. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ភ្ញៀវទេសចរ​បរទេស ចូល​តាម​ច្រក​ប៉ោយប៉ែត ធ្លាក់ចុះ​
October 16, 2013 (13:56:10) [ 1251 ]
 
 
ភ្ញៀវទេសចរ​បរទេស ចូលមក​ទស្សនា​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ធ្លាក់ចុះ ក្នុង​ខែកញ្ញា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៣​នេះ ដោយ​កត្តា ១​ចំនួន ដូចជា ទឹកជំនន់ ភ្លៀង​ធ្លាក់ ជា​រដូវក្ដៅ​ភ្ញៀវ​ចុះ និង​កត្តានយោបាយ​។​

​លោក សៅ ប៊ុន​រិ​ទ្ធ មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១៤ តុលា​ថា ខែកញ្ញា​កន្លងមក ភ្ញៀវទេសចរ​បរទេស ចូលមក​ទស្សនា​កម្ពុជា​ពិសេស ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ខែ​មុន​។​

​ប៉ុន្តែ​នៅមាន​ជនជាតិ​ចម្រុះ​ច្រើន​ដដែល គឺ​ចំនួន ១០៤​ជនជាតិ ក្នុងនោះ​ជនជាតិ​ថៃ នាំមុខ​ច្រើនជាងគេ​ចំនួន​៧.៥៦៤​នាក់​។ បន្ទាប់មក រុស្ស៊ី​ចំនួន​៣.៨១១​នាក់​។ កូរ៉េ​(​ខាងត្បូង​)២.១៨៣​នាក់​...​។​

​លោក សៅ ប៊ុន​រិ​ទ្ធិ បន្តថា “​ខែកញ្ញា​មាន​ភ្ញៀវ​ចូលមក ៣៧.០៦២ នាក់ ដែល​តិចជាង​ខែ​មុន​” ហើយ​នៅ​ដើមខែ​តុលា ក៏​នៅមាន​តិច​។​

​ទោះយ៉ាងណា ភ្ញៀវ​នឹង​កើន​វិញ នៅ​រំលង​ខែ​ទៀត ជា​រដូវ​ភ្ញៀវ​កើន​នោះ ភ្ញៀវ​នឹង​មក​ច្រើន​វិញ​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter