. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ធនធានបាតសមុទ្រខ្មែរ កំពុងប្រឈម នឹងភាពអន្តរាយ ក្នុងអំឡុងពេល ២ឆ្នាំខាងមុខនេះ
September 29, 2013 (09:29:59) [ 1323 ]
 
 
ក្រុម​អ្នក​អភិរក្ស បាន​អះអាងថា ធនធាន​បាតសមុទ្រ​ខ្មែរ កំពុង​ប្រឈម​នឹង​ភាព​អន្តរាយ ក្នុងអំឡុងពេល​២​ឆ្នាំ​ខាងមុខនេះ ។ ​ការអះអាង​នេះ បាន​យោងទៅលើ​អ្វីដែល​ហៅថា ជា​បទល្មើស​នេសាទ​សមុទ្រ​ពី​សំណាក់​អ្នកនេសាទ​វៀតណាម និង​នេសាទ​ថៃ ដែល​បាន​ចូលមក​រំលោភ​ក្នុង​ដែនសមុទ្រ​កម្ពុជា យ៉ាង​អនាធិបតេយ្យ បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ជីវសាស្ត្រ​ផ្កាថ្ម និង​សត្វ​សមុទ្រ​ជាច្រើន​ទៀត​ក្នុង​តំបន់​រមណីយដ្ឋាន​បាតសមុទ្រ​ខ្មែរ ដែល​កំពុងមាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន ចូលទៅ​មុជទឹក​ទស្សនា​កម្សាន្ត​រាល់​ថ្ងៃនោះ​។​

លោក កាន់ ភារៈ ប្រធាន​ក្រុមហ៊ុន​មុជទឹក​សមុទ្រ​កោះរុង និង​ជា​ប្រធាន​អង្គការ​អភិរក្ស​ផ្កាថ្ម បាន​ឲ្យ​ដឹងថាៈ តំបន់​បាតសមុទ្រ នៅ​ចន្លោះ​កោះរុង និង​កោះរុងសន្លឹម និង​តំបន់​ប្រជុំ​កោះ​មួយចំនួនទៀត ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ ត្រូវបាន​អ្នកនេសាទ​វៀតណាម និង​អ្នកនេសាទ​ថៃ រំលោភ​ចូលមក​ធ្វើការ​នេសាទ​ត្រី នៅក្នុង​ដែនសមុទ្រ​កម្ពុជា ហើយ​បាន​បំផ្លាញ​ផ្កាថ្ម និង​សត្វ​សមុទ្រ​ជាច្រើន​ទៀត​។ ទូក​នេសាទ​វៀតណាម មានពេលខ្លះ គេ​ចូលមក​លួច​នេសាទ​ចាប់​សេះ​សមុទ្រ ឈ្លើងសមុទ្រ យកទៅលក់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​បាតសមុទ្រ ឬ​បំផ្លាញ​ជីវសាស្ត្រ​ចម្រុះ តាមរយៈ​ការប្រើ​ឧបករណ៍​នេសាទ​ទំនើបៗ​ជាច្រើន​ទៀត ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​រេចរឹល និង​បំផ្លាញ​ផ្កាថ្ម​ទាំងស្រុង​។​

លោក ភារៈ បានបញ្ជាក់​ទៀតថាៈ បើ​មិនមាន​វិធានការ​ទាន់ពេលវេលា​ទេ ពីរ​ឆ្នាំ​ទៀត តំបន់​ដែល​បានលើកឡើង​ខាងលើ នឹងត្រូវ​វិនាស​អស់ហើយ​។ តំបន់​ដែលមាន​ផ្កាថ្ម​ដុះ​ល្អ គឺមាន​ក្នុង​តំបន់​សមុទ្រ ដែលមាន​ជម្រៅ​ទឹក ៤២ ម៉ែត្រ​។ តែ​បាតសមុទ្រ​នៅ​វៀតណាម មិនមាន​ផ្កាថ្ម​ល្អ ដូច​បាតសមុទ្រ​នៅ​កម្ពុជា​ទេ​។ ដោយសារ តែ​បាតសមុទ្រ​វៀតណាម រាក់​ជាង​បាតសមុទ្រ​កម្ពុជា​។​

ប្រធាន​អភិរក្ស​រូបនេះ បាន​អំពាវនាវ​ធ្វើយ៉ាងណា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​រដ្ឋបាល​ជលផល ដែលមាន​ភារកិច្ច​គ្រប់​គ្រង​តំបន់​នេសាទ​សមុទ្រ ដែល​បាន​ចាត់ចែង និង​បែងចែក​តំបន់​នេសាទ និង តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ ជួយ​ការងារ និង​ទប់ស្កាត់​ការនេសាទ​ល្មើសច្បាប់​នេះ ពិសេស​ទៀត អ្នកនេសាទ​បរទេស ដែល​ចេះតែ​រំលោភ​ក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា រាល់ថ្ងៃ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter