​

ចេតិយ​ភ្នំយ៉ាត​ត្រូវ​អាជ្ញាធរ​ខេត្ដ​រៀប​ចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅថ្នាក់​លើ​ ដើម្បី​ឱ្យ​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ ។ ព្រះសង្ឃ​នាម​ផៃ​ ចាន់​សេរីរ័ត្ន​ ព្រះជន្ម​៥១​វស្សា​ គង់​នៅ​ក្នុង​វត្ដ​គិរីរតនៈ​ ហៅវត្ដ​ភ្នំយ៉ាត​ មាន​​ថិរដីកា​ឱ្យ​ដឹង​ថា​ អង្គចូឡាមណី​ចេតិយ​ ហៅ​ចេតិយ​ភ្នំយ៉ាត​ ជា​កន្លែង​គោរព​បូជា​ សាង​សង់​នៅ​លើ​ភ្នំយ៉ាត​ តែ​ដោយ​មាន​សភាព​ទ្រុឌ​ទ្រោម​ពុក​ផុយ​ក៏​មាន​ការ​គាំ​ទ្រ​ឧបត្ថម្ភ​ប្រាក់​ និង​បច្ចេកទេស​ជួស​ជុល​ឡើង​វិញ​ ដោយ​សប្បុរស​ជន​សហភាព​មីយ៉ាន់​ម៉ា​តាំង​ពីថ្ងៃទី​២១​ តុលា​ ២០១០ រហូត​រួច​រាល់​មាន​គុណភាព​រឹង​មាំ​ល្អ​ ដើម្បី​អភិរក្ស​ទុក​ជា​កេរ​ដំណែល​ប្រវត្ដិ សាស្រ្ដ​វប្បធម៌​​ឱ្យ​បាន​គង់​វង្ស​ជា​ប្រយោជន៍​សម្រាប់​អ្នក​ជំនាន់​ ក្រោយៗ​ទៀត​ ។​

អង្គចូឡាមណីចេតិយ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ និង​សាលា​ខេត្ដ​ប៉ៃលិន​ បន្ទាប់​ពី​ជួស​ជុល​រួច​កាល​ពី​ថ្ងៃ​ទី​៤​ មីនា​ ២០១២​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ម៉ែន ​សំអន​ ឧបនាយក​រដ្ឋ​មន្ដ្រី​ប្រចាំ​ការ​ និង​ជា​រដ្ឋ​មន្ដ្រី​ទំនាក់​ទំនង​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​អធិការកិច្ច​ លោក​ហ៊ឹម​ ឆែម​ រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោក​ អ៊ី ឈាន​ អភិ​បាល​ខេត្ដ​ និង​លោក ​ថូ​រ៉ា អូមីន​ម៉ោង​ រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​ និង​សាសនា​នៃ​សហភាព​មីយ៉ាន់​ម៉ា​ អគ្គរាជទូត​ និង​គណៈ​ប្រតិភូ​នៃ​សហភាព​មីយ៉ាន់​ម៉ា​ និង​លោក​ ព្យុង​ ម៉ោង​ម៉ោង​ អគ្គ​នាយក​ក្រុមហ៊ុន​ស៊ីណេត​តិចណូឡូជី​ ជា​អ្នក​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួស​ជុល​ចេតិយ​នេះ​ ព្រម​ទាំង​មន្ដ្រី​រាជការ​ ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ។​

ចំណែក​លោក​លឹម​ ប៊ុនហេង​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ដ​ឱ្យ​ដឹង​ថា​ សំណង់​ចេតិយ​ភ្នំយ៉ាត​ដ៏​ចំណាស់​នេះ​ កសាង​ឡើង​នៅ​សតវត្ស​ទី​១៩​ ដោយ​ជន​អន្ដោប្រវេសន៍​មក​ពី​ប្រទេស​ភូមា​(កូឡា​)ដែល​កាល​ពីមុន​ ពួកគេ​មក​រស់​នៅលើ​ទឹក​ដី​ខេត្ដ​ប៉ៃលិន​ និង​រកស៊ី​ថ្កុំថ្កើង​ក្លាយ​ជា​ឈ្មួញ​ធំ​ ។​ សំណង់​ចេតិយ​ភ្នំយ៉ាត​មាន​រចនា​បថ​ដ៏​អស្ចារ្យ​ស្រដៀង​ទៅ​នឹង​ចេតិយ​ជា​ច្រើន​ដែល​គេ​សាង​សង់​​នៅ​ប្រទេស​ភូមា​​(បច្ចុប្បន្ន​ មីយ៉ាន់ម៉ា​) ។​ សំណង់​ចេតិយ​នេះ​មាន​កំពូល​ចំនួន​៥​ ក្នុង​នោះ​គេសង្កេត​ឃើញ​កំពូល​ធំ​មួយ​មាន​កម្ពស់​ប្រហែល​២៧​ម៉ែត្រ​ ទទឹង​១៦​ម៉ែត្រ​បួនជ្រុង​ និង​កំពូល​ តូចៗ​ចំនួន​៤​ មាន​កម្ពស់​៤,៥​ម៉ែត្រ​ ទទឹង​១,៥​ម៉ែត្រ​ដែល​មាន​សរសេរ​ឈ្មោះ​ អ្នក​ជួយ​ឧបត្ថម្ភ​កសាង​ជា​ភាសា​ភូមា​ ។​

យោង​តាម​ប្រតិទិន​របស់​ជនជាតិ​ភូមា​ ចេតិយ​ តូច​ៗ​ទាំង​៤​កសាង​នៅ​ក្នុង​ឆ្នាំ​១៩២៥​ ។​​ សំណង់​ចេតិយ​ធំ​ គេជឿ​ថា​ បាន​កសាង​មុន​ចេតិយ​ តូចៗ​ទាំង​៤​ ព្រោះ​ប្រភេទ​ស៊ីម៉ង់ត៍​ដែល​ប្រើ​លើចេតិយ​ធំ​មាន​សភាព​ចាស់​ជាង​ និង​ខុស​គ្នា​ពី​ប្រភេទ​ស៊ីម៉ង់ត៍​ប្រើលើ​ចេតិយ​ តូចៗ​ទាំង​៤​ ។​ លោក​​លឹម​ ប៊ុនហេង​ បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​ចេតិយ​ភ្នំយ៉ាត​បាន​ក្លាយ​ជា​ទី​កន្លែង​សក្ការគោរព​បូជា​ដ៏​សំខាន់​សម្រាប់​ប្រជាជន​នៅ​ប៉ៃលិន​ ក៏​ដូច​ជា​អ្នក​មក​ពី​ទី​ឆ្ងាយ​ និង​ក្លាយ​ជា​បូជនីយដ្ឋាន​ប្រវត្ដិ​សាស្រ្ដ​ដ៏​ល្អ​ឯក​មួយ​នៅ​ក្នុង​ខេត្ដ​ ។​

ឆ្លង​កាត់​ពេល​វេលា​យ៉ាង​យូរ​ និង​ខ្វះ​ការ​ថែ​ទាំ​ ចេតិយ​ភ្នំយ៉ាត​ខូច​ខាត​យ៉ាង​ដំណំ​ដែល​ចាំ​បាច់​ត្រូវ​សង្គ្រោះ​បន្ទាន់​ ។​ ក្នុង​ស្ថានភាព​បែបនេះ​ សប្បុរស​ជន​ប្រទេស​មីយ៉ាន់​ម៉ា​ លោក​ ព្យុង​ម៉ោង​ម៉ោង​ ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​ប្រមាណ​១២១.​០៤៧​ដុល្លារអាមេរិក​ សម្រាប់​ជួស​​ជុល​ ចាប់​ផ្ដើម​ពី​ខែ​តុលា​ ឆ្នាំ​២០១០​ ទៅ​តាម​ដំណាក់​កាល​ នីមួយៗ​ និង​តាម​គោល​ការណ៍​បច្ចេកទេស​ត្រឹមត្រូវ​ ក្រោម​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុមការងារ​បេតិកភណ្ឌ​​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​កិច្ច​គាំទ្រ​សម្របសម្រួល​ពី​សាលា​ខេត្ដ​​ប៉ៃលិន​ រហូត​បាន​រួចរាល់​មាន​ភាព​ល្អ​ប្រសើរ​ទុក​ជា​និមិត្ដ​រូ​ប​មួយ​នៃ​ក្រុង​ប៉ៃលិន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter