. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
បុណ្យចូលឆ្នាំ​ចិន​រមណីយដ្ឋាន​ព្រៃកោងកាង​បាង​ក្រ​យ៉ាក​មាន​ភ្ញៀវ​ច្រើន​គួរសម​
February 04, 2014 (01:42:58) [ 1151 ]
 
 
ម​ន្រី្ត​សហគម​ន៍​រមណីយដ្ឋាន​ព្រៃកោងកាង​បាង​ក្រ​យ៉ាក ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​នៅក្នុង​ឱកាស​បុណ្យ​ចួ​ល​ឆ្នាំ​ចិន​ក្នុង​រយៈពេល​បី​ថ្ងៃនេះ ​រមណីយដ្ឋាន​បានទទួល​ភ្ញៀវ ទេសចរ​មក​កំសាន្ត​ប្រមាណ​ជាង​ពីរពាន់​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជា​ជនជាតិ​បរទេស​ចំនួន​១១២​នាក់​។​

លោក​យ៉ែម យ៉ាន ប្រធាន​សហគម​ន៍​ព្រៃ​កោង​បាង​ក្រ​យ៉ាក​បាន​ប្រាប់ ​CEN ​កាលពី​រសៀល​ថ្ងៃទី​២​ខែកុម្ភៈ​នេះ​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​កាលពី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៣​កន្លងទៅ​ ឃើញថា​មានការ​កើនឡើង​ព្រោះ​កាលពី​ឆ្នាំ​២០១៣​ចំនួន​ភ្ញៀវ​ដែល​មកលេង​មាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់​តែប៉ុណ្ណោះ​។​ លោក​បាន​ឲ្យ​ដឹង​បន្ថែមថា​ ចំពោះ​ថ្ងៃ​ធម្មតា​ភ្ញៀវ​មកលេង​ទីនេះ​គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ជាពិសេស​នៅ​រដូវវស្សា​គឺ​សើ្ទ​រ​តែ​គ្មាន​ភ្ញៀវ​តែម្តង​។​

សូមបញ្ជាក់ថា នៅ​ខេត្តកោះកុង​ក្រៅពី​រមណីយដ្ឋាន​ព្រៃកោងកាង​បាង​ក្រ​យ៉ាក​ក៏​នៅមាន​រមណីយដ្ឋាន​មួយចំនួនទៀត​ដែរ ដែល​ភ្ញៀវទេសចរ​និយម​ទៅ​កំសាន្ត​ដូចជា ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង, ​ឆ្នេរ​ខ្សាច់​ចាំ​យាម​, សណ្ឋាគារ​កោះកុង​រី​សោត​, ស្ពាន​កោះកុង​, ទឹកជ្រោះ​ភ្នំ​តា​ម៉ាន​, ទឹកជ្រោះ​តា​តៃ និង​ផ្ទះ​បណ្តែត​ទឹក​នៅ​រមណីយដ្ឋាន​សហគម​ន៍​ភូមិ​ដូង​ក្នុង ឃុំ​តា​តៃ​ជាដើម​។​

ចំណែក​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍​វិញ​ម​ន្រី្ត​ប៉ូលិស​ចរាចរណ៍​មួយរូប​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំនេះ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​គឺ​កើតឡើង​មានតែ​២​ករណី​ប៉ុណ្ណោះ តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ដល់​អាយុជីវិត​ទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter