. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
មគ្គុទ្ទេសក៍​ទេសចរណ៍ មិន​អើពើ​ចំពោះ​ភ្ញៀវ​បរទេស ដែល​យក​ជើង​ជាន់ ទីសក្ការៈ​បូជា
February 02, 2014 (06:08:18) [ 1134 ]
 
 
ការមិន​យកចិត្តទុកដាក់ ពន្យល់​ណែនាំ របស់​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍ (​មគ្គុទ្ទេសក៍​ទេសចរណ៍​) ទៅកាន់​ភ្ញៀវ​ទេសចរណ៍ ពី​ទីកន្លែង​សក្ការៈ កន្លែង​ស័ក្ក​សិទ្ធ ដែលមាន​នៅលើ​ទឹកដី​អង្គរ ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍ កាន់តែ​មិនបាន​ដឹង​ច្បាស់ អំពី​ទីកន្លែង​ទាំងនោះ​។​

​យោងទៅតាម​រូបថត​មួយ​សន្លឹក ដែល CEN ទទួលបាន​នោះ គេ​សង្កេតឃើញថា មាន​អ្នក​នាំ​ភ្ញៀវ​ម្នាក់ រួមទាំង​ភ្ញៀវ​ទេសចរណ៍ ចំនួន​៤​នាក់ ដែល​អាចជា​គ្រួសារ​តែមួយ កំពុង​ទស្សនា​ចេតិយ ដែលជា​ទីសក្ការៈ ក្នុង​ប្រាសាទ​មួយកន្លែង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​រូបថត​នោះ គឺមាន​ភ្ញៀវ​ទេសចរណ៍​ម្នាក់ បាន​យក​ជើង​មួយ​ចំហៀង​របស់គេ ជាន់​ទៅលើ​ចេតិយ ហើយ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែលជា​ជនជាតិខ្មែរ​យើង​នោះ នៅ​ឈរ​ពី​ខាងមុខ ទៅទៀត​។​

​មិនដឹងថា តើ​មគ្គុទ្ទេសក៍​ទេសចរណ៍​រូបនោះ បានឃើញ និង​បាន​ប្រាប់​ទៅ​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​ដែរឬទេ ព្រោះថា ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់ នូវ​សាសនាព្រះពុទ្ធ ហើយ​ក៏មាន​ទីសក្ការៈ កន្លែង​ស័ក្ក​សិទ្ធ​ជាច្រើន ជាពិសេស​នៅ​តំបន់​អង្គរ​។ បើទោះបីជា​ជនបរទេស គេ​មិនមាន​ជំនឿ ចំពោះ​ទីសក្ការៈ​នេះ​ក៏ដោយ ក៏​គួរតែ​អ្នក​នាំ​ភ្ញៀវ​រូបនោះ ពន្យល់​ណែនាំ ឲ្យ​បាន​ច្បាស់​ថា ទីកន្លែង​សក្ការៈ យើង​គួរ​ធ្វើ​បែបណា​ដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រូបថត បាន​បញ្ជាក់ថា​៖ នៅពេលដែល​ភ្ញៀវ​ទេសចរណ៍​រូបនោះ យក​ជើង​ជាន់​លើ​ចេតិយ​នោះ បុរស​អ្នក​នាំ​ភ្ញៀវ មិនបាន​អើពើ ឬ ប្រាប់​ទៅ​ជនបរទេស​រូបនោះ​ទេ ប៉ុន្តែ​ដោយ​ការ​ទ្រាំ​មិនបាន​ពី​ទង្វើ​នេះ ម្ចាស់​រូបថត បាន​ដើរទៅ​ប្រាប់ ទាំង​អ្នក​នាំ​ភ្ញៀវ ទាំង​ភ្ញៀវ​ទេសចរណ៍​នោះ​។ ក្រោយពី​បាន​ប្រាប់​ហើយ ក្រុម​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ បាន​សុំទោស ប៉ុន្តែ​ចំពោះ​អ្នក​នាំ​ភ្ញៀវ ដែលជា​ជនជាតិខ្មែរ​វិញ គឺ​មិនបាន​និយាយ​អ្វី សូម្បី​តែមួយ​ម៉ាត់​ទេ​។​

​ទោះបីជា​យ៉ាណា​ក៏ដោយ រាល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់ តែងតែបាន​យល់ច្បាស់​ពី​ប្រពៃណី ទំនៀម​ទំលាប់ ការគោរព​បូជា ចំពោះ​ទីសក្ការៈ ដែលមាន​ប្រវត្តិ តាំងពី​យូរលង់​ណាស់​មកហើយ ហើយក៏​ជាទី​កន្លែង​ដ៏​ស័​ក្កិ​សិទ្ធ​ផងដែរ​។

​មតិសាធារណៈ​ជាច្រើន បាន​រិះគន់ថា តើ​មគ្គុទ្ទេសក៍​ទេសចរណ៍​រូបនេះ ចូល​សិក្សា​ពី​ប្រ​វិត្ត​សាស្ត្រ ពី​ជំនឿ ឬក៏​បាន​ឆ្លងកាត់​ការសិក្សា​នៅ​សាលា ទាក់ទិន​នឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែរឬទេ ទើបបានជា​បុរស​អ្នក​នាំ​ភ្ញៀវ​រូបនេះ មិន​យកចិត្តទុកដាក់ ចំពោះ​ទង្វើ របស់​ភ្ញៀវ​ទេសចរណ៍ ដែល​គេ​មិនបាន​ដឹង ពី​ទីសក្ការៈ​នេះ​។ ប៉ុន្តែ​អ្នក​នាំ​ភ្ញៀវ​រូបនេះ ក៏​ជា​ខ្មែរ គួរណា​តែ​យល់​ខ្លះៗ ទំនៀម​ទំលាប់ ជំនឿ ដែល​ប្រទេស​របស់ខ្លួន​មាន​។

​មជ្ឈដ្ឋាន​ខ្លះ បាន​លើកឡើងថា យ៉ាងហោចណាស់ ក៏​បុរស​អ្នក​នាំ​ភ្ញៀវ​រូបនេះ ប្រើ​ខួរក្បាល​គិត​បន្តិច​ថា ទី​សក្តា​រៈ​មួយ​នេះ ក៏ដូចជា នៅ​ទីកន្លែង​ដទៃ សុទ្ធតែ​បាន​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា​យើង អង្គុយបត់ជើង អុជ​ទៀនធូប សំពះ ថ្វាយបង្គំ ក្នុងការ​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ គ្រប់រូប គ្រប់​ក្រុមគ្រួសារ​របស់​ខ្មែរ​ដែរ​។ មិនគួរណា​គាត់​មើលរំលង​ដូច្នេះ​ទេ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មិនដឹងថា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាពិសេសខាងអាជ្ញាធរ អប្សរា នឹង​យល់​ដោយ​របៀប​ណា​ទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គួរតែ​ខាង​ក្រសួងទេសចរណ៍ និងខាងអាជ្ញាធរ អប្សរា ត្រូវ​ពង្រឹងសមត្ថភាព របស់​មគ្គុទ្ទេសក៍​ទេសចរណ៍ ឬក៏​ហៅថា អ្នក​នាំ​ភ្ញៀវទេសចរ បន្ថែមទៀត ហើយ​ការកែលំអ​ការខ្វះខាត ចាប់ពី​ចំណុច​បែបនេះ​ឡើងទៅ ក៏​មិនត្រូវ​មើលរំលង​ដែរ​។​

​ក្នុងករណី​បែបនេះ​ដែរ ក្រសួងទេសចរណ៍ គប្បី​ពិនិត្យមើល​ពី​លទ្ធភាព នៃ​ប្រាក់ចំណូល ដែល​បានមកពី​វិស័យ​ទេសចរណ៍​នេះ អាចយ​កមក​ធ្វើជា​របង​ព័ទ្ធ ដោយ​ខ្សែ​ច្រវាក់ ដើម្បី​បញ្ចៀស​ការចូល​ជិត ជាន់ ឬក៏​យកដៃ​ទៅ​ពាល់ ស្ទាបអង្អែល​ជាដើម​.... ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter