. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
កម្ពុជា ទាញបានចំណូលជិត ៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរណ៍ ក្នុងឆ្នាំ២០១៣
January 29, 2014 (13:31:14) [ 1249 ]
 
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ កម្ពុជាបានទាញយក ប្រាក់ ចំណូលពីភ្ញៀវទេសចរណ៍ រហូតដល់ជិត៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទមួយ ស្តីពីការចូលរួម ប្រជុំរដ្ឋមន្រ្តី ទេសចរណ៍ អាស៊ានលើកទី១៧ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ចិន-ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី១៣ និងវេទិការ ទេសចរណ៍អាស៊ាន ឆ្នាំ២០១៤ នៅឯទីស្តីការក្រសួងទេសចរណ៍ថា ចំណូលពីភ្ញៀវទេសចរអន្តរជាតិ ដែលបាន មកកម្សាន្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣ មានរហូតដល់ជិត ៣០០០លានដុល្លារ ដែលកើនឡើង ៥០០ លានដុល្លារ សហរដ្ឋអាមេរិក ពីឆ្នាំ ២០១២កន្លងទៅ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “យើងទទួលបានចំណូល ប្រមាណ ២៦០០លានដុល្លារ ក្នុងឆ្នាំ២០១៣ ...ហើយឆ្នាំទៅ យើងទទួលបានប្រមាណ ជា ២១០០ លានដុល្លារ គឺកើនប្រមាណ ៥០០លានដុល្លារ”។

ឆ្នាំ២០១៣កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណ ៤,២លាននាក់ ដែលមានកំណើន ប្រមាណ១៨% បើប្រៀបទៅនឹងឆ្នាំ ២០១២។ ជាងនេះទៅទៀត កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ៥លាននាក់ នៅក្នុង ឆ្នាំ ២០១៥ ខាងមុខនេះ បើទោះជា ប្រទេសកម្ពុជាជួបនឹង បញ្ហានយោបាយយ៉ាងណាក្តី ហើយថា នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ៧,៥លាននាក់។

ប្រជាជនវៀតណាម បានឈរនៅលំដាប់លេខ ១ ក្នុងចំណោមភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅប្រទេសកម្ពុជា គឺមានរហូតដល់ ៧៨១.៨៤៩នាក់ គឺស្មើនឹង ២០,៧% នៃចំនួនទេសចរសរុប។ ឯក្រៅពីនោះ មានប្រជាជនចិន ដែលមានជាង ៤សែននាក់ និងគកូរ៉េ ដែលមានជាង ៣សែននាក់ជាដើម។

ទោះជាយ៉ាងនេះក្តី បើតាមលោករដ្ឋមន្រ្តី បញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា នឹងមិនធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរ ដល់កំណើនភ្ញៀវទេសចរ សម្រាប់ឆ្នាំ២០១៤ ខាងមុខនេះឡើយ ដោយលោកយល់ថា រាជរដ្ឋាភិបាល នឹងរក្សា ឱ្យបាននូវស្ថិរភាព និងសន្តិសុខក្នុងប្រទេស ។ លោកថាភ្ញៀវទេសចរ វៀតណាម ដែលធ្លាប់តែភិតភ័យ និងបាត់ បង់អស់ពាក់កណ្តាល ក្រោយពេលបោះឆ្នោតជាតិ កាលពីឆ្នាំទៅ ពេលនេះចាប់ផ្តើម មានឡើងវិញហើយ ផង ដែរ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter