. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ត្រ​យ៉ង​ជាសត្វ​តំណាង ​អត្តសញ្ញាណ​ជាតិ​ ដែល​ទទួលស្គាល់​ ដោយ​ព្រះរាជក្រឹត្យ
January 26, 2014 (13:20:03) [ 1431 ]
 
 
ប្រទេស​កម្ពុជា​បានជ្រើសរើស​យក​សត្វ និង​រុក្ខជាតិ​មួយចំនួន​មក​ធ្វើជា​តំណាង​អត្តសញ្ញាណ​ជាតិក្នុងនោះ​សត្វ​ត្រ​យ៉ង​ដែល​គេ​ដឹងថា បច្ចុប្បន្ន​ស្ទើរតែ​ផុត​ពូជ​ទៅហើយនោះ​ក៏ត្រូវ​បាន​ប្រទេស​កម្ពុជា​ចាត់ទុកជា​សត្វ​តំណាង​អត្តសញ្ញាណ​ជាតិ​មួយ​ផងដែរ​។​ ​អ្នក​ដែល​មិន​ស្គាល់​សត្វ​ត្រ​យ៉ង ក៏​ប្រហែលជា​ឮឈ្មោះ​សត្វ​នេះ​តាមរយៈ​បទ​“...​ទទា​យំ​ឆ្លង ត្រ​យ៉ង​បង​ហ្អើ​យ​យំ​ឆ្លើយ សង្សារ​បង​ហ្អើ​យ​ភ្លេច​បងហើយ​ឬ​នៅ​...”​។​

តាមរយៈ​នៃ​ការទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ​លេខ នស / រកត / ០៣០៥ / ១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ សត្វ​ត្រ​យ៉ង ក៏ត្រូវ​បាន ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ចេញ​សេចក្តី​ប្រ កាស​លេខ​៣៥៩​កសក​.​ប្រក ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៩៤ ដើម្បី​ធ្វើការ​ការពារ ក៏ដូចជា អភិរក្ស​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅ​និង​ការកំណត់​យក​សត្វ​ត្រ​យ៉ង​ធ្វើជា​អត្តសញ្ញាណ​តំណាងអោយ​ប្រទេស​កម្ពុជា ក៏​ព្រោះតែ​ប្រភេទ​សត្វ​ស្លាប​មួយ​នេះ មាន​ភាព​ឆ្លាត វាងវៃ ទាំង​ការស្វែងរក​ចំណី និង​ការ​គេច​ចេញពី​ការ​ប្រ​ម៉ាញ់​របស់​មនុស្ស​។ សម្រែកសត្វ​ត្រ​យ៉ង​នៅពេល​ទៀបភ្លឺ បានធ្វើអោយ​ប្រជាជន​ខ្មែរ មាន​និស្ស័យ​ស្រលាញ់​ចូលចិត្ត​ដឹ​ត​ជាប់​ក្នុង​ក្រអៅបេះដូង ព្រោះ​វា​ជា​សម្លេង​ដែលមាន​អត្ថន័យ​នៃ​ការ​ឆ្លើយឆ្លង​សេចក្តីស្នេហា ក៏ដូចជា ការ​រំលឹក ពី​ពេលវេលា ដែល​ត្រូវ​ចាកចេញ​ទៅធ្វើ​ស្រែចំការ​។​

​ទន្ទឹម​នោះ​សត្វ​ត្រ​យ៉ង​ក៏​ជា​សត្វ​ដ៏​កំរ​មួយ​ដែល​ទទួល​ការ​គម្រាមកំហែង​ស្ទើរតែ​ផុត​ពូជ​ផងដែរ​។ ក្រៅពី​មិនបាន​បង្ក​ការរំខាន ដល់​ប្រជាកសិករ ក្នុងការ​ប្រកប​ធ្វើស្រែ​ចំការ សត្វ​ត្រ​យ៉ង​បាន​ផ្តល់នូវ​គុណសម្បត្តិ​ជួយ​កំចាត់​សត្វ​ចង្រៃ​នៅក្នុង​ស្រែ​ដូចជា ក្តាម ខ្ច​ង និង​ខ្ចៅ​។

​ត្រ​យ៉ង​ជា​ប្រភេទ​សត្វ​ដែល​ស្លូត​និង​បាន​ចារិក​នៅក្នុង​បទ​ចម្រៀង​ប្រជាប្រិយ​ក៏ដូចជា​រឿងនិទាន​បុរាណ​របស់​ខ្មែរ​។ មិនតែប៉ុណ្ណោះ​ប្រជាជន​ខ្មែរ មានជំនឿថា ឈាម​សត្វ​ត្រ​យ៉ង​ក៏​ជា​ឱសថ​មួយ​ប្រភេទ​ដ៏​សាក​សិទ្ធ​ផងដែរ ក្នុងការ​ព្យាបាល​ជម្ងឺគ្រុនចាញ់​នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល​។​

​លក្ខណៈ​រូបរាង​នៃ​សត្វ​ត្រ​យ៉ង គឺមាន​រោម​សម្បុរ​ប្រផេះ​ត្នោត ជើង​ពណ៌​ក្រហម​ស្រាល មាន​រោម​ព័ទ្ធជុំវិញ​ចុះមក​ក្រោម ជំ​ពុះ​រាង​កោង​ខុប​ចុះ និង​មាន​ដងខ្លួន​ប្រវែង​១០៤​សង់ទីម៉ែត្រ​។ ត្រ​យ៉ង ឬ ក្ង​យក្ស ឬ ឪ​លើក ជា​ឈ្មោះ​ភាសាជាតិ ចំណែក​ឈ្មោះ​វិទ្យាសាស្ត្រ Pseudibis giganteca និង​ជា​ភាសា​អង់គ្លេស Giant ibis​។ វា​ឋិត​នៅក្នុង​រជ្ជៈ Animalia , សាខា Chordata , ថ្នាក់ Aves , លំដាប់ Ciconiiformes , អំបូរ Threskiornithidae , អំបូរ​រង Threskioni thinae , ពពួក Pseudibis និង​ក្នុង​ប្រភេទ P.davisori​។​

​ត្រ​យ៉ង​ជា​សត្វ​បក្សី​ដែល​ចូលចិត្ត​រស់នៅក្នុង​ព្រៃរ​បោះ​ស្ងួត​មាន​ដី​សើម​ច្រើន​ដូចជា​ទន្លេ បឹង ត្រពាំង​ជាដើម​។ វា​មាន ដំណើរ​យឺតៗ រក​ចំណី​លើដី និង​ទំ​លើ​ដើមឈើ​ដើម្បី​សម្រាក និង​ដេក​ពួន​ពី សត្រូវ​។ ចំណី​របស់​បក្សី​មួយ​នេះ​គឺ ជន្លេន ក្តាម ខ្ច​ង និង​ខ្ចៅ​។ សម្រាប់​រដូវ​ពង​កូន របស់​សត្វ​ត្រ​យ៉ង ប្រព្រឹត្តិ​ទៅ នៅ​ចន្លោះ​ពី ខែមិថុនា ដល់​ខែវិច្ឆិកា​។

កាលពី​ដើមឡើយ​គេ​ឃើញ​មាន​សត្វ​ត្រ​យ៉ង រស់នៅ​រាយប៉ាយ ទូទាំង​តំបន់ អាស៊ីអាគ្នេយ៍​។​ ប៉ុន្តែ​បច្ចុប្បន្ន​សត្វ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​មានតែ​នៅក្នុង​ភូមិភាគ​ខាងជើង និង​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​ ​យោងតាម​ឯកសារ ប្រទេស​កម្ពុ​ជាមាន​វត្ត​មាន​សត្វ​ត្រ​យ៉ង​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។ មាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Bird Life International) រួមជាមួយ​ដៃគូ​ក្រសួង​មន្ទីរ​ក៏ដូចជា​អង្គការ​ជាតិ និង​អន្តរជាតិ ជាច្រើន បាន​ចូលរួម​សហការគ្នា ធ្វើ​ជំរឿន ប្រភេទ​សត្វ​ត្រ​យ៉ង ប្រចាំខែ​ចំ នួន​៤​ដង​នៅ​ពេញ​មួយ​រដូវវស្សា ដោយ​ក្នុង​ខែកញ្ញា​គេ​រកឃើញ​រហូតដល់​៩៧៣​ក្បាល​។

​ក្នុង​ឯកសារ បញ្ជាក់ថា ទិន្នន័យ​នេះ​លើសពី​ចំនួន​រាប់​មុនៗ​ពោលគឺ​នៅក្នុង​អំឡុង​ដើមឆ្នាំ​២០១៣​ចំនួន​សត្វ​ត្រ​យ៉ង ត្រូវបាន​គេ​ធ្វើការ​ប៉ាន់ប្រមាណ​ថា មាននៅ​កម្ពុជា​ចំនួន​ពី​៨៩៧​ទៅ​៩៤២​ក្បាល ។ យ៉ាងណាក៏ដោយ មានការ​ព្យាករណ៍​ថា ចំនួន​សរុប​នៃ​សត្វ​ត្រ​យ៉ង​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹងមាន​ខ្ពស់ជាង​នេះ​ពោល គឺអាច​មាន​ចំនួន​លើសពី​១០០០​ក្បាល​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter